កិច្ចការដែលគេធ្វើទាំងប៉ុន្មាន គេធ្វើដើម្បីឲ្យមនុស្សឃើញ ដ្បិតគេពង្រីកស្លាក របស់គេឲ្យកាន់តែធំ និងរំយោលអាវរបស់គេឲ្យកាន់តែវែង។
២ កូរិនថូស 10:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាមើលតែឫកពាខាងក្រៅប៉ុណ្ណោះ។ ប្រសិនបើអ្នកណាជឿប្រាកដថា ខ្លួនជារបស់ព្រះគ្រីស្ទ អ្នកនោះត្រូវពិចារណាសេចក្តីនេះដោយខ្លួនឯងម្ដងទៀតថា យើងក៏ជារបស់ព្រះគ្រីស្ទ ដូចអ្នកនោះដែរ។ ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាមើលតែអ្វីៗតាមសំបកក្រៅប៉ុណ្ណោះ។ ប្រសិនបើអ្នកណាជឿជាក់ថាខ្លួនឯងជារបស់ព្រះគ្រីស្ទ ចូរឲ្យអ្នកនោះពិចារណាការនេះម្ដងទៀតដោយខ្លួនឯងថា ដូចដែលអ្នកនោះជារបស់ព្រះគ្រីស្ទយ៉ាងណា យើងក៏យ៉ាងនោះដែរ។ Khmer Christian Bible អ្នករាល់គ្នាមើលអ្វីៗតាមសំបកក្រៅប៉ុណ្ណោះ បើអ្នកណាជឿជាក់ថា ខ្លួនជារបស់ព្រះគ្រិស្ដ ចូរឲ្យអ្នកនោះគិតពីសេចក្ដីនេះដោយខ្លួនឯងម្ដងទៀតចុះថា យើងក៏ជារបស់ព្រះគ្រិស្ដដូចគេដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សុំបងប្អូនពិចារណាឲ្យបានច្បាស់លាស់! ប្រសិនបើនរណាម្នាក់ជឿជាក់ថា ខ្លួនជាកូនចៅរបស់ព្រះគ្រិស្ត អ្នកនោះតោងគិតឲ្យច្បាស់ថា បើខ្លួនជាកូនចៅរបស់ព្រះគ្រិស្ត យើងក៏ជាកូនចៅរបស់ព្រះអង្គដូចគាត់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នាមើលតែឫកពាខាងក្រៅឬអី បើអ្នកណាជឿប្រាកដថា ខ្លួនជារបស់ផងព្រះគ្រីស្ទ នោះត្រូវពិចារណាសេចក្ដីនេះ ដោយខ្លួនឯងទៀត គឺថា យើងខ្ញុំជារបស់ព្រះគ្រីស្ទដូចជាអ្នកនោះដែរ អាល់គីតាប សុំបងប្អូនពិចារណាឲ្យបានច្បាស់លាស់! ប្រសិនបើនរណាម្នាក់ជឿជាក់ថា ខ្លួនជាកូនចៅរបស់អាល់ម៉ាហ្សៀស អ្នកនោះតោងគិតឲ្យច្បាស់ថា បើខ្លួនជាកូនចៅរបស់អាល់ម៉ាហ្សៀស យើងក៏ជាកូនចៅរបស់អាល់ម៉ាហ្សៀសដូចគាត់ដែរ។ |
កិច្ចការដែលគេធ្វើទាំងប៉ុន្មាន គេធ្វើដើម្បីឲ្យមនុស្សឃើញ ដ្បិតគេពង្រីកស្លាក របស់គេឲ្យកាន់តែធំ និងរំយោលអាវរបស់គេឲ្យកាន់តែវែង។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាជាពួកសម្តែងខ្លួនថាសុចរិតនៅចំពោះមុខមនុស្ស តែព្រះជ្រាបចិត្តអ្នករាល់គ្នាហើយ ដ្បិតរបស់ណាដែលមនុស្សគាប់ចិត្តរាប់អានច្រើន នោះជាទីស្អប់ខ្ពើមនៅចំពោះព្រះ។
គឺអ្នករាល់គ្នាម្នាក់ៗនិយាយថា៖ «ខ្ញុំជារបស់លោកប៉ុល» ខ្លះថា៖ «ខ្ញុំជារបស់លោកអ័ប៉ុឡូស» ឬ «ខ្ញុំជារបស់លោកកេផាស» ឬ «ខ្ញុំជារបស់ព្រះគ្រីស្ទ»។
ប្រសិនបើអ្នកណាម្នាក់ស្មានថា ខ្លួនជាអ្នកថ្លែងទំនាយ ឬថា ខ្លួនជាអ្នកមានអំណោយទានខាងវិញ្ញាណ ត្រូវឲ្យអ្នកនោះទទួលស្គាល់ថា សេចក្តីដែលខ្ញុំសរសេរមកអ្នករាល់គ្នានេះ ជាព្រះឱវាទរបស់ព្រះអម្ចាស់។
តែម្នាក់ៗតាមលំដាប់រៀងខ្លួន គឺព្រះគ្រីស្ទជាផលដំបូង បន្ទាប់មក អស់អ្នកដែលជារបស់ព្រះគ្រីស្ទនឹងរស់ឡើងវិញ នៅពេលព្រះអង្គយាងមក។
តើខ្ញុំគ្មានសេរីភាពទេឬ? តើខ្ញុំមិនមែនជាសាវកទេឬ? តើខ្ញុំមិនបានឃើញព្រះយេស៊ូវ ជាព្រះអម្ចាស់របស់យើងទេឬ? តើអ្នករាល់គ្នាមិនមែនជាស្នាដៃរបស់ខ្ញុំក្នុងព្រះអម្ចាស់ទេឬ?
ខ្ញុំ ប៉ុល ដែលគេនិយាយថា កាលនៅជាមួយអ្នករាល់គ្នា ខ្ញុំមានឫកពាសុភាព តែពេលនៅឆ្ងាយ មានសេចក្តីក្លាហានចំពោះអ្នករាល់គ្នា ខ្ញុំសូមទូន្មានអ្នករាល់គ្នាដោយចិត្តសុភាព និងចិត្តស្លូតបូតរបស់ព្រះគ្រីស្ទ
ហើយដោយព្រោះមានមនុស្សជាច្រើនអួតខ្លួនតាមសាច់ឈាម នោះខ្ញុំក៏អាចនឹងអួតបានដែរ។
តើគេជាអ្នកបម្រើរបស់ព្រះគ្រីស្ទឬ? ខ្ញុំនិយាយដូចជាមនុស្សឆ្កួតទៅចុះថា ខ្ញុំលើសជាងអ្នកទាំងនោះទៅទៀត។ ខ្ញុំធ្វើការនឿយហត់លើសជាងគេ ខ្ញុំជាប់គុកច្រើនជាងគេ ខ្ញុំត្រូវរំពាត់ហួសប្រមាណ ហើយសឹងតែនឹងស្លាប់ជាច្រើនលើក។
ដ្បិតប្រសិនបើមានអ្នកណាម្នាក់ មកប្រកាសអំពីព្រះយេស៊ូវណាមួយផ្សេងទៀត ក្រៅពីព្រះយេស៊ូវដែលយើងបានប្រកាស ឬប្រសិនបើអ្នករាល់គ្នាទទួលវិញ្ញាណណាមួយផ្សេង ក្រៅពីព្រះវិញ្ញាណដែលអ្នករាល់គ្នាបានទទួល ឬដំណឹងល្អណាផ្សេង ក្រៅពីដំណឹងល្អដែលអ្នករាល់គ្នាបានទទួល នោះអ្នករាល់គ្នាទ្រាំទ្របានយ៉ាងស្រួល។
ខ្ញុំបានត្រឡប់ជាមនុស្សល្ងង់ខ្លៅ! គឺអ្នករាល់គ្នាបានបង្ខំខ្ញុំ ដ្បិតអ្នករាល់គ្នាគួរតែបានលើកតម្កើងខ្ញុំ ទោះជាខ្ញុំមិនមែនជាអ្វីក៏ដោយ ក៏ខ្ញុំមិនចាញ់មហាសាវកទាំងនោះដែរ។
ព្រោះអ្នករាល់គ្នារកភស្តុតាងពីព្រះគ្រីស្ទ ដែលទ្រង់មានព្រះបន្ទូលតាមរយៈខ្ញុំ។ ព្រះអង្គមិនខ្សោយទេចំពោះអ្នករាល់គ្នា គឺមានព្រះចេស្តាក្នុងអ្នករាល់វិញ។
យើងមិនសរសើរខ្លួនឯងនៅចំពោះអ្នករាល់គ្នាទៀតទេ គឺយើងទុកឱកាសឲ្យអ្នករាល់គ្នាអួតពីយើងវិញ ដើម្បីឲ្យអ្នករាល់គ្នាអាចតបឆ្លើយនឹងអស់អ្នកដែលអួតពីសម្បកក្រៅ មិនមែនពីក្នុងចិត្ត។
ប្រសិនបើអ្នករាល់គ្នាជារបស់ព្រះគ្រីស្ទ នោះអ្នករាល់គ្នាជាពូជរបស់លោកអ័ប្រាហាំ ជាអ្នកគ្រងមត៌កតាមសេចក្ដីសន្យា។
ឯយើងវិញ យើងមកពីព្រះ ហើយអ្នកណាដែលស្គាល់ព្រះ អ្នកនោះក៏ស្តាប់យើងដែរ តែអ្នកណាដែលមិនមកពីព្រះ អ្នកនោះមិនស្តាប់យើងឡើយ គឺដោយសារសេចក្ដីនេះឯង ដែលយើងស្គាល់វិញ្ញាណនៃសេចក្ដីពិត និងវិញ្ញាណនៃសេចក្ដីខុសឆ្គងទៅបាន។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «កុំមើលតែឫកពាខាងក្រៅ ឬកម្ពស់ខ្លួននោះឡើយ ដ្បិតយើងមិនទទួលអ្នកនេះទេ ព្រោះព្រះមិនទតចំពោះសេចក្ដីដែលមនុស្សលោកពិចារណាមើលទេ មនុស្សតែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទតចំពោះក្នុងចិត្តវិញ»។