Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 11:2 - Khmer Christian Bible

2 ដ្បិត​ខ្ញុំ​ប្រច័ណ្ឌ​នឹង​អ្នក​រាល់គ្នា​ដោយ​សេចក្ដី​ប្រច័ណ្ឌ​របស់​ព្រះជាម្ចាស់​ ព្រោះ​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់គ្នា​ភ្ជាប់​ពាក្យ​នឹង​បុរស​តែ​ម្នាក់​គត់​ ទុក​ជា​ក្រមុំ​បរិសុទ្ធ​សម្រាប់​ថ្វាយ​ដល់​ព្រះគ្រិស្ដ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ខ្ញុំ​ប្រច័ណ្ឌ​អ្នករាល់គ្នា​ដោយ​សេចក្ដីប្រច័ណ្ឌ​របស់​ព្រះ ដ្បិត​ខ្ញុំ​បាន​ភ្ជាប់ពាក្យ​ឲ្យ​អ្នករាល់គ្នា​នឹង​ប្ដី​តែមួយគត់ គឺ​ទុកជា​ស្ត្រីព្រហ្មចារី​បរិសុទ្ធ​ថ្វាយ​ដល់​ព្រះ​គ្រីស្ទ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ព្រោះ​ខ្ញុំ​ប្រចណ្ឌ​ចំពោះ​អ្នក​រាល់​គ្នា ដោយ​សេចក្តី​ប្រចណ្ឌ​របស់​ព្រះ ដ្បិត​ខ្ញុំ​បាន​ដណ្ដឹង​អ្នក​រាល់​គ្នា​សម្រាប់​ប្តី​តែ​មួយ​គត់ ដើម្បី​នាំ​អ្នក​រាល់​គ្នា ដូច​ជា​នាំ​ក្រមុំ​បរិសុទ្ធ យក​ទៅ​ថ្វាយ​ព្រះ‌គ្រីស្ទ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រោះ​ខ្ញុំ​ប្រច័ណ្ឌ បងប្អូន ដោយ​ចិត្ត​ប្រច័ណ្ឌ​មក​ពី​ព្រះ‌ជាម្ចាស់ ដ្បិត​ខ្ញុំ​បាន​ដណ្ដឹង​បងប្អូន ឲ្យ​ធ្វើ​ជា​គូ​ដណ្ដឹង នឹង​ស្វាមី​តែ​មួយ​គត់ គឺ​ខ្ញុំ​នាំ​បងប្អូន​មក ដូច​ជា​នាំ​ក្រមុំ​ព្រហ្មចារី​យក​ទៅ​ថ្វាយ​ព្រះ‌គ្រិស្ត*។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ពី​ព្រោះ​ខ្ញុំ​ប្រចណ្ឌ​ចំពោះ​អ្នក​រាល់​គ្នា ដោយ​សេចក្ដី​ប្រចណ្ឌ​នៃ​ព្រះ ដ្បិត​ខ្ញុំ​បាន​បំរុង​អ្នក​រាល់​គ្នា​ទុក ឲ្យ​មាន​ប្ដី​តែ​១ ទុក​ដូច​ជា​ក្រមុំ​បរិសុទ្ធ គឺ​ដើម្បី​នឹង​ថ្វាយ​ទៅ​ព្រះ‌គ្រីស្ទ​តែ​មួយ​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ព្រោះ​ខ្ញុំ​ប្រច័ណ្ឌបង​ប្អូន​ដោយ​ចិត្ដ​ប្រច័ណ្ឌ​មក​ពី​អាល់ម៉ា‌ហ្សៀស ដ្បិត​ខ្ញុំ​បាន​ដណ្ដឹង​បង​ប្អូន ឲ្យ​ធ្វើ​ជា​គូ​ដណ្ដឹង​នឹង​ស្វាមី​តែ​មួយ​គត់ គឺ​ខ្ញុំ​នាំ​បង​ប្អូន​មក ដូច​ជា​នាំ​ក្រមុំ​ព្រហ្មចារី យក​ទៅ​ជូន​អាល់ម៉ា‌ហ្សៀស។

