Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 5:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 យើង​មិន​សរ​សើរ​ខ្លួន​ឯង​នៅ​ចំពោះ​អ្នក​រាល់​គ្នា​ទៀត​ទេ គឺ​យើង​ទុក​ឱកាស​ឲ្យ​អ្នក​រាល់​គ្នា​អួត​ពី​យើង​វិញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​តប​ឆ្លើយ​នឹង​អស់​អ្នក​ដែល​អួត​ពី​សម្បក​ក្រៅ មិន​មែន​ពី​ក្នុង​ចិត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 យើង​មិនមែន​ណែនាំ​ខ្លួនឯង​ឲ្យ​អ្នករាល់គ្នា​ទទួលយក​ទៀត​ទេ គឺ​ផ្ដល់​ឱកាស​ឲ្យ​អ្នករាល់គ្នា​អួត​អំពី​យើង​វិញ ដើម្បីឲ្យ​អ្នករាល់គ្នា​អាច​តប​នឹង​ពួក​អ្នក​ដែល​អួត​ពី​សំបកក្រៅ មិនមែន​ពី​ក្នុង​ចិត្ត

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 យើង​មិន​មែន​លើក​តម្កើង​ខ្លួន​នៅ​ចំពោះ​អ្នក​រាល់គ្នា​ទៀត​ទេ​ គឺ​ផ្ដល់​ឱកាស​ឲ្យ​អ្នក​រាល់គ្នា​មាន​មោទនភាព​អំពី​យើង​វិញ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ឆ្លើយ​តបនឹង​ពួកអ្នក​ដែល​កំពុង​អួត​ពី​សំបក​ក្រៅ​ ប៉ុន្ដែ​មិន​មែន​ពី​ក្នុង​ចិត្ដ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 យើង​មិន​តែង‌តាំង​ខ្លួន​ឯង​នៅ​ចំពោះ​មុខ​បងប្អូន​សា​ជា​ថ្មី​ទៀត​ទេ តែ​យើង​ជូន​ឱកាស​ឲ្យ​បងប្អូន​បាន​ខ្ពស់​មុខ ព្រោះ​តែ​យើង​វិញ ដើម្បី​ឲ្យ​បងប្អូន​អាច​ឆ្លើយ​តប​នឹង​អស់​អ្នក​ដែល​អួត​ខ្លួន​តែ​ពី​អ្វីៗ​នៅ​ខាង​ក្រៅ ហើយ​មិន​គិត​ពី​អ្វីៗ​ក្នុង​ចិត្ត​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ដ្បិត​យើង​ខ្ញុំ​មិន​មែន​ផ្ទុក‌ផ្តាក់​ខ្លួន​នឹង​អ្នក​រាល់​គ្នា​ម្តង​ទៀត​ទេ គឺ​យើង​ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ឱកាស​នឹង​អួត​ពី​យើង​ខ្ញុំ​វិញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ពាក្យ​តប​ឆ្លើយ ដល់​អស់​អ្នក​ដែល​អួត​តែ​ពី​ចរិត​ខាង​ក្រៅ មិន​មែន​ពី​សណ្ឋាន​ក្នុង​ចិត្ត​នោះ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 យើង​មិន​តែង‌តាំង​ខ្លួន​ឯង នៅ​ចំពោះ​មុខ​បង​ប្អូន​សា​ជា​ថ្មី​ទៀត​ទេ តែ​យើង​ជូន​ឱកាស​ឲ្យ​បង​ប្អូន​បាន​ខ្ពស់​មុខ​ព្រោះ​តែ​យើង​វិញ ដើម្បី​ឲ្យ​បង​ប្អូន​អាច​ឆ្លើយ​តប នឹង​អស់​អ្នក​ដែល​អួត​ខ្លួន​តែ​ពី​អ្វីៗ​នៅ​ខាង​ក្រៅ ហើយ​មិន​គិត​ពី​អ្វីៗ​ក្នុង​ចិត្ដ​ទេ។

សូមមើលជំពូក ចម្លង




២ កូរិនថូស 5:12
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ទុក​ឲ្យ​មនុស្ស​ឯ​ទៀត​សរសើរ​ឯង​ចុះ កុំ​ឲ្យ​មាត់​ឯង​សរសើរ​ខ្លួន​ឡើយ គឺ​ជា​អ្នក​ដទៃ មិន​មែន​ជា​បបូរ​មាត់ របស់​ឯង​ឡើយ។


ដូច​អ្នក​រាល់​គ្នា​បាន​យល់​ខ្លះ​ហើយ​ថា នៅ​ថ្ងៃ​របស់​ព្រះ‌អម្ចាស់‌យេស៊ូវ យើង​ជាទី​អំនួត​របស់​អ្នក​រាល់​គ្នា ដូច​ជា​អ្នក​រាល់​គ្នា​ក៏​ជា​ទី​អំនួត​របស់​យើង​ដែរ។


ដ្បិត​យើង​មិន​ហ៊ាន​រាប់​ខ្លួន ឬ​ផ្ទឹម​ខ្លួន​នឹង​អ្នក​ខ្លះ​ដែល​លើក​តម្កើង​ខ្លួន​នោះ​ឡើយ ប៉ុន្តែ ពេល​អ្នក​ទាំង​នោះ​វាស់​ខ្លួន​ឯង​នឹង​គ្នា​ឯង ហើយ​ផ្ទឹម​ខ្លួន​ឯង​នឹង​គ្នា​ឯង នោះ​គេ​គ្មាន​ប្រាជ្ញា​ទេ។


ដ្បិត​មិន​មែន​ជា​អ្នក​ដែល​លើក​តម្កើង​ខ្លួន​នោះ​ទេ ដែល​គេ​ទុក​ចិត្ត គឺ​អ្នក​ដែល​ព្រះ‌អម្ចាស់​លើក​តម្កើង​នោះ​វិញ។


អ្នក​រាល់​គ្នា​មើល​តែ​ឫក‌ពា​ខាង​ក្រៅ​ប៉ុណ្ណោះ។ ប្រសិន‌បើ​អ្នក​ណា​ជឿ​ប្រាកដ​ថា ខ្លួន​ជា​របស់​ព្រះ‌គ្រីស្ទ អ្នក​នោះ​ត្រូវ​ពិចារណា​សេចក្តី​នេះ​ដោយ​ខ្លួន​ឯង​ម្ដង​ទៀត​ថា យើង​ក៏​ជា​របស់​ព្រះ‌គ្រីស្ទ ដូច​អ្នក​នោះ​ដែរ។


ដ្បិត​ទោះ​បើ​ខ្ញុំ​អួត​ជ្រុល​បន្តិច​ពី​អំណាច ដែល​ព្រះ‌អម្ចាស់​បាន​ប្រទាន​មក​យើង​ក៏​ដោយ ក៏​ខ្ញុំ​មិន​ខ្មាស​ដែរ ដ្បិត​សម្រាប់​នឹង​ស្អាង​ចិត្ត​អ្នក​រាល់​គ្នា មិន​មែន​សម្រាប់​នឹង​ផ្តួល​អ្នក​រាល់​គ្នា​ទេ។


ខ្ញុំ​បាន​ត្រឡប់​ជា​មនុស្ស​ល្ងង់​ខ្លៅ! គឺ​អ្នក​រាល់​គ្នា​បាន​បង្ខំ​ខ្ញុំ ដ្បិត​អ្នក​រាល់​គ្នា​គួរ​តែ​បាន​លើក​តម្កើង​ខ្ញុំ ទោះ​ជា​ខ្ញុំ​មិន​មែន​ជា​អ្វី​ក៏​ដោយ ក៏​ខ្ញុំ​មិន​ចាញ់​មហា​សាវក​ទាំង​នោះ​ដែរ។


តើ​យើង​ចាប់​ផ្ដើម​សរ‌សើរ​ខ្លួន​ឯង​ទៀត​ហើយ​ឬ? ឬ​មួយ​យើង​ត្រូវ​ធ្វើ​សំបុត្រ​ណែ​នាំ​ខ្លួន​ជូន​អ្នក​រាល់​គ្នា ឬ​សុំ​ពី​អ្នក​រាល់​គ្នា ដូច​អ្នក​ខ្លះ​ត្រូវ​ការ?


ផ្ទុយ​ទៅ​វិញ ក្នុង​គ្រប់​ការ​ទាំង​អស់ យើង​បង្ហាញ​ខ្លួន​ជា​អ្នក​បម្រើ​របស់​ព្រះ ដោយការ​ទ្រាំ‌ទ្រ​ជា​ច្រើន ក្នុង​សេចក្ដី​ទុក្ខ​លំបាក ការ​ខ្វះ​ខាត ការ​ចង្អៀត​ចង្អល់


ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ហេតុ​នឹង​អួត​ពី​ខ្ញុំ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ កាន់​តែ​ច្រើន​ឡើង ដោយ​សារ​ខ្ញុំ​មក​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម