Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 20:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 លោក​ក៏​ចូល​ទៅ​ជិត​នាង រួច​នាង​សួរ​ថា៖ «តើ​លោក​ឈ្មោះ​យ៉ូអាប់​ឬ?» លោក​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ» រួច​នាង​ពោល​ថា៖ «សូម​ស្តាប់​ពាក្យ​របស់​ខ្ញុំ​ជា​អ្នក​បម្រើ​លោក​សិន» លោក​ឆ្លើយ​ថា៖ «ខ្ញុំ​កំពុង​ស្តាប់​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 លោក​យ៉ូអាប់​ចូល​ទៅ​ជិត ស្ត្រី​នោះ​សួរ​លោក​ថា៖ «តើ​លោក​ជា​លោក​យ៉ូអាប់​ឬ?» លោក​យ៉ូអាប់​តប​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។ ស្ត្រី​នោះ​ពោល​ថា៖ «សូម​លោក​ម្ចាស់​មេត្តា​ស្ដាប់​នាង​ខ្ញុំ​សិន»។ លោក​យ៉ូអាប់​មាន​ប្រសាសន៍​ថា៖ «និយាយ​មក​ចុះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 លោក​ក៏​ចូល​ទៅ​ជិត​នាង រួច​នាង​សួរ​ថា តើ​លោក​ឈ្មោះ​យ៉ូអាប់​ឬ​អី លោក​ឆ្លើយ​ថា គឺ​ខ្ញុំ​នេះ​ហើយ រួច​នាង​ពោល​ថា សូម​ស្តាប់​ពាក្យ​របស់​ខ្ញុំ​ជា​បាវ​លោក​សិន លោក​ឆ្លើយ​ថា ខ្ញុំ​កំពុង​ស្តាប់

សូមមើលជំពូក ចម្លង

អាល់គីតាប

17 លោក​យ៉ូអាប់​ចូល​ទៅ​ជិត ស្ត្រី​នោះ​សួរ​គាត់​ថា៖ «តើ​លោក​ជា​លោក​យ៉ូអាប់​ឬ?» លោក​យ៉ូអាប់​តប​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។ ស្ត្រី​នោះ​ពោល​ថា៖ «សូម​លោក​មេត្តា​ស្តាប់​នាង​ខ្ញុំ​សិន»។ លោក​យ៉ូអាប់​និយាយ​ថា៖ «និយាយ​មក​ចុះ!»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 20:17
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ត្រី​នោះ​ក៏​ទូល​ថា៖ «សូម​ទ្រង់​ព្រះ‌ករុណា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ម្ចាស់ ជា​អ្នក​បម្រើ​របស់​ទ្រង់ បាន​ទូល​មួយ​ម៉ាត់​សិន» រួច​ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​និយាយ​មក!»


នៅ​គ្រា​នោះ មាន​ស្រី​ប្រាជ្ញា​ម្នាក់ ស្រែក​មក​ពី​ក្នុង​ទី​ក្រុង​ថា៖ «សូម​ស្តាប់! សូម​ស្តាប់! សូម​ជម្រាប​ឲ្យ​យ៉ូអាប់​អញ្ជើញ​មក​ជិត​នេះ​សិន ខ្ញុំ​មាន​ការ​ចង់​ជម្រាប​លោក»។


នោះ​នាង​និយាយ​ថា៖ «កាល​ដើម​ដំបូង​គេ​ធ្លាប់​ពោល​ថា "ឲ្យ​គេ​ទៅ​ស៊ើប​សួរ​ពួក​ក្រុង​អេបិល​សិន" ធ្វើ​ដូច្នោះ​ទើប​ពួក​គេ​សម្រេច​កិច្ច‌ការ​បាន។


នាង​ទម្លាក់​ខ្លួន​នៅ​ទៀប​ជើង​លោក ជម្រាប​ថា៖ «ឱ​លោក​ជា​ម្ចាស់​ខ្ញុំ​អើយ សូម​ឲ្យ​ទោស​នោះ​ធ្លាក់​មក​លើ​រូប​ខ្ញុំ​វិញ​ចុះ សូម​ឲ្យ​ខ្ញុំ ជា​ស្រី​បម្រើ​របស់​លោក ជម្រាប​ជូន​លោក​ស្តាប់​បន្តិច ហើយ​សូម​ទទួល​ស្តាប់​ពាក្យ​របស់​ស្រី​បម្រើ​លោក​សិន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម