ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ កូរិនថូស 3:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តើ​យើង​ចាប់​ផ្ដើម​សរ‌សើរ​ខ្លួន​ឯង​ទៀត​ហើយ​ឬ? ឬ​មួយ​យើង​ត្រូវ​ធ្វើ​សំបុត្រ​ណែ​នាំ​ខ្លួន​ជូន​អ្នក​រាល់​គ្នា ឬ​សុំ​ពី​អ្នក​រាល់​គ្នា ដូច​អ្នក​ខ្លះ​ត្រូវ​ការ?

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

តើ​យើង​ចាប់ផ្ដើម​ណែនាំ​ខ្លួនឯង​ឲ្យ​អ្នករាល់គ្នា​ទទួលយក​ទៀត​ឬ​? ឬមួយក៏​យើង​ត្រូវការ​លិខិត​ណែនាំ​ជូន​អ្នករាល់គ្នា ឬ​សុំ​ពី​អ្នករាល់គ្នា ដូច​អ្នកខ្លះ​ត្រូវការ​?

សូមមើលជំពូក

Khmer Christian Bible

តើ​យើង​ចាប់ផ្ដើម​លើក​តម្កើង​ខ្លួន​ទៀត​ហើយ​ឬ?​ ឬ​មួយ​យើង​ត្រូវការ​សំបុត្រ​ណែនាំ​ខ្លួន​បង្ហាញ​អ្នក​រាល់គ្នា​ ឬ​ពី​អ្នក​រាល់គ្នា​ ដូចជា​អ្នក​ខ្លះ​ដែរ‍ឬ?​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

តើ​យើង​ចាប់​ផ្ដើម​តែង‌តាំង​ខ្លួន​ឯង សា​ជា​ថ្មី​ទៀត​ឬ? ឬ​មួយ​ក៏​យើង​ត្រូវ​តែ​ធ្វើ​ដូច​អ្នក​ខ្លះ គឺ​ត្រូវ​ការ​យក​លិខិត​តែង‌តាំង​មក​ជូន​បងប្អូន ឬ​សុំ​លិខិត​តែង‌តាំង​ពី​បងប្អូន​វិញ?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ តើ​យើង​ចាប់​តាំង​ផ្ទុក‌ផ្តាក់​ខ្លួន​យើង​ខ្ញុំ​ម្តង​ទៀត​ឬ​អី តើ​យើង​ខ្ញុំ​ត្រូវ​ការ​នឹង​សំបុត្រ​ផ្ទុក‌ផ្តាក់​ខ្លួន​យើង​នឹង​អ្នក​រាល់​គ្នា ឬ​ត្រូវ​ការ​នឹង​អ្នក​រាល់​គ្នា​ឲ្យ​សំបុត្រ​ផ្ទុក‌ផ្តាក់​យើង​នឹង​គេ ដូច​ជា​អ្នក​ខ្លះ​ត្រូវ​ការ​ឬ​អី

សូមមើលជំពូក

អាល់គីតាប

តើ​យើង​ចាប់​ផ្ដើម​តែង‌តាំង​ខ្លួន​ឯងសា​ជា​ថ្មី​ទៀត​ឬ? ឬ​មួយ​ក៏​យើង​ត្រូវ​តែ​ធ្វើ​ដូច​អ្នក​ខ្លះ គឺ​ត្រូវ​ការ​យក​លិខិត​តែង‌តាំង​មក​ជូន​បង​ប្អូន ឬ​សុំ​លិខិត​តែង‌តាំង​ពី​បង​ប្អូន​វិញ?

សូមមើលជំពូក



២ កូរិនថូស 3:1
13 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​លោក​អ័ប៉ុ‌ឡូស​មាន​បំណង​ចង់​ទៅ​ស្រុក​អាខៃ ពួក​បង‌ប្អូន​ក៏​លើក​ទឹក​ចិត្ត​គាត់ ហើយ​សរសេរ​សំបុត្រ​ផ្ញើ​ទៅជម្រាប​ពួក​សិស្ស​នៅ​ទី​នោះ ឲ្យ​ទទួល​គាត់ដោយ​រាក់​ទាក់។ ពេល​ទៅ​ដល់ គាត់​ក៏​ជួយ​យ៉ាង​ច្រើន​ដល់​អស់​អ្នក​ដែល​ជឿ​នៅ​ទី​នោះ ដោយ​សារ​ព្រះ‌គុណ​របស់​ព្រះ។


ខ្ញុំ​សូម​ទុក​ដាក់​នាង​ភីបេ ជា​បង‌ប្អូន​របស់​យើង​នឹង​អ្នក​រាល់​គ្នា នាង​ជា​អ្នក​ជំនួយ​ដល់​ក្រុម​ជំនុំ​នៅ​ក្រុង​កេង‌គ្រា


ឯ​ខ្ញុំ​ក៏​ដូច្នោះ​ដែរ ខ្ញុំ​ខំ​ប្រឹង​ផ្គា​ប់​ចិត្ត​មនុស្ស​គ្រប់​គ្នា ក្នុង​គ្រប់​កិច្ច‌ការ​ទាំង‌អស់ ខ្ញុំ​មិន​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ គឺ​ស្វែង​រក​ប្រយោជន៍​ដល់​មនុស្ស​ជា​ច្រើន​វិញ ដើម្បី​ឲ្យ​គេ​បាន​សង្គ្រោះ។


កាល​ណា​ខ្ញុំ​មក​ដល់ ខ្ញុំ​នឹង​ចាត់​អ្នក​ណា​ដែល​អ្នក​រាល់​គ្នា​ពេញ​ចិត្ត ឲ្យកា​ន់​សំបុត្រ ហើយ​យក​អំណោយ​របស់​អ្នក​រាល់​គ្នា​ទៅ​ក្រុង​យេរូ‌សាឡិម។


ខ្ញុំ​បាន​ចាក់​គ្រឹះ ដូច​ជា​មេ​ជាង​ផ្ទះ​ដ៏​ជំនាញ តាម​ព្រះ‌គុណ​ដែល​ព្រះ​បាន​ប្រទាន​មក​ខ្ញុំ ហើយ​មាន​ម្នាក់​ទៀត​សង់​ពី​លើ។ ប៉ុន្តែ ម្នាក់ៗ​ត្រូវ​ប្រយ័ត្ន​ពី​របៀប​ដែល​ខ្លួន​សង់​ពី​លើ​គ្រឹះ​នោះ។


ដ្បិត​ទោះ​ជា​អ្នក​រាល់​គ្នា​មាន​គ្រូ​មួយ​ម៉ឺន​ក្នុង​ព្រះ‌គ្រីស្ទ ក៏​អ្នក​រាល់​គ្នា​គ្មាន​ឪពុក​ច្រើន​ទេ តែ​ខ្ញុំ​បាន​ត្រឡប់​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌គ្រីស្ទ តាម​រយៈ​ដំណឹង​ល្អ។


ដ្បិត​យើង​មិន​ហ៊ាន​រាប់​ខ្លួន ឬ​ផ្ទឹម​ខ្លួន​នឹង​អ្នក​ខ្លះ​ដែល​លើក​តម្កើង​ខ្លួន​នោះ​ឡើយ ប៉ុន្តែ ពេល​អ្នក​ទាំង​នោះ​វាស់​ខ្លួន​ឯង​នឹង​គ្នា​ឯង ហើយ​ផ្ទឹម​ខ្លួន​ឯង​នឹង​គ្នា​ឯង នោះ​គេ​គ្មាន​ប្រាជ្ញា​ទេ។


ដ្បិត​មិន​មែន​ជា​អ្នក​ដែល​លើក​តម្កើង​ខ្លួន​នោះ​ទេ ដែល​គេ​ទុក​ចិត្ត គឺ​អ្នក​ដែល​ព្រះ‌អម្ចាស់​លើក​តម្កើង​នោះ​វិញ។


ដ្បិត​ទោះ​បើ​ខ្ញុំ​អួត​ជ្រុល​បន្តិច​ពី​អំណាច ដែល​ព្រះ‌អម្ចាស់​បាន​ប្រទាន​មក​យើង​ក៏​ដោយ ក៏​ខ្ញុំ​មិន​ខ្មាស​ដែរ ដ្បិត​សម្រាប់​នឹង​ស្អាង​ចិត្ត​អ្នក​រាល់​គ្នា មិន​មែន​សម្រាប់​នឹង​ផ្តួល​អ្នក​រាល់​គ្នា​ទេ។


ខ្ញុំ​បាន​ត្រឡប់​ជា​មនុស្ស​ល្ងង់​ខ្លៅ! គឺ​អ្នក​រាល់​គ្នា​បាន​បង្ខំ​ខ្ញុំ ដ្បិត​អ្នក​រាល់​គ្នា​គួរ​តែ​បាន​លើក​តម្កើង​ខ្ញុំ ទោះ​ជា​ខ្ញុំ​មិន​មែន​ជា​អ្វី​ក៏​ដោយ ក៏​ខ្ញុំ​មិន​ចាញ់​មហា​សាវក​ទាំង​នោះ​ដែរ។


តើ​អ្នក​រាល់​គ្នា​ធ្លាប់​គិត​ស្មាន​រហូត​មក​ថា យើង​កំពុង​និយាយ​ដោះសា​នៅ​ចំពោះ​អ្នក​រាល់​គ្នា​ឬ? ឱ​ពួក​ស្ងួន‌ភ្ងា​អើយ យើង​និយាយ​ក្នុង​ព្រះ‌គ្រីស្ទ​នៅ​ចំពោះ​ព្រះ ហើយ​យើង​ធ្វើ​អ្វីៗ​ទាំង​អស់ សម្រាប់​តែ​នឹង​ស្អាង​ចិត្ត​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ។


ដ្បិត​យើង​មិន​មែន​រក​ចំណេញ​ពី​ព្រះ‌បន្ទូល​របស់​ព្រះ ដូច​មនុស្ស​ជា​ច្រើន​នោះ​ឡើយ តែ​ក្នុង​ព្រះ​គ្រីស្ទ យើង​និយាយ​ក្នុង​នាម​ជា​មនុស្ស​ស្មោះ‌ត្រង់ ជា​មនុស្ស​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក នៅ​ចំពោះ​ព្រះ‌អង្គ។


យើង​មិន​សរ​សើរ​ខ្លួន​ឯង​នៅ​ចំពោះ​អ្នក​រាល់​គ្នា​ទៀត​ទេ គឺ​យើង​ទុក​ឱកាស​ឲ្យ​អ្នក​រាល់​គ្នា​អួត​ពី​យើង​វិញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​តប​ឆ្លើយ​នឹង​អស់​អ្នក​ដែល​អួត​ពី​សម្បក​ក្រៅ មិន​មែន​ពី​ក្នុង​ចិត្ត។