ដូច្នេះ ពួកសិស្សក៏សម្រេចចិត្ត តាមសមត្ថភាពរៀងៗខ្លួន ដើម្បីផ្ញើជំនួយទៅជួយពួកបងប្អូនដែលរស់នៅស្រុកយូដា។
២ កូរិនថូស 2:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ខ្ញុំបានសម្រេចចិត្តថា ខ្ញុំមិនមកជួបអ្នករាល់គ្នាទាំងព្រួយចិត្តទៀតឡើយ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ខ្ញុំបានសម្រេចចិត្តក្នុងការនេះដោយខ្លួនខ្ញុំថា ខ្ញុំនឹងមិនមករកអ្នករាល់គ្នាដោយនាំទុក្ខព្រួយមកទៀតឡើយ។ Khmer Christian Bible ខ្ញុំសម្រេចចិត្ដដូច្នេះថា ខ្ញុំមិនមកជួបអ្នករាល់គ្នា ទាំងមានការព្រួយចិត្ដទៀតឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ខ្ញុំសម្រេចថាខ្ញុំមិនវិលមករកបងប្អូនវិញ ទាំងព្រួយចិត្តនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែខ្ញុំបានគិតសំរេចសេចក្ដីនេះក្នុងខ្លួនខ្ញុំ គឺថា ខ្ញុំមិនមកឯអ្នករាល់គ្នា ដោយចិត្តព្រួយទៀតទេ អាល់គីតាប ដូច្នេះ ខ្ញុំសម្រេចថា ខ្ញុំមិនវិលមករកបងប្អូនវិញ ទាំងព្រួយចិត្ដនោះឡើយ។ |
ដូច្នេះ ពួកសិស្សក៏សម្រេចចិត្ត តាមសមត្ថភាពរៀងៗខ្លួន ដើម្បីផ្ញើជំនួយទៅជួយពួកបងប្អូនដែលរស់នៅស្រុកយូដា។
ក្រោយពីលោកប៉ុល និងលោកបាណាបាស បានប្រកែកជំទាស់ជាមួយពួកគេយ៉ាងខ្លាំងមក ក្រុមជំនុំបានតម្រូវឲ្យលោកប៉ុល លោកបាណាបាស និងបងប្អូនខ្លះទៀត ឡើងទៅជម្រាបពួកសាវក និងពួកចាស់ទុំ នៅក្រុងយេរូសាឡិម អំពីរឿងនេះ។
ដ្បិតខ្ញុំបានតាំងចិត្តថា ក្នុងចំណោមអ្នករាល់គ្នា ខ្ញុំមិនព្រមដឹងអ្វី ក្រៅពីព្រះយេស៊ូវគ្រីស្ទ និងពីព្រះអង្គដែលទ្រង់ត្រូវឆ្កាងនោះឡើយ។
តើអ្នករាល់គ្នាចូលចិត្តយ៉ាងណា? ចង់ឲ្យខ្ញុំមកជួបអ្នករាល់គ្នាទាំងកាន់ដំបង ឬដោយសេចក្តីស្រឡាញ់ និងចិត្តស្លូតបូត?
ដ្បិតទោះជាខ្ញុំមិននៅជាមួយអ្នករាល់គ្នាខាងរូបកាយមែន តែវិញ្ញាណរបស់ខ្ញុំនៅជាមួយអ្នករាល់គ្នា ហើយខ្ញុំក៏បានដាក់ទោសជនដែលប្រព្រឹត្តដូច្នោះរួចហើយ គឺដូចជាខ្ញុំនៅជាមួយគ្នាអ្នករាល់គ្នាដែរ
ខ្ញុំសូមយកព្រះជាសាក្សីពីចិត្តខ្ញុំថា ដែលខ្ញុំមិនទាន់មកក្រុងកូរិនថូសទៀត គឺដោយប្រណីដល់អ្នករាល់គ្នា
ហេតុនោះហើយបានជាពេលខ្ញុំនៅឃ្លាតពីអ្នករាល់គ្នា ខ្ញុំសរសេរសេចក្ដីនេះ ដើម្បីកាលណាខ្ញុំមកដល់ កុំឲ្យខ្ញុំប្រព្រឹត្តនឹងអ្នករាល់គ្នាដោយតឹងរ៉ឹង តាមអំណាចដែលព្រះអម្ចាស់បានប្រទានមកខ្ញុំ គឺសម្រាប់ស្អាងអ្នករាល់គ្នា មិនមែនបំផ្លាញទេ។
ដ្បិតខ្ញុំបានសរសេរមកអ្នករាល់គ្នា ទាំងពិបាកចិត្ត ទាំងថប់ព្រួយ ទាំងស្រក់ទឹកភ្នែកជាច្រើន មិនមែនចង់ឲ្យអ្នករាល់គ្នាព្រួយចិត្តទេ គឺចង់ឲ្យអ្នករាល់គ្នាស្គាល់ពីសេចក្តីស្រឡាញ់ជាបរិបូរ ដែលខ្ញុំមានចំពោះអ្នករាល់គ្នាវិញ។
នៅពេលខ្ញុំចាត់លោកអើតេម៉ាស ឬលោកទីឃីកុសឲ្យមករកអ្នក នោះត្រូវខំប្រឹងទៅរកខ្ញុំនៅក្រុងនីកូប៉ូលកុំខាន ដ្បិតខ្ញុំបានសម្រេចនឹងនៅទីនោះក្នុងរដូវរងា។