ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 23:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួច​ដាវីឌ​ទូល​សួរ​ថា៖ «តើ​ពួក​កៃឡា​នឹង​ប្រគល់​ទូល‌បង្គំ និង​ពួក​ទូល‌បង្គំ​នេះ ទៅ​ក្នុង​កណ្ដាប់​ដៃ​សូល​ដែរ​ឬ?» នោះ​ព្រះ‌យេហូវ៉ា​ឆ្លើយ​ថា៖ «គេ​នឹង​ប្រគល់​ឯង​ទៅ​មែន»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ដាវីឌ​ទូល​សួរ​ទៀត​ថា៖ «តើ​អ្នក​ក្រុង​កៃឡា​នេះ​នឹង​ប្រគល់​ទូលបង្គំ ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ទូលបង្គំ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​សូល​ឬ​ទេ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ពួក​គេ​នឹង​ប្រគល់​មែន!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ដាវីឌ​ទូល​សួរ​ថា តើ​ពួក​កៃឡា​នឹង​ប្រគល់​ទូលបង្គំ ហើយ​នឹង​ពួក​ទូលបង្គំ​នេះ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​សូល​ដែរ​ឬ​អី នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ឆ្លើយ​ថា គេ​នឹង​ប្រគល់​ឯង​ទៅ​មែន

សូមមើលជំពូក

អាល់គីតាប

ទត​សួរ​ទៀត​ថា៖ «តើ​អ្នក​ក្រុង​កៃឡា​នេះ​នឹង​ប្រគល់​ខ្ញុំ ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​សូល​ឬ​ទេ?»។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ពួក​គេ​នឹង​ប្រគល់​មែន!»។

សូមមើលជំពូក



១ សាំ‌យូ‌អែល 23:12
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ស៊ូ​ពឹង​ជ្រក​ក្នុង​ព្រះ‌យេហូវ៉ា ជា​ជាង​ទុក​ចិត្ត​ដល់​មនុស្ស។


សូម​ឲ្យ​ទូល‌បង្គំ​បាន​ឮ​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ នៅ​ពេល​ព្រឹក ដ្បិត​ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ។ សូម​ប្រោស​ឲ្យ​ទូល‌បង្គំ ស្គាល់​ផ្លូវ​ដែល​ទូល‌បង្គំ​ត្រូវ​ដើរ ដ្បិត​ទូល‌បង្គំ​លើក​ព្រលឹង​ទូល‌បង្គំ ទៅ​រក​ព្រះ‌អង្គ។


ព្រះ‌អង្គ​មិន​បាន​ប្រគល់​ទូល‌បង្គំ នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ឡើយ ព្រះ‌អង្គ​បាន​ដាក់​ជើង​ទូល‌បង្គំ នៅ​កន្លែង​មួយ​ធំ​ទូលាយ។


ព្រលឹង​ខ្ញុំ​រង់‌ចាំ​ព្រះ​តែ​មួយ​ព្រះ‌អង្គ ដោយ​ស្ងៀម​ស្ងាត់ ការ​សង្គ្រោះ​របស់​ខ្ញុំ​ក៏​មក​តែ​ពី​ព្រះ‌អង្គ​ដែរ។


វេទនា​ដល់​ពួក​អ្នក​ដែល​លាក់​គំនិត​របស់​ខ្លួន​ពី​ព្រះ‌យេហូវ៉ា ហើយ​ដែល​ធ្វើ​ការ​នៅ​ក្នុង​ទី​កំបាំង ដោយ​ថា៖ តើ​មាន​អ្នក​ណា​បាន​ឃើញ​យើង​ទេ? តើ​មាន​អ្នក​ណា​បាន​ស្គាល់​យើង​ទេ?


ព្រះ‌យេហូវ៉ា​បាន​សម្ដែង​ឲ្យ​ខ្ញុំ​ដឹង​ពី​ការ​នេះ ព្រះ‌អង្គ​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​កិរិយា​របស់​គេ


គ្មាន​សត្វ​លោក​ណា​ដែល​អាច​លាក់​ពី​ព្រះភក្ត្រ​ព្រះ​អង្គ​បាន​ឡើយ គឺ​ទាំង​អស់​នៅ​ជា​អាក្រាត​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌អង្គ ដែល​យើង​ត្រូវ​ទូល​រៀប​រាប់​ទូល​ថ្វាយ​ព្រះ‌អង្គ។


ពួក​យូដា​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ឡើង​មក​ទាស់​នឹង​យើង​ដូច្នេះ?» គេ​ឆ្លើយ​ថា៖ «យើង​មក ដើម្បី​ចាប់​ចង​សាំសុន ដើម្បី​ប្រព្រឹត្ត​ចំពោះ​វា ដូច​វា​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ»។


ដូច្នេះ តើ​មនុស្ស​នៅ​ក្រុង​កៃឡា​នឹង​ប្រគល់​ទូល‌បង្គំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​សូល​ឬ? តើ​សូល​នឹង​ចុះ​មក ដូច​ជា​ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​បាន​ឮមែន​ឬ? ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ សូម​ព្រះ‌អង្គ​ប្រាប់​ឲ្យ​ទូល‌បង្គំ​ជា​អ្នក​បម្រើ​បាន​ដឹង​ផង»។ នោះ​ព្រះ‌យេហូវ៉ា​ឆ្លើយ​ថា៖ «ស្ដេច​នឹង​ចុះ​មក​មែន»។


ដូច្នេះ បពិត្រ​ព្រះ‌ករុណា សូម​ព្រះ‌អង្គ​យាង​ចុះ​ទៅ ដូច​ជា​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​ទៅ​ស្រាប់ ឯ​ការ​ចាប់​បញ្ជូន​វា​មក​ក្នុង​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ នោះ​ស្រេច​នៅ​យើង​ខ្ញុំ​ចុះ»។


មាន​គេ​ទូល​ដល់​សូល​ថា៖ «ដាវីឌ​បាន​ចូល​ទៅ​ក្នុង​ក្រុង​កៃឡា​ហើយ