១ កូរិនថូស 5:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ដ្បិតទោះជាខ្ញុំមិននៅជាមួយអ្នករាល់គ្នាខាងរូបកាយមែន តែវិញ្ញាណរបស់ខ្ញុំនៅជាមួយអ្នករាល់គ្នា ហើយខ្ញុំក៏បានដាក់ទោសជនដែលប្រព្រឹត្តដូច្នោះរួចហើយ គឺដូចជាខ្ញុំនៅជាមួយគ្នាអ្នករាល់គ្នាដែរ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល3 ជាការពិត ទោះបីជាខ្ញុំមិននៅជាមួយអ្នករាល់គ្នាខាងរូបកាយក៏ដោយ ក៏ខ្ញុំនៅជាមួយអ្នករាល់គ្នាខាងវិញ្ញាណ ហើយខ្ញុំបានកាត់ទោសអ្នកដែលបានប្រព្រឹត្តអំពើបែបនេះរួចហើយ ហាក់ដូចជាខ្ញុំនៅជាមួយអ្នករាល់គ្នាដែរ។ សូមមើលជំពូកKhmer Christian Bible3 ទោះបីខ្ញុំមិននៅជាមួយអ្នករាល់គ្នាខាងរូបកាយមែន ប៉ុន្ដែខ្ញុំនៅជាមួយអ្នករាល់គ្នាខាងវិញ្ញាណ ខ្ញុំបានថ្កោលទោសអ្នកដែលបានធ្វើអំពើបែបនេះរួចហើយ គឺដូចជាបាននៅជាមួយអ្នករាល់គ្នាដែរ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ចំពោះខ្ញុំផ្ទាល់ ថ្វីដ្បិតតែរូបកាយខ្ញុំមិននៅជាមួយបងប្អូន តែវិញ្ញាណខ្ញុំនៅជាមួយបងប្អូនជានិច្ច ហើយខ្ញុំក៏បានដាក់ទោសជនដែលប្រព្រឹត្តអំពើបែបនេះរួចស្រេចទៅហើយ គឺដូចជាខ្ញុំនៅជាមួយបងប្អូនដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ឯខ្ញុំ ទោះបើមិននៅជាមួយខាងសាច់ឈាមក៏មែន គង់តែនៅជាមួយខាងឯវិញ្ញាណ ខ្ញុំក៏បានកាត់ទោសដល់អ្នកដែលប្រព្រឹត្តដូច្នោះហើយ ហាក់ដូចជាបាននៅជាមួយគ្នាដែរ សូមមើលជំពូកអាល់គីតាប3 ចំពោះខ្ញុំផ្ទាល់ ថ្វីដ្បិតតែរូបកាយខ្ញុំមិននៅជាមួយបងប្អូន តែវិញ្ញាណខ្ញុំនៅជាមួយបងប្អូនជានិច្ច ហើយខ្ញុំក៏បានដាក់ទោសជនដែលប្រព្រឹត្ដអំពើបែបនេះរួចស្រេចទៅហើយ គឺដូចជាខ្ញុំនៅជាមួយបងប្អូនដែរ។ សូមមើលជំពូក |