Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 14:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 នោះ​ស្ត្រី​ពី​ក្រុង​ត្កូអា នាង​ទូល​ថា៖ «ឱ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ​ម្ចាស់​អើយ សូម​ឲ្យ​អំពើ​ទុច្ចរិត​នេះ​នៅ​លើ​ខ្ញុំ​ម្ចាស់ និង​ពូជ​ពង្ស​នៃ​ឪពុក​របស់​ខ្ញុំ​ម្ចាស់​ចុះ ហើយ​សូម​ឲ្យ​ព្រះ‌ករុណា និង​រាជ្យ​ទ្រង់​បាន​ឥត​ទោស​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ស្ត្រី​នោះ​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ ទោះ​បី​មាន​ហេតុ‌ការណ៍​អ្វី​កើត​ឡើង​ក្នុង​រឿង​នេះ​ក៏​ដោយ ខ្ញុំ​ម្ចាស់ និង​ក្រុម​គ្រួសារ​សុខ​ចិត្ត​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង មិន​ឲ្យ​កំហុស​នេះ​ធ្លាក់​លើ​ព្រះ‌ករុណា ឬ​រាជ​បល្ល័ង្ក​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 នោះ​ស្ត្រី​ពី​ក្រុង​ត្កូអា នាង​ទូល​ថា ឱ​ទ្រង់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ​ម្ចាស់​អើយ សូម​ឲ្យ​សេចក្ដី​ទុច្ចរិត​នេះ​នៅ​លើ​ខ្ញុំ​ម្ចាស់ នឹង​ពូជ​ពង្ស​នៃ​ឪពុក​របស់​ខ្ញុំ​ម្ចាស់​ចុះ ហើយ​សូម​ឲ្យ​ព្រះ‌ករុណា នឹង​រាជ្យ​ទ្រង់​បាន​ឥត​ទោស​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ស្ត្រី​នោះ​និយាយ​ថា៖ «សូម​ជម្រាប​ស្តេច ទោះ​បី​មាន​ហេតុ‌ការណ៍​អ្វី​កើត​ឡើង ក្នុង​រឿង​នេះ​ក៏​ដោយ ខ្ញុំ និង​ក្រុម​គ្រួសារ​សុខ​ចិត្ត​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង មិន​ឲ្យ​កំហុស​នេះ​ធ្លាក់​លើ​ស្តេច ឬ​រាជ​បល្ល័ង្ក​ឡើយ»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 14:9
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ម្តាយ​តប​មក​វិញ​ថា៖ «កូន​អើយ សូម​ឲ្យ​បណ្ដា‌សា​នោះ​ធ្លាក់​មក​លើ​ម្តាយ​វិញ​ចុះ កូន​គ្រាន់​តែ​ស្តាប់​តាមពាក្យ​ម្តាយ ហើយ​ទៅ​យក​ពពែ​មក»។


ខ្ញុំ​ធានា​ចំពោះ​សុវត្ថិ‌ភាព​របស់​វា សូម​លោក​ឪពុក​ទារ​វា​ពី​ដៃ​ខ្ញុំ​ចុះ ប្រសិន​បើ​ខ្ញុំ​មិន​នាំ​វា​មក​ជូន​លោក​ឪពុក ហើយ​ដាក់​វា​ឲ្យ​នៅ​ចំពោះ​មុខ​លោក​ឪពុក​វិញ​ទេ នោះ​សូម​ឲ្យ​ខ្ញុំ​ជាប់​មាន​ទោស​រហូត​ចុះ។


ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «បើ​អ្នក​ណា​និយាយ​អ្វី​នឹង​នាង នោះ​ចូរ​នាំ​គេ​មក​ឯ​យើង យ៉ាង​នោះ​គេ​នឹង​មិន​ហ៊ាន​ពាល់​នាង​ទៀត​ទេ»។


ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​ស្ត្រី​នោះ​ថា៖ «ចូរ​ទៅ​ផ្ទះ​ចុះ យើង​នឹង​បង្គាប់​ពី​ដំណើរ​នាង»។


ឈាម​របស់​គេ​នឹង​ធ្លាក់​មក​លើ​ក្បាល​យ៉ូអាប់ និង​ពូជ‌ពង្ស​របស់​គាត់​ជា​ដរាប​ត​ទៅ តែ​ចំណែក​ព្រះបាទ​ដាវីឌ និង​ពូជ‌ពង្ស​របស់​ទ្រង់ ព្រម​ទាំង​ជំនួរ​វង្ស រាជ្យ​របស់​ទ្រង់ នោះ​នឹង​បាន​សេចក្ដី​សុខ‌សាន្ត មក​ពី​ព្រះ‌យេហូវ៉ា​ជា‌និច្ច​ត​ទៅ»។


មិន​ត្រូវ​ធ្វើ​ឲ្យ​ស្រុក​ដែល​អ្នក​រាល់​គ្នា​រស់​នៅ​នោះ ទៅ​ជា​ស្មោក‌គ្រោក​ឡើយ ដ្បិត​ឈាម​ធ្វើ​ឲ្យ​ស្រុក​ទៅ​ជា​ស្មោក‌គ្រោក ហើយ​មិន​អាច​ធ្វើ​ពិធី​អ្វី​នឹង​សម្អាត​ស្រុក​ដោយ​ព្រោះ​តែ​ឈាម​បាន​ខ្ចាយ​នោះ​ឡើយ មាន​តែ​ឈាម​របស់​អ្នក​ដែល​បាន​កម្ចាយ​ឈាម​នោះ​ប៉ុណ្ណោះ។


បណ្តា‌ជន​ទាំង​អស់​គ្នា​ឆ្លើយ​ឡើង​ថា៖ «ចូរ​ឲ្យ​ឈាម​របស់​វា​ធ្លាក់​មក​លើ​យើង និង​កូន​ចៅ​របស់​យើង​ចុះ»។


នាង​ទម្លាក់​ខ្លួន​នៅ​ទៀប​ជើង​លោក ជម្រាប​ថា៖ «ឱ​លោក​ជា​ម្ចាស់​ខ្ញុំ​អើយ សូម​ឲ្យ​ទោស​នោះ​ធ្លាក់​មក​លើ​រូប​ខ្ញុំ​វិញ​ចុះ សូម​ឲ្យ​ខ្ញុំ ជា​ស្រី​បម្រើ​របស់​លោក ជម្រាប​ជូន​លោក​ស្តាប់​បន្តិច ហើយ​សូម​ទទួល​ស្តាប់​ពាក្យ​របស់​ស្រី​បម្រើ​លោក​សិន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម