ពេលនោះ យូដាចូលទៅជិតលោកយ៉ូសែប អង្វរថា៖ «ឱលោកម្ចាស់ខ្ញុំប្របាទអើយ សូមអនុញ្ញាតឲ្យខ្ញុំប្របាទជាបាវបម្រើរបស់លោក ជម្រាបជូនលោកម្ចាស់ស្តាប់មួយម៉ាត់សិន សូមកុំខឹងក្តៅនឹងខ្ញុំប្របាទឡើយ ដ្បិតលោកម្ចាស់ក៏ដូចជាផារ៉ោនហើយ។
១ សាំយូអែល 25:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងទម្លាក់ខ្លួននៅទៀបជើងលោក ជម្រាបថា៖ «ឱលោកជាម្ចាស់ខ្ញុំអើយ សូមឲ្យទោសនោះធ្លាក់មកលើរូបខ្ញុំវិញចុះ សូមឲ្យខ្ញុំ ជាស្រីបម្រើរបស់លោក ជម្រាបជូនលោកស្តាប់បន្តិច ហើយសូមទទួលស្តាប់ពាក្យរបស់ស្រីបម្រើលោកសិន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងក្រាបសំពះបាតជើងលោក ហើយពោលថា៖ «លោកម្ចាស់! នេះជាកំហុសរបស់នាងខ្ញុំទេ! សូមលោកម្ចាស់អនុញ្ញាតឲ្យនាងខ្ញុំជម្រាបសិន សូមមេត្តាស្ដាប់ពាក្យរបស់នាងខ្ញុំផង! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងទំលាក់ខ្លួននៅទៀបជើងលោក ជំរាបថា ឱលោកជាម្ចាស់ខ្ញុំអើយ សូមឲ្យទោសនោះធ្លាក់មកលើរូបខ្ញុំវិញចុះ សូមឲ្យខ្ញុំ ជាបាវស្រីរបស់លោក ជំរាបជូនលោកស្តាប់បន្តិច ហើយសូមទទួលស្តាប់ពាក្យរបស់បាវស្រីលោកសិន អាល់គីតាប នាងក្រាបសំពះបាតជើងទត ហើយពោលថា៖ «លោកម្ចាស់! នេះជាកំហុសរបស់នាងខ្ញុំទេ! សូមលោកម្ចាស់អនុញ្ញាតឲ្យនាងខ្ញុំជម្រាបសិន សូមមេត្តាស្តាប់ពាក្យរបស់នាងខ្ញុំផង! |
ពេលនោះ យូដាចូលទៅជិតលោកយ៉ូសែប អង្វរថា៖ «ឱលោកម្ចាស់ខ្ញុំប្របាទអើយ សូមអនុញ្ញាតឲ្យខ្ញុំប្របាទជាបាវបម្រើរបស់លោក ជម្រាបជូនលោកម្ចាស់ស្តាប់មួយម៉ាត់សិន សូមកុំខឹងក្តៅនឹងខ្ញុំប្របាទឡើយ ដ្បិតលោកម្ចាស់ក៏ដូចជាផារ៉ោនហើយ។
ស្ត្រីនោះក៏ទូលថា៖ «សូមទ្រង់ព្រះករុណាអនុញ្ញាតឲ្យខ្ញុំម្ចាស់ ជាអ្នកបម្រើរបស់ទ្រង់ បានទូលមួយម៉ាត់សិន» រួចទ្រង់មានរាជឱង្ការថា៖ «ចូរនិយាយមក!»
នោះស្ត្រីពីក្រុងត្កូអា នាងទូលថា៖ «ឱព្រះករុណា ជាព្រះអម្ចាស់នៃខ្ញុំម្ចាស់អើយ សូមឲ្យអំពើទុច្ចរិតនេះនៅលើខ្ញុំម្ចាស់ និងពូជពង្សនៃឪពុករបស់ខ្ញុំម្ចាស់ចុះ ហើយសូមឲ្យព្រះករុណា និងរាជ្យទ្រង់បានឥតទោសឡើយ»។
លោកក៏ចូលទៅជិតនាង រួចនាងសួរថា៖ «តើលោកឈ្មោះយ៉ូអាប់ឬ?» លោកឆ្លើយថា៖ «គឺខ្ញុំនេះហើយ» រួចនាងពោលថា៖ «សូមស្តាប់ពាក្យរបស់ខ្ញុំជាអ្នកបម្រើលោកសិន» លោកឆ្លើយថា៖ «ខ្ញុំកំពុងស្តាប់ហើយ»។
បន្ទាប់មក ព្រះនាងអេសធើរក៏ទូលស្តេចជាថ្មី ដោយក្រាបនៅទៀបព្រះបាទរបស់ស្ដេច អង្វរទាំងទឹកភ្នែក ឲ្យទ្រង់លើកចោលគម្រោងការអាក្រក់របស់ហាម៉ាន ជាសាសន៍អ័កាក់ ព្រមទាំងឧបាយ ដែលវាបានបង្កើតទាស់នឹងពួកសាសន៍យូដា។
ដោយការខំអត់ធ្មត់ នោះទើបនឹងបន្ទន់ចិត្តរបស់ចៅហ្វាយបាន ហើយអណ្ដាតស្រទន់នឹងអាចបំបាក់ឆ្អឹងបានដែរ។
បើអ្នកគ្រប់គ្រងកើតមានចិត្តមួម៉ៅនឹងឯង នោះកុំថយចេញពីទីកន្លែងរបស់ឯងឡើយ ព្រោះការសម្លូតរមែងរម្ងាប់ទោសយ៉ាងធំ។
ដូច្នេះ គូកនរបស់អ្នកនោះក៏ក្រាបចុះ ហើយអង្វរគាត់ថា "សូមមេត្តាពន្យាពេលឲ្យគ្នាផង គ្នានឹងសងឯង"។
ឯដាវីឌក៏ចេញពីរអាងតាមក្រោយ ស្រែកទូលដល់សូលថា៖ «បពិត្រព្រះរាជា ជាម្ចាស់នៃទូលបង្គំអើយ» ពេលស្ដេចសូលបែរទតមកក្រោយ ដាវីឌក៏ក្រាបចុះផ្កាប់មុខដល់ដី ថ្វាយបង្គំស្តេច
ពេលអ័ប៊ីកែលបានឃើញដាវីឌ នោះនាងក៏ចុះពីលើលាជាប្រញាប់ ទៅក្រាបផ្កាប់មុខចុះដល់ដី គោរពដល់ដាវីឌ។
សូមលោកម្ចាស់កុំយកចិត្តទុកដាក់ចំពោះណាបាលជាមនុស្សកំណាចនោះ ដ្បិតគាត់ដូចជាឈ្មោះរបស់គាត់ពិតមែន គឺគាត់ឈ្មោះណាបាល ហើយក៏មានសេចក្ដីចម្កួតនោះឯង ឯខ្ញុំ ជាស្រីបម្រើរបស់លោកម្ចាស់ មិនបានឃើញពួកយុវជនរបស់លោកម្ចាស់ ដែលបានចាត់ទៅនោះទេ។
សូមអត់ទោសអំពើរំលងនេះដល់ស្រីបម្រើរបស់លោកផង ដ្បិតព្រះយេហូវ៉ានឹងតាំងជំនួរវង្សរបស់លោកម្ចាស់នៃខ្ញុំ ឲ្យមាំមួនឡើងជាពិតប្រាកដ ព្រោះលោកម្ចាស់នៃខ្ញុំតែងធ្វើសង្គ្រាមនៃព្រះយេហូវ៉ា ហើយនឹងគ្មានឃើញសេចក្ដីអាក្រក់ណានៅក្នុងលោកម្ចាស់ឡើយ គ្រប់មួយជីវិតរបស់លោក។