Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 13:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ព្រោះ​អ្នក​រាល់​គ្នា​រក​ភស្តុតាង​ពី​ព្រះ‌គ្រីស្ទ ដែល​ទ្រង់​មាន​ព្រះ​បន្ទូល​តាម​រយៈ​ខ្ញុំ។ ព្រះ‌អង្គ​មិន​ខ្សោយ​ទេ​ចំពោះ​អ្នក​រាល់​គ្នា គឺ​មាន​ព្រះ‌ចេស្តា​ក្នុង​អ្នក​រាល់​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ពីព្រោះ​អ្នករាល់គ្នា​កំពុង​រក​ភស្តុតាង​ដែលបញ្ជាក់ថា​ព្រះ​គ្រីស្ទ​កំពុង​មានបន្ទូល​តាមរយៈ​ខ្ញុំ​។ ព្រះអង្គ​មិន​ទន់ខ្សោយ​ចំពោះ​អ្នករាល់គ្នា​ទេ ផ្ទុយទៅវិញ ព្រះអង្គ​មានព្រះចេស្ដា​ក្នុងចំណោម​អ្នករាល់គ្នា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 ដ្បិត​អ្នក​រាល់គ្នា​កំពុង​រក​ភស្ដុតាង​អំពី​ការ​ដែល​ព្រះគ្រិស្ដ​មាន​បន្ទូល​តាមរយៈ​ខ្ញុំ​ ព្រះអង្គ​មិន​ខ្សោយ​ទេ​ចំពោះ​អ្នក​រាល់គ្នា​ ​គឺ​ព្រះអង្គ​មាន​អំណាច​នៅ​ក្នុង​អ្នក​រាល់គ្នា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ដ្បិត​បងប្អូន​ចង់​បាន​ភស្ដុតាង​ថា ព្រះ‌គ្រិស្ត​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ខ្ញុំ។ ព្រះអង្គ​មិន​ទន់​ខ្សោយ​ចំពោះ​បងប្អូន​ទេ គឺ​ព្រះអង្គ​បង្ហាញ​ឫទ្ធា‌នុភាព​នៅ​កណ្ដាល​ចំណោម​បងប្អូន​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដ្បិត​អ្នក​រាល់​គ្នា​រក​ភស្តុ‌តាង​ពី​ព្រះ‌គ្រីស្ទ ដែល​ទ្រង់​មាន​បន្ទូល​ដោយ‌សារ​ខ្ញុំ (ដែល​ទ្រង់​មិន​ខ្សោយ​ចំពោះ​អ្នក​រាល់​គ្នា គឺ​មាន​ព្រះ‌ចេស្តា​ក្នុង​អ្នក​រាល់​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ដ្បិត​បង​ប្អូន​ចង់​បាន​ភស្ដុតាង​ថា អាល់ម៉ា‌ហ្សៀស​មាន​ប្រសាសន៍​តាម​រយៈ​ខ្ញុំ។ អ៊ីសា​មិន​ទន់​ខ្សោយ​ចំពោះ​បង​ប្អូន​ទេ គឺ​គាត់​បង្ហាញ​អំណាច​នៅ​កណ្ដាល​ចំណោម​បង​ប្អូន​វិញ។

សូមមើលជំពូក ចម្លង




២ កូរិនថូស 13:3
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​និយាយ គឺ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​ទ្រង់​មាន​ព្រះ‌បន្ទូល​ក្នុង​អ្នក​រាល់​គ្នា​វិញ។


ដ្បិត​ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មាន​ថ្វី​មាត់ និង​ប្រាជ្ញា​ដែល​គ្មាន​គូ​វិវាទ​ណា​របស់​អ្នក​រាល់​គ្នា​អាច​នឹង​តតាំង ឬ​ប្រកែក​ជំទាស់​បាន​ឡើ​យ។


ប៉ុន្តែ តាម​គំនិត​ខ្ញុំ ខ្ញុំ​យល់​ឃើញ​ថា បើ​នាង​រស់​នៅ​មិន​រៀប‌ការ​បាន នោះ​នាង​នឹង​បាន​សប្បាយ​ជាង ហើយ​ខ្ញុំ​យល់​ថា ខ្ញុំ​ក៏​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ​ដែរ។


ខ្ញុំ ប៉ុល ដែល​គេ​និយាយ​ថា កាល​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ខ្ញុំ​មាន​ឫក‌ពា​សុភាព តែ​ពេល​នៅ​ឆ្ងាយ មាន​សេចក្តី​ក្លា‌ហាន​ចំពោះ​អ្នក​រាល់​គ្នា ខ្ញុំ​សូម​ទូន្មាន​អ្នក​រាល់​គ្នា​ដោយ​ចិត្ត​សុភាព និង​ចិត្ត​ស្លូត​បូត​របស់​ព្រះ‌គ្រីស្ទ


ដ្បិត​គ្រឿង​សស្ត្រា‌វុធ​របស់​យើង មិន​មែន​ខាង​សាច់​ឈាម​ទេ គឺ​ជា​អាវុធ​ដ៏​មាន​ចេស្ដា​មក​ពី​ព្រះ ដែល​អាច​នឹង​រំលំ​ទី​មាំ‌មួន​នានា ហើយ​រំលំ​អស់​ទាំង​គំនិត​ដែល​រិះ​គិត


ពិត​មែន មាន​ទី​សម្គាល់​បាន​កើត​ឡើង​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដែល​បញ្ជាក់​ការ‌ងារ​ជា​សាវក​របស់​ខ្ញុំ គឺ​ដោយការ​អត់​ធ្មត់ ដោយ​ទី​សម្គាល់ ការ​អស្ចារ្យ និង​ការ​ឫទ្ធិ‌បារមី​គ្រប់​យ៉ាង។


បើ​អ្នក​រាល់​គ្នា​អត់​ទោស​ឲ្យ​អ្នក​ណា នោះ​ខ្ញុំ​ក៏​អត់​ទោស​ឲ្យ​អ្នក​នោះ​ដែរ ចំពោះ​ខ្ញុំ ប្រសិន‌បើ​ខ្ញុំ​បាន​អត់​ទោស​ពី​រឿង​អ្វី​មួយ​មែន នោះ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​នៅ​ចំពោះ​ព្រះ‌គ្រីស្ទ


ទោស​ដែល​អ្នក​រាល់​គ្នា​ភាគ​ច្រើន​បាន​ធ្វើ​ដល់​មនុស្ស​បែប​នេះ នោះ​ល្មម​ហើយ


ព្រះ​អាច​នឹង​ផ្គត់​ផ្គង់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជា​បរិបូរ ដោយ​ព្រះ​ពរ​គ្រប់​យ៉ាង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ទាំង‌អស់​គ្រប់​គ្រាន់​ជា‌និច្ច ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចម្រើន​ឡើង​ក្នុង​ការ​ល្អ​គ្រប់​ជំពូក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម