Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 31:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 កាល​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​នៅ​លើ​ភ្នំ​ស៊ី‌ណាយ​ចប់​សព្វ​គ្រប់​ហើយ ព្រះ‌អង្គ​ក៏​ប្រទាន​ថ្ម​នៃ​សេចក្ដី​សញ្ញា​ពីរ​បន្ទះ​ដល់​លោក គឺ​ជា​បន្ទះ​ថ្ម​ដែល​ព្រះ‌បាន​សរសេរ​ដោយ​ព្រះ​អង្គុលី​របស់​ព្រះ‌អង្គ​ផ្ទាល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ពេល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​លើ​ភ្នំ​ស៊ីណៃ​ចប់​សព្វ​គ្រប់​ហើយ ព្រះអង្គ​បាន​ប្រគល់​បន្ទះ​ថ្ម​ទាំង​ពីរ ជា​សន្ធិ‌សញ្ញា គឺ​បន្ទះ​ថ្ម​ដែល​ព្រះអង្គ​បាន​សរសេរ​ដោយ​ព្រះអង្គុលី​របស់​ព្រះអង្គ​ផ្ទាល់ មក​លោក​ម៉ូសេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 កាល​ព្រះ​បាន​មាន​បន្ទូល​នឹង​ម៉ូសេ នៅ​លើ​ភ្នំ​ស៊ី‌ណាយ​រួច​សព្វ​គ្រប់​ហើយ នោះ​ទ្រង់​ក៏​ប្រទាន​សេចក្ដី​បន្ទាល់​ដល់​លោក ជា​សេចក្ដី​ដែល​ទ្រង់​បាន​សរសេរ​ចុះ​នឹង​បន្ទះ​ថ្ម​២​ផ្ទាំង ដោយ​អង្គុលី​ព្រះ‌ហស្ត។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ពេលអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា នៅ​លើ​ភ្នំ​ស៊ីណៃ​ចប់​សព្វ​គ្រប់​ហើយ ទ្រង់​បាន​ប្រគល់​បន្ទះ​ថ្ម​ទាំង​ពីរ ជា​សន្ធិ‌សញ្ញា គឺ​បន្ទះ​ថ្ម​ដែល​ទ្រង់​បាន​សរសេរ​ដោយ​ផ្ទាល់ មក​ម៉ូសា។

សូមមើលជំពូក ចម្លង




និក្ខមនំ 31:18
17 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​នាំ​បុត្រា​របស់​ស្ដេច​ចេញ​មក ហើយ​បំពាក់​មកុដ‌រាជ្យ​ថ្វាយ ព្រម​ទាំង​ប្រគល់​សេចក្ដី​បន្ទាល់ ដល់​ទ្រង់ តាំង​ឡើង​ជា​ស្ដេច ហើយ​ចាក់​ប្រេង រួច​គេ​នាំ​គ្នា​ទះ​ដៃ​ស្រែក​ជយឃោស​ថា៖ «សូម​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះ‌ជន្ម​យឺន​យូរ!»។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ឡើង​មក​ឯ​យើង​នៅ​លើ​ភ្នំ ហើយ​រង់​ចាំនៅ​ទី​នោះសិន យើង​នឹង​ប្រគល់​ក្រឹត្យ‌វិន័យ និង​បទ​បញ្ជា​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ចារឹក​ទុក​លើ​បន្ទះ​ថ្ម​ឲ្យ​អ្នក សម្រាប់​យក​ទៅ​បង្រៀន​ប្រជា‌ជន»។


លោក​ម៉ូសេ​ក៏​ចូល​ទៅ​ក្នុង​ពពក ហើយ​ឡើង​ទៅ​លើ​ភ្នំ។ លោក​ម៉ូសេ​នៅ​លើ​ភ្នំ​អស់​រយៈ​ពេល​សែ​សិប​ថ្ងៃ សែ​សិប​យប់។


ពេល​នោះ ពួក​គ្រូ​មន្ត​អាគម​ទូល​ផារ៉ោន​ថា៖ «នេះ​ជា​អង្គុលី​របស់​ព្រះ​ទេ!» ប៉ុន្ដែ ផារ៉ោន​មាន​ព្រះ‌ហឫ‌ទ័យ​រឹង​ទទឹង មិន​ព្រម​ស្តាប់​លោក​ទាំង​ពីរ​សោះ ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់។


គឺ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ សេចក្ដី​សញ្ញា​ដែល​យើង​តាំង​ចំពោះ​ពួក​វង្ស​អ៊ីស្រា‌អែល ក្នុង​ពេល​ក្រោយ​គ្រា គឺ​យ៉ាង​ដូច្នេះ យើង​នឹង​ដាក់​ក្រឹត្យ‌វិន័យ​របស់​យើង នៅ​ខាង​ក្នុង​ខ្លួន​គេ ទាំង​ចារឹក​ទុក​ក្នុង​ចិត្ត​គេ នោះ​យើង​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​បាន​ជា​ប្រជា‌រាស្ត្រ​របស់​យើង។


ប៉ុន្តែ បើ​ខ្ញុំ​ដេញ​អារក្ស ដោយ‌សារ​ព្រះ‌វិញ្ញាណ​របស់​ព្រះ នោះ​បាន​សេចក្ដី​ថា ព្រះរាជ្យ​របស់​ព្រះ​បាន​មក​ដល់​អ្នក​រាល់​គ្នា​ហើយ។


ប៉ុន្តែ បើ​ខ្ញុំ​ដេញ​អារក្ស ដោយ‌សារ​អង្គុលី​ព្រះ‌ហស្ត​នៃ​ព្រះ នោះ​ព្រះរាជ្យ​របស់​ព្រះ​បាន​មក​ដល់​អ្នក​រាល់​គ្នា​ហើយ។


ទាំង​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​រាល់​គ្នា​ជា​សំបុត្រ​របស់​ព្រះ‌គ្រីស្ទ ដែល​យើង​បាន​រៀប​ចំ មិន​មែន​សរសេរ​ដោយ​ទឹក​ខ្មៅ តែ​ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ក៏​មិន​មែន​លើ​បន្ទះ​ថ្ម​ដែរ គឺ​ក្នុង​ដួង​ចិត្ត​ខាង​សាច់​ឈាម​វិញ


ព្រះ‌អង្គ​ក៏​បាន​សរសេរ​លើ​បន្ទះ​ថ្ម​នោះ តាម​សេចក្ដី​ដែល​បាន​សរសេរ​ពី​មុន គឺ​ក្រឹត្យវិន័យ​ទាំង​ដប់​ប្រការ ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ពី​កណ្ដាល​ភ្លើង​មកកាន់​អ្នក​រាល់​គ្នា នៅ​លើ​ភ្នំ ក្នុង​ថ្ងៃ​ប្រជុំ​នោះ ហើយ​ព្រះ‌យេហូវ៉ាក៏​បាន​ប្រគល់​បន្ទះ​ថ្ម​នោះ​មកខ្ញុំ។


ព្រះ‌អង្គ​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​ពី​សេចក្ដី‌សញ្ញា​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម គឺ​ជា​ក្រឹត្យ​វិន័យ​ទាំង​ដប់​ប្រការ ។ ព្រះ‌អង្គ​បាន​ចារឹក​បញ្ញត្តិ​ទាំង​នោះ​នៅ​លើ​បន្ទះ​ថ្ម​ពីរ​ផ្ទាំង។


«សេចក្ដី​ទាំង​នេះ ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ចេញ​ពី​ក្នុង​ភ្លើង ពី​ពពក និង​ពី​ទី​ងងឹត​សូន្យ‌សុង មក​កាន់​ក្រុម​ជំនុំ​ទាំងមូលរបស់​អ្នក​រាល់​គ្នា នៅ​លើ​ភ្នំ ដោយ​សំឡេង​យ៉ាង​ខ្លាំង ហើយ​ព្រះ‌អង្គ​មិន​បន្ថែម​អ្វី​ទៀត​ឡើយ។ ព្រះ‌អង្គ​បានចារ​សេចក្ដី​ទាំង​នេះ​នៅ​លើ​បន្ទះ​ថ្ម​ពីរ​ផ្ទាំង ហើយ​ប្រគល់​មក​ខ្ញុំ។


នៅ​ទី​នោះ​មាន​អាសនា​មាស​សម្រាប់​ដុង​គ្រឿង​ក្រអូប និង​ហឹប​សញ្ញា​ដែល​ស្រោប​ដោយ​មាស​ជុំ​វិញ​ទាំង​អស់ នៅ​ក្នុង​ហឹប​នោះ មាន​ពាន​មាស​ដាក់​នំ​ម៉ាណា ក៏​មាន​ដំបង​របស់​លោក​អើរ៉ុន​ដែល​មាន​ដុះ​ពន្លក និង​បន្ទះ​ថ្ម​នៃ​សេចក្ដី​សញ្ញា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម