ដ្បិតព្រះដែលបង្កើតអ្នកមក ព្រះអង្គជាប្តីរបស់អ្នកហើយ ព្រះនាមព្រះអង្គ គឺយេហូវ៉ានៃពួកពលបរិវារ ហើយព្រះដ៏ប្រោសលោះអ្នក គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គេនឹងហៅព្រះអង្គថា ជាព្រះនៃលោកីយទាំងមូល។
២ កូរិនថូស 11:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រោះខ្ញុំប្រចណ្ឌចំពោះអ្នករាល់គ្នា ដោយសេចក្តីប្រចណ្ឌរបស់ព្រះ ដ្បិតខ្ញុំបានដណ្ដឹងអ្នករាល់គ្នាសម្រាប់ប្តីតែមួយគត់ ដើម្បីនាំអ្នករាល់គ្នា ដូចជានាំក្រមុំបរិសុទ្ធ យកទៅថ្វាយព្រះគ្រីស្ទ។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំប្រច័ណ្ឌអ្នករាល់គ្នាដោយសេចក្ដីប្រច័ណ្ឌរបស់ព្រះ ដ្បិតខ្ញុំបានភ្ជាប់ពាក្យឲ្យអ្នករាល់គ្នានឹងប្ដីតែមួយគត់ គឺទុកជាស្ត្រីព្រហ្មចារីបរិសុទ្ធថ្វាយដល់ព្រះគ្រីស្ទ។ Khmer Christian Bible ដ្បិតខ្ញុំប្រច័ណ្ឌនឹងអ្នករាល់គ្នាដោយសេចក្ដីប្រច័ណ្ឌរបស់ព្រះជាម្ចាស់ ព្រោះខ្ញុំបានឲ្យអ្នករាល់គ្នាភ្ជាប់ពាក្យនឹងបុរសតែម្នាក់គត់ ទុកជាក្រមុំបរិសុទ្ធសម្រាប់ថ្វាយដល់ព្រះគ្រិស្ដ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រោះខ្ញុំប្រច័ណ្ឌ បងប្អូន ដោយចិត្តប្រច័ណ្ឌមកពីព្រះជាម្ចាស់ ដ្បិតខ្ញុំបានដណ្ដឹងបងប្អូន ឲ្យធ្វើជាគូដណ្ដឹង នឹងស្វាមីតែមួយគត់ គឺខ្ញុំនាំបងប្អូនមក ដូចជានាំក្រមុំព្រហ្មចារីយកទៅថ្វាយព្រះគ្រិស្ត*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះខ្ញុំប្រចណ្ឌចំពោះអ្នករាល់គ្នា ដោយសេចក្ដីប្រចណ្ឌនៃព្រះ ដ្បិតខ្ញុំបានបំរុងអ្នករាល់គ្នាទុក ឲ្យមានប្ដីតែ១ ទុកដូចជាក្រមុំបរិសុទ្ធ គឺដើម្បីនឹងថ្វាយទៅព្រះគ្រីស្ទតែមួយប៉ុណ្ណោះ អាល់គីតាប ព្រោះខ្ញុំប្រច័ណ្ឌបងប្អូនដោយចិត្ដប្រច័ណ្ឌមកពីអាល់ម៉ាហ្សៀស ដ្បិតខ្ញុំបានដណ្ដឹងបងប្អូន ឲ្យធ្វើជាគូដណ្ដឹងនឹងស្វាមីតែមួយគត់ គឺខ្ញុំនាំបងប្អូនមក ដូចជានាំក្រមុំព្រហ្មចារី យកទៅជូនអាល់ម៉ាហ្សៀស។ |
ដ្បិតព្រះដែលបង្កើតអ្នកមក ព្រះអង្គជាប្តីរបស់អ្នកហើយ ព្រះនាមព្រះអង្គ គឺយេហូវ៉ានៃពួកពលបរិវារ ហើយព្រះដ៏ប្រោសលោះអ្នក គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គេនឹងហៅព្រះអង្គថា ជាព្រះនៃលោកីយទាំងមូល។
ក៏មិនត្រូវយកតែស្ត្រីមេម៉ាយ ឬស្រីប្តីលែង ធ្វើជាប្រពន្ធខ្លួនដែរ គឺត្រូវយកស្រីក្រមុំក្នុងពូជវង្សអ៊ីស្រាអែល ឬស្ត្រីមេម៉ាយណាដែលជាប្រពន្ធរបស់សង្ឃកាលពីដើមប៉ុណ្ណោះ។
អ្នកណាដែលរៀបការនឹងកូនក្រមុំ អ្នកនោះជាកូនកំលោះ ហើយមិត្តសម្លាញ់ដែលឈរស្តាប់គាត់មានអំណរជាខ្លាំង ដោយសារសំឡេងកូនកំលោះ ដោយហេតុនេះ អំណររបស់ខ្ញុំក៏ពោរពេញឡើង។
បងប្អូនអើយ អ្នករាល់គ្នាក៏បានស្លាប់ខាងឯក្រឹត្យវិន័យ ដោយសារព្រះកាយរបស់ព្រះគ្រីស្ទដែរ ដើម្បីឲ្យអ្នករាល់គ្នាទៅជាប់នឹងម្នាក់ទៀត គឺជាប់នឹងព្រះអង្គដែលមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ដើម្បីបង្កើតផលថ្វាយព្រះ។
ដ្បិតទោះជាអ្នករាល់គ្នាមានគ្រូមួយម៉ឺនក្នុងព្រះគ្រីស្ទ ក៏អ្នករាល់គ្នាគ្មានឪពុកច្រើនទេ តែខ្ញុំបានត្រឡប់ជាឪពុករបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទ តាមរយៈដំណឹងល្អ។
ដោយដឹងថា ព្រះអង្គដែលប្រោសព្រះអម្ចាស់យេស៊ូវ ឲ្យមានព្រះជន្មរស់ឡើងវិញ ទ្រង់ក៏នឹងប្រោសយើងឲ្យរស់ឡើងវិញជាមួយព្រះយេស៊ូវដែរ ហើយនាំយើងចូលចំពោះព្រះអង្គជាមួយអ្នករាល់គ្នាទៀតផង។
ព្រះជាស្មបន្ទាល់ពីខ្ញុំថា ខ្ញុំរឭកដល់អ្នករាល់គ្នាជាខ្លាំង ដោយព្រះហឫទ័យសន្តោសរបស់ព្រះគ្រីស្ទយេស៊ូវ។
យើងប្រកាសអំពីព្រះអង្គ ទាំងទូន្មានមនុស្សគ្រប់គ្នា ហើយបង្រៀនមនុស្សគ្រប់គ្នា ដោយគ្រប់ទាំងប្រាជ្ញា ដើម្បីឲ្យយើងបានថ្វាយមនុស្សទាំងអស់ ជាមនុស្សគ្រប់លក្ខណ៍ក្នុងព្រះគ្រីស្ទ។
ដូចអ្នករាល់គ្នាដឹងហើយថា យើងបានប្រព្រឹត្តនឹងអ្នករាល់គ្នាម្នាក់ៗ ដូចជាឪពុកនឹងកូន
អ្នកទាំងនេះមិនបានធ្វើឲ្យខ្លួនសៅហ្មងនឹងស្ត្រីឡើយ ដ្បិតគេជាព្រហ្មចារី។ អ្នកទាំងនេះហើយ ដែលដើរតាមកូនចៀមទៅគ្រប់កន្លែងដែលទ្រង់យាងទៅ ព្រះអង្គបានលោះគេចេញពីពួកមនុស្សលោក ទុកជាផលដំបូងថ្វាយដល់ព្រះ និងកូនចៀម