សូមមើលជំពូក ចម្លង




២ កូរិនថូស 11:2
19 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកណា​រៀប​ការ​នឹង​កូន​ក្រមុំ អ្នក​នោះ​ហើយ​ជា​កូនកំលោះ រីឯ​​មិត្ត​សម្លាញ់​​របស់​កូនកំលោះ​ដែល​ឈរ​ស្តាប់​កូន​កំលោះ នោះ​ក៏​ត្រេក​អរជា​ខ្លាំង​ចំពោះ​សំឡេង​របស់កូន​កំលោះ​​ដែរ ដូច្នេះ អំណរ​របស់​ខ្ញុំ​បរិបូរ​ហើយ​


ហេតុនេះ​បងប្អូន​អើយ!​ អ្នក​រាល់គ្នា​ក៏​បាន​ស្លាប់​ខាងឯ‍​គម្ពីរ​វិន័យ​តាមរយៈ​រូបកាយ​របស់​ព្រះគ្រិស្ដ​រួច​ហើយ​ គឺ​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​រួម​ជាមួយ​មនុស្ស​ម្នាក់​ទៀត​ ដែល​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ ដើម្បី​ឲ្យ​យើង​បង្កើត​ផល​ថ្វាយ​ព្រះជាម្ចាស់​


ដ្បិត​ថ្វីបើ​នៅ​ក្នុង​ព្រះគ្រិស្ដ​ អ្នក​រាល់គ្នា​មាន​អ្នក​មើល​ថែ​មួយម៉ឺន​នាក់​ ប៉ុន្ដែ​គ្មាន​ឪពុក​ច្រើន​ទេ​ គឺ​ខ្ញុំ​ទេ​ដែល​បាន​បង្កើត​អ្នក​រាល់គ្នា​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​តាមរយៈ​ដំណឹង​ល្អ​


ដោយ​ដឹង​ថា​ ព្រះអង្គ​ដែល​ប្រោស​ព្រះអម្ចាស់​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ​ ក៏​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ​ជាមួយ​នឹង​ព្រះយេស៊ូ​ដែរ​ ព្រមទាំង​ឲ្យ​ឈរ​នៅ​ជាមួយ​អ្នក​រាល់គ្នា​ទៀត​ផង។​


ចំពោះ​អ្នក​រាល់គ្នា​ ខ្ញុំ​ខ្លាច​តែ​ខ្ញុំ​ធ្វើ​ការ​នឿយ​ហត់​សម្រាប់​អ្នក​រាល់គ្នា​ឥត​ប្រយោជន៍។​


ព្រះជាម្ចាស់​ជា​សាក្សី​របស់​ខ្ញុំថា​ ខ្ញុំ​ស្រឡាញ់​អ្នក​ទាំង​អស់​គ្នា​ខ្លាំង​យ៉ាង​ណា​ ដោយ​ព្រះហឫទ័យ​សន្ដោស​របស់​ព្រះគ្រិស្ដ​យេស៊ូ។​


យើង​ប្រកាស​អំពី​ព្រះអង្គ​ ហើយ​ដាស់​តឿន​ និង​បង្រៀន​មនុស្ស​គ្រប់​គ្នា​ដោយ​ប្រាជ្ញា​សព្វ​បែប​យ៉ាង​ ដើម្បី​នាំ​មនុស្ស​គ្រប់​គ្នា​ឲ្យ​ពេញវ័យ​នៅ​ក្នុង​ព្រះគ្រិស្ដ​


អ្នក​រាល់គ្នា​ក៏​ដឹង​ដែរ​ថា​ យើង​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់គ្នា​ដូច​ជា​ឪពុក​ប្រព្រឹត្ត​ចំពោះ​កូន​របស់​ខ្លួន​


មនុស្ស​ទាំង​នេះ​គឺ​ជា​ពួកអ្នក​ដែល​មិន​បាន​ធ្វើ​ឲ្យ​ខ្លួន​ស្មោក​គ្រោក​ជាមួយ​នឹង​ស្រ្ដី​ ដ្បិត​ពួកគេ​បាន​រក្សា​ខ្លួន​ឲ្យ​នៅ​បរិសុទ្ធ។​ អ្នក​ទាំង​នេះ​គឺ​ជា​ពួកអ្នក​ដែល​ដើរ​តាម​កូនចៀម​គ្រប់​ទី​កន្លែង​ដែល​កូនចៀម​ទៅ។​ អ្នក​ទាំង​នេះ​ត្រូវ​បាន​លោះ​ចេញ​ពី​ចំណោម​មនុស្ស​ទុក​ជា​ផល​ដំបូង​ថ្វាយ​ដល់​ព្រះជាម្ចាស់​ និង​ដល់​កូនចៀម​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម