ចូរខ្ពស់មុខនឹងព្រះនាមដ៏បរិសុទ្ធរបស់ព្រះអង្គចុះ ចូរឲ្យចិត្តនៃអស់អ្នកដែលស្វែងរកព្រះយេហូវ៉ា រីករាយឡើង!
២ កូរិនថូស 10:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «អ្នកណាដែលអួត ត្រូវអួតពីព្រះអម្ចាស់» ។ ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ“អ្នកដែលអួត ចូរអួតអំពីព្រះអម្ចាស់” Khmer Christian Bible ដូច្នេះ អ្នកណាដែលអួត ចូរអួតនៅក្នុងព្រះអម្ចាស់ចុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាចង់អួតអាង ត្រូវអួតអាងអំពីកិច្ចការដែលព្រះអម្ចាស់បានធ្វើ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ្នកណាដែលអួត នោះត្រូវអួតតែក្នុងព្រះអម្ចាស់ប៉ុណ្ណោះ អាល់គីតាប អ្នកណាចង់អួតអាង ត្រូវអួតអាងអំពីកិច្ចការដែលអុលឡោះជាអម្ចាស់បានធ្វើ។ |
ចូរខ្ពស់មុខនឹងព្រះនាមដ៏បរិសុទ្ធរបស់ព្រះអង្គចុះ ចូរឲ្យចិត្តនៃអស់អ្នកដែលស្វែងរកព្រះយេហូវ៉ា រីករាយឡើង!
ដើម្បីឲ្យទូលបង្គំបានឃើញភាពចម្រុងចម្រើន របស់ពួកអ្នកដែលព្រះអង្គបានជ្រើសរើស ហើយឲ្យទូលបង្គំបានសប្បាយរីករាយ រួមជាមួយជាតិសាសន៍របស់ព្រះអង្គ ដើម្បីឲ្យទូលបង្គំបានខ្ពស់មុខ រួមជាមួយមត៌ករបស់ព្រះអង្គ។
អ្នកនឹងរោយគេ ហើយខ្យល់នឹងផាត់បាត់ទៅ ឯខ្យល់កួច នឹងកម្ចាត់កម្ចាយគេអស់ទៅដែរ អ្នកនឹងមានសេចក្ដីរីករាយក្នុងព្រះយេហូវ៉ា អ្នកនឹងយកព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ជាទីអួតរបស់អ្នក។
ពេលនោះ អ្នកណានៅផែនដី ដែលចង់បានពរ នឹងរកពរដោយព្រះនៃសេចក្ដីពិត ហើយអ្នកណានៅផែនដីដែលស្បថ នោះនឹងស្បថដោយព្រះនៃសេចក្ដីពិតដែរ ពីព្រោះសេចក្ដីវេទនាពីមុនបានភ្លេចទៅហើយ ក៏បានបាំងពីភ្នែកយើងដែរ។
ហើយបើអ្នកស្បថដោយពិតត្រង់ ដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតថា ព្រះយេហូវ៉ាមានព្រះជន្មគង់នៅយ៉ាងណា នោះអស់ទាំងសាសន៍នឹងបានពរនៅក្នុងព្រះអង្គ ហើយនឹងអួតសរសើរពីព្រះអង្គយ៉ាងនោះដែរ។
មិនតែប៉ុណ្ណោះសោត យើងថែមទាំងអួតនៅក្នុងព្រះផង តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង ដែលឥឡូវនេះ យើងបានទទួលការផ្សះផ្សាតាមរយៈព្រះអង្គហើយ។
ដើម្បីឲ្យត្រូវដូចសេចក្តីដែលចែងទុកមកថា៖ «អ្នកណាដែលអួត ត្រូវអួតពីព្រះអម្ចាស់» ។
ដ្បិតយើងជាពួកកាត់ស្បែកពិតប្រាកដ ដែលថ្វាយបង្គំព្រះដោយវិញ្ញាណ ហើយអួតពីព្រះគ្រីស្ទយេស៊ូវ ឥតទុកចិត្តនឹងសាច់ឈាមឡើយ។