ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 26:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នោះ​អ័ប៊ី‌សាយ​ជម្រាប​ដាវីឌ​ថា៖ «នៅ​ថ្ងៃ​នេះ ព្រះ​បាន​ប្រគល់​ខ្មាំង​សត្រូវ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ ដូច្នេះ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចាក់​នឹង​លំពែង​ឲ្យ​ធ្លុះ​ដល់​ដី​តែ​ម្តង​ទៅ ដើម្បី​កុំ​ឲ្យ​អំពល់​ទៅ​មុខ​ទៀត»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អប៊ី‌សាយ​ជម្រាប​លោក​ដាវីឌ​ថា៖ «យប់​នេះ ព្រះ‌ជាម្ចាស់​ប្រគល់​សត្រូវ​របស់​លោក​មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ។ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​យក​លំពែង​ចាក់​ទម្លុះ​ស្ដេច​ជាប់​នឹង​ដី ខ្ញុំ​ចាក់​តែ​មួយ​លំពែង មិន​បាច់​លើក​ទី​ពីរ​ទេ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​អ័ប៊ី‌សាយ​ជំរាប​ដាវីឌ​ថា នៅ​ថ្ងៃ​នេះ ព្រះ‌ទ្រង់​បាន​ប្រគល់​ខ្មាំង​សត្រូវ មក​ក្នុង​កណ្តាប់​ដៃ​លោក​ហើយ ដូច្នេះ សូម​បើក​ឲ្យ​ខ្ញុំ​ចាក់​នឹង​លំពែង​ឲ្យ​ធ្លុះ​ដល់​ដី​តែ​១​ដង​ទៅ ដើម្បី​កុំ​ឲ្យ​អំពល់​ទៅ​មុខ​ទៀត

សូមមើលជំពូក

អាល់គីតាប

លោក​អប៊ី‌សាយ​ជម្រាប​ទត​ថា៖ «យប់​នេះ អុលឡោះ​ប្រគល់​សត្រូវ​របស់​លោក មក​ក្នុង​កណ្តាប់​ដៃ​របស់​លោក​ហើយ។ សូម​អនុញ្ញាតិ​ឲ្យ​ខ្ញុំ​យក​លំពែង​ចាក់​ទម្លុះ​ស្តេច​ជាប់​នឹង​ដី ខ្ញុំ​ចាក់​តែ​មួយ​លំពែង មិន​បាច់​លើក​ទី​ពីរ​ទេ»។

សូមមើលជំពូក



១ សាំ‌យូ‌អែល 26:8
16 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​អ័ប៊ី‌សាយ​ជា​កូន​សេរូយ៉ា​ទូល​ទៅ​ស្តេច​ថា៖ «តើ​មាន​ហេតុ​អ្វី​ឲ្យ​អា​ឆ្កែ​ងាប់​នេះ បាន​ជេរ​ប្រមាថ​ដល់​ទ្រង់​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ​យ៉ាង​នេះ សូម​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ​ទៅ​កាត់​ក្បាល​វា​ចេញ»។


ព្រះ‌អង្គ​មិន​បាន​ប្រគល់​ទូល‌បង្គំ នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ឡើយ ព្រះ‌អង្គ​បាន​ដាក់​ជើង​ទូល‌បង្គំ នៅ​កន្លែង​មួយ​ធំ​ទូលាយ។


គ្រា​នោះ យ៉ូ‌ហា‌ណាន ជា​កូន​ការា ក៏​ពិគ្រោះ​នឹង​កេដាលា ដោយ​សម្ងាត់​នៅ​ត្រង់​មីសប៉ា​ថា៖ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ចុះ ខ្ញុំ​នឹង​សម្លាប់​អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា ឥត​ឲ្យ​អ្នក​ណា​ដឹង​ឡើយ តើ​ទុក​ឲ្យ​វា​មក​សម្លាប់​លោក​ធ្វើ​អ្វី? យ៉ាង​នោះ​ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​បាន​មូល​មក​ឯ​លោក គេ​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ ហើយ​សំណល់​ពួក​យូដា​នឹង​ត្រូវ​វិនាស។


តើ​អ្នក​រាល់​គ្នា​គិត​បង្កើត​គម្រោង​ការ​អ្វី ទាស់​នឹង​ព្រះ‌យេហូវ៉ា? ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​គេ​វិនាស​អស់​រលីង មិន​ឲ្យ​គេ​ធ្វើ​ទុក្ខ​ជា​លើក​ទី​ពីរ​ទេ។


ដ្បិត​ព្រះ​បាន​បង្ខាំង​ឲ្យ​មនុស្ស​ទាំង​អស់ ជាប់​នៅ​ក្នុង​ការ​មិន​ស្តាប់​បង្គាប់​របស់​គេ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​សម្ដែង​សេចក្តី​មេត្តា‌ករុណា​ដល់​មនុស្ស​គ្រប់​គ្នា។


តើ​មនុស្ស​តែ​ម្នាក់​អាច​ដេញ​មួយ​ពាន់​នាក់ ឬ​ពីរ​នាក់​ធ្វើ​ឲ្យ​មួយ​ម៉ឺន​នាក់​រត់​ទៅ​ដូចម្ដេច​បាន បើ​ព្រះ​ដ៏​ជា​ថ្មដា​របស់​គេ​មិន​បាន​លក់​គេ ឬ​ព្រះ‌យេហូវ៉ា​មិន​បាន​ប្រគល់​គេ​ទៅ​នោះ?


ព្រះ‌យេហូវ៉ា​ប្រទាន​ឲ្យ​គេ​បាន​ស្រាក​ស្រាន្ត​នៅ​គ្រប់​ទិស ដូច​ព្រះ‌អង្គ​បាន​ស្បថ​នឹង​បុព្វ‌បុរស​របស់​គេ គ្មាន​ខ្មាំង​សត្រូវ​ណា​ម្នាក់​អាច​ឈរ​នៅ​មុខ​គេ​បាន​ឡើយ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ខ្មាំង​សត្រូវ​ទាំង​អស់ មក​ក្នុង​កណ្ដាប់​ដៃ​របស់​គេ។


បន្ទាប់​មក ពួក​យូដា​ក៏​ឡើង​ទៅ ហើយ​ព្រះ‌យេហូវ៉ា​ប្រគល់​ពួក​សាសន៍​កាណាន និង​សាសន៍​ពេរិស៊ីត មក​ក្នុង​កណ្ដាប់​ដៃ​របស់​គេ ហើយ​គេ​ប្រហារ​ពួក​សាសន៍​នោះ​អស់​មួយ​ម៉ឺន​នាក់ នៅ​ក្រុង​បេសេក។


ដាវីឌ​បាន​ពួន​នៅ​ក្នុង​ជម្រក​លាក់​ខ្លួន ក្នុង​ទី​រហោ‌ស្ថាន ក៏​នៅ​តែ​ក្នុង​ស្រុក​ភ្នំ​នៃ​ទី​រហោ‌ស្ថាន​ស៊ីភ​នោះ ចំណែក​ស្តេច​សូល​ចេះ​តែ​រក​លោក​រាល់​តែ​ថ្ងៃ​ជា‌និច្ច តែ​ព្រះ​មិន​ប្រគល់​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្តេច​ឡើយ។


ខណៈ​នោះ ពួក​ខាង​ដាវីឌ​ជម្រាប​ថា៖ «មើល៍! នេះ​ជា​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​លោក​ថា "យើង​នឹង​ប្រគល់​ពួក​ខ្មាំង​សត្រូវ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក ហើយ​លោក​នឹង​ធ្វើ​សម្រេច​តាម​តែ​ចិត្ត​បាន"» ដូច្នេះ ដាវីឌ​ក៏​ក្រោក​ឡើង លប​ចូល​ទៅ​ថ្នមៗ កាត់​ជាយ​ព្រះ‌ពស្ត្រ​របស់​ស្ដេច​សូល។


បន្ទាប់​នោះ​មក ដាវីឌ​ញាប់​ញ័រ​ក្នុង​ចិត្ត​ជា​ខ្លាំង ដោយ​ព្រោះ​បាន​កាត់​ជាយ​ព្រះ‌ពស្ត្រ​របស់​ស្តេច​សូល។


ព្រះ‌យេហូវ៉ា​នឹង​សង​ដល់​មនុស្ស​តាម​សេចក្ដី​សុចរិត និង​សេចក្ដី​ស្មោះ​ត្រង់​របស់​គេ​រៀង​ខ្លួន ព្រោះ​នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ព្រះ‌ករុណា​មក​ក្នុង​កណ្ដាប់​ដៃ​ទូល‌បង្គំ​ហើយ តែ​ទូល‌បង្គំ​មិន​ព្រម​លូក​ដៃ​ទាស់​នឹង​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឡើយ។


ដូច្នេះ ដាវីឌ និង​អ័ប៊ី‌សាយ​ក៏​ចូល​ទៅ​ក្នុង​បណ្ដា​ទ័ព​ទាំង​យប់ ឃើញ​ស្ដេច​សូល​កំពុង​ផ្ទំ​លក់​នៅ​ក្នុង​វង់​ទី​បោះ​ទ័ព មាន​លំពែង​របស់​ទ្រង់​ដោត​នៅ​ដី​ត្រង់​ក្បាល​ដំណេក ឯ​អ័ប៊ី‌នើរ និង​បណ្ដា​ទ័ព​ទាំង​ប៉ុន្មាន គេ​ដេក​ព័ទ្ធ​ជុំ​វិញ​ទ្រង់។


ប៉ុន្តែ ដាវីឌ​ឃាត់​ថា៖ «កុំ​បំផ្លាញ​ជីវិត​ទ្រង់​ឡើយ ដ្បិត​តើ​មាន​អ្នក​ណា​អាច​លូក​ដៃ ទៅ​ទាស់​នឹង​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​នោះ ហើយ​ឥត​មាន​ទោស​បាន​ឬ?»