Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 26:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ព្រះ‌យេហូវ៉ា​នឹង​សង​ដល់​មនុស្ស​តាម​សេចក្ដី​សុចរិត និង​សេចក្ដី​ស្មោះ​ត្រង់​របស់​គេ​រៀង​ខ្លួន ព្រោះ​នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ព្រះ‌ករុណា​មក​ក្នុង​កណ្ដាប់​ដៃ​ទូល‌បង្គំ​ហើយ តែ​ទូល‌បង្គំ​មិន​ព្រម​លូក​ដៃ​ទាស់​នឹង​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 សូម​ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ចំពោះ​យើង តាម​សេចក្ដី​សុចរិត និង​ស្មោះ​ត្រង់​របស់​យើង​ម្នាក់ៗ។ ថ្ងៃ​នេះ ព្រះ‌អម្ចាស់​ប្រគល់​ព្រះ‌ករុណា​មក​ក្នុង​កណ្ដាប់​ដៃ​ទូលបង្គំ តែ​ទូលបង្គំ​មិន​ព្រម​លើក​ដៃ​ប្រហារ​ស្ដេច​ដែល​ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សង​ដល់​មនុស្ស​តាម​សេចក្ដី​សុចរិត នឹង​សេចក្ដី​ស្មោះ‌ត្រង់​របស់​គេ​រៀង​ខ្លួន ពី​ព្រោះ​នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រគល់​ព្រះ‌ករុណា មក​ក្នុង​កណ្តាប់​ដៃ​ទូលបង្គំ​ហើយ តែ​ទូលបង្គំ​មិន​ព្រម​លូក​ដៃ​ទាស់​នឹង​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឲ្យ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 សូមអុលឡោះ‌តាអាឡា​ប្រព្រឹត្ត​ចំពោះ​យើង​តាម​សេចក្តី​សុចរិត និង​ស្មោះ​ត្រង់​របស់​យើង​ម្នាក់ៗ។ ថ្ងៃ​នេះ អុលឡោះ‌តាអាឡា​ប្រគល់​ស្តេច​មក​ក្នុង​កណ្តាប់​ដៃ​ខ្ញុំ តែ​ខ្ញុំ​មិន​ព្រម​លើក​ដៃ​ប្រហារ​ស្តេច​ដែលអុលឡោះ‌តាអាឡា​បាន​តែង​តាំង​ឡើយ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 26:23
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​បាន​ប្រទាន​រង្វាន់ តាម​សេចក្ដី​សុចរិត​របស់​ទូល‌បង្គំ ព្រះ‌អង្គ​បាន​សង​ទូល‌បង្គំ តាម​សេចក្ដី​បរិសុទ្ធ​ដែល​ទូល‌បង្គំ​ប្រព្រឹត្ត។


ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌យេហូវ៉ា​ប្រទាន​រង្វាន់​មក តាម​សេចក្ដី​ទៀង​ត្រង់​របស់​ទូល‌បង្គំ គឺ​តាម​សេចក្ដី​បរិសុទ្ធ​របស់​ទូល‌បង្គំ នៅ​ចំពោះ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ។


នោះ​សូម​ព្រះ‌អង្គ​ព្រះ​សណ្តាប់​ពី​លើ​ស្ថាន​សួគ៌ ហើយ​សម្រេច​ការ‌ងារ​ដោយ​ជំនុំ‌ជម្រះ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ទាំង​ដាក់​ទោស​ដល់​មនុស្ស​អាក្រក់ ដើម្បី​នឹង​ទម្លាក់​អំពើ​អាក្រក់​របស់​គេ​ទៅ​លើ​ក្បាល​គេ​វិញ ហើយ​សម្រេច​ដល់​មនុស្ស​សុចរិត​ទុក​ជា​សុចរិត ដើម្បី​នឹង​សង​ដល់​គេ តាម​សេចក្ដី​សុចរិត​របស់​ខ្លួន​គេ​ទៅ។


ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ​អំពី​ដំណើរ​នេះ​ផង ហើយ​សូម​កុំ​លុប​អំពើ​ល្អ​ដែល​ទូល‌បង្គំ​បាន​ធ្វើ សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​ទូល‌បង្គំ និង​សម្រាប់​កិច្ច​ការ​ក្នុង​ព្រះ​ដំណាក់​របស់​ព្រះ‌អង្គ​ឡើយ។


ដ្បិត​ព្រះ‌អង្គ​នឹង​សង​ដល់​មនុស្ស តាម​ការ​ដែល​គេ​ធ្វើ ហើយ​នឹង​ឲ្យ​គ្រប់​គ្នា​បាន​ទទួល តាម​ផ្លូវ​របស់​ខ្លួន។


ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌ហឫ‌ទ័យ​សប្បុរស​ជា​របស់​ព្រះ‌អង្គ​ដែរ ដ្បិត​ព្រះ‌អង្គ​សង​ដល់​មនុស្ស​ទាំង​អស់ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត។


បពិត្រ​ព្រះ‌បិតា​អើយ សូម​ទត​មើល​មក​នេះ នេះ​ជា​ជាយ​ព្រះ‌ពស្ត្រ​របស់​ព្រះ‌អង្គ​នៅ​ក្នុង​ដៃ​ទូល‌បង្គំ ព្រោះ​ទូល‌បង្គំ​បាន​គ្រាន់​តែ​កាត់​ជាយ​ព្រះ‌ពស្ត្រ​ទ្រង់ តែ​មិន​បាន​សម្លាប់​ទ្រង់​ទេ សូម​ពិចា‌រណា ហើយ​ជ្រាប​ថា គ្មាន​សេចក្ដី​អាក្រក់​ណា ឬ​ការ​ក្បត់​ណា នៅ​ដៃ​ទូល‌បង្គំ​ឡើយ ទូល‌បង្គំ​ក៏​មិន​បាន​ធ្វើ​បាប​ដល់​ទ្រង់​ដែរ ទោះ​បើ​ទ្រង់​លប​ចង់​ចាប់​យក​ជីវិត​ទូល‌បង្គំ​ក៏​ដោយ។


ដូច្នេះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជំនុំ​ជម្រះ​រឿង​យើង​ទាំង​ពីរ​ចុះ ហើយ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សង‌សឹក​នឹង​ទ្រង់ ជំនួស​ទូល‌បង្គំ​ផង តែ​ទូល‌បង្គំ​មិន​ព្រម​លូក​ដៃ​ទៅ​ទាស់​នឹង​ទ្រង់​ឡើយ។


នៅ​ថ្ងៃ​នេះ ឯង​បាន​សម្ដែង​បែប​យ៉ាង​ណា ដែល​ឯង​បាន​ប្រព្រឹត្ត​ល្អ​ដល់​យើង ព្រោះ​កាល​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​ឯង នោះ​ឯង​មិន​បាន​សម្លាប់​យើង​ទេ។


ដ្បិត​បើ​អ្នក​ណា​ជួប​ប្រទះ​នឹង​ខ្មាំង​សត្រូវ​ខ្លួន​ហើយ តើ​នឹង​ឲ្យ​រួច​ទៅ​ដោយ​សុខ‌សាន្ត​ឬ? ដូច្នេះ សូម​ព្រះ‌យេហូវ៉ា​ប្រោស​សេចក្ដី​ល្អ​ដល់​ឯង ស្នង​នឹង​ការ​ដែល​ឯង​បាន​ប្រព្រឹត្ត​ចំពោះ​យើង​នៅ​ថ្ងៃ​នេះ​ចុះ។


សូម​ព្រះ‌យេហូវ៉ា​ឃាត់​ខ្ញុំ កុំ​ឲ្យ​លូក​ដៃ​ទៅ​ទាស់​នឹង​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​នោះ​ឡើយ ដូច្នេះ ចូរ​យក​តែ​លំពែង​ដែល​នៅ​ត្រង់​ក្បាល​ដំណេក​ទ្រង់ និង​ក្អម​ទឹក​ប៉ុណ្ណោះ រួច​យើង​វិល​ទៅ​វិញ»។


ដាវីឌ​ទូល​ឆ្លើយ​ថា៖ «នេះ​ជា​លំពែង​របស់​ទ្រង់ សូម​ឲ្យ​នរណា​ម្នាក់​មក​យក​ទៅ​វិញ​ចុះ។


ប៉ុន្តែ ដាវីឌ​ឃាត់​ថា៖ «កុំ​បំផ្លាញ​ជីវិត​ទ្រង់​ឡើយ ដ្បិត​តើ​មាន​អ្នក​ណា​អាច​លូក​ដៃ ទៅ​ទាស់​នឹង​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​នោះ ហើយ​ឥត​មាន​ទោស​បាន​ឬ?»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម