Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 11:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 ដ្បិត​ព្រះ​បាន​បង្ខាំង​ឲ្យ​មនុស្ស​ទាំង​អស់ ជាប់​នៅ​ក្នុង​ការ​មិន​ស្តាប់​បង្គាប់​របស់​គេ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​សម្ដែង​សេចក្តី​មេត្តា‌ករុណា​ដល់​មនុស្ស​គ្រប់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

32 ដ្បិត​ព្រះ​បាន​បង្ខាំង​មនុស្ស​ទាំងអស់​ក្នុង​ការមិនស្ដាប់បង្គាប់ ដើម្បីឲ្យ​ព្រះអង្គ​បាន​មេត្តាករុណា​ដល់​មនុស្ស​គ្រប់គ្នា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

32 ដ្បិត​ព្រះជាម្ចាស់​បាន​បង្ខាំង​មនុស្ស​ទាំង​អស់​ទុក​ក្នុង​សេចក្ដី​មិន​ស្ដាប់​បង្គាប់​ ដើម្បី​សំដែង​សេចក្ដី​មេត្ដា​ករុណា​ដល់​ពួកគេ​គ្រប់​គ្នា។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 ដ្បិត​ព្រះ‌ជា‌ម្ចាស់​បាន​បណ្ដោយ​ឲ្យ​មនុស្ស​ទាំង​អស់​មិន​ស្ដាប់​បង្គាប់​ព្រះអង្គ ដើម្បី​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដល់​មនុស្ស​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 ដ្បិត​ព្រះ‌ទ្រង់​បាន​បង្ខាំង​ទាំង​អស់​គ្នា​ទុក​ក្នុង​សេចក្ដី​មិន​ស្តាប់​បង្គាប់ ដើម្បី​ឲ្យ​បាន​សំដែង​នូវ​សេចក្ដី​មេត្តា‌ករុណា​ដល់​គ្រប់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

32 ដ្បិត​អុលឡោះ​បាន​បណ្ដោយ​ឲ្យ​មនុស្ស​ទាំង​អស់​មិន​ស្ដាប់​បង្គាប់​ទ្រង់ ដើម្បី​សំដែង​ចិត្ត​មេត្ដា‌ករុណា​ដល់​មនុស្ស​ទាំង​អស់។

សូមមើលជំពូក ចម្លង




រ៉ូម 11:32
9 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​បាន​មក​ដើម្បី​ធ្វើ​បន្ទាល់​ពី​ពន្លឺ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ជឿ តាម​រយៈ​លោក


ឯ​ខ្ញុំ ប្រសិន‌បើ​ខ្ញុំ​ត្រូវ​លើក​ពី​ដី​ឡើង នោះ​ខ្ញុំ​នឹង​ទាញ​មនុស្ស​ទាំង​អស់​មក​ឯ​ខ្ញុំ»។


នោះ​ការ​ដែល​គេ​មិន​ស្តាប់​បង្គាប់​នៅ​ពេល​នេះ គឺ​ដើម្បី​ឲ្យ​គេ​បាន​ទទួល​សេចក្តី​មេត្តា‌ករុណា ដោយ​សារ​សេចក្តី​មេត្តា‌ករុណា​ដែល​ទ្រង់​បាន​ផ្តល់​មក​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ។


គឺ​សេចក្តី​សុចរិត​របស់​ព្រះ តាម​រយៈ​ជំនឿ​ដល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ សម្រាប់​អស់​អ្នក​ដែល​ជឿ ដ្បិត​គ្មាន​អ្វី​ខុស​គ្នា​ឡើយ


បើ​ដូច្នេះ តើ​យើង​ល្អ​ជាង​គេ​ឬ? ទេ មិន​មែន​ទាល់​តែ​សោះ! ដ្បិត​យើង​បាន​ចោទ​ប្រកាន់​រួច​ហើយ​ថា ទាំង​សាសន៍​យូដា និង​សាសន៍​ក្រិក សុទ្ធ​តែ​ស្ថិត​នៅ​ក្រោម​អំណាច​បាប​ទាំង​អស់


ដ្បិត ដូច​ដែល​មនុស្ស​ជា​ច្រើន​បាន​ត្រឡប់​ជា​មាន​បាប ដោយ​សារ​ការ​មិន​ស្តាប់​បង្គាប់​របស់​មនុស្ស​ម្នាក់​យ៉ាង​ណា នោះ​មនុស្ស​ជា​ច្រើន ក៏​បាន​ត្រឡប់​ជា​សុចរិត ដោយ​សារ​ការ​ស្តាប់​បង្គាប់​របស់​មនុស្ស​ម្នាក់​យ៉ាង​នោះ​ដែរ។


ប៉ុន្តែ គម្ពីរ​បាន​បង្ខាំង​គ្រប់​ទាំង​អស់​ក្រោម​អំពើ​បាប ដើម្បី​ឲ្យ​សេចក្ដី​សន្យា​ដោយ​សារ​ជំនឿ​ក្នុង​ព្រះ‌យេស៊ូវ‌គ្រីស្ទ បាន​ប្រទាន​ដល់​អស់​អ្នក​ដែល​ជឿ។


មុន​ពេល​ជំនឿ​ចូល​មក យើង​បានជាប់​ឃុំ​នៅ​ក្រោម​ក្រឹត្យ‌វិន័យ ទាំង​បង្ខាំង​ទុក​រហូត​ទាល់​តែ​ជំនឿ​ត្រូវ​លេច​ចេញ​មក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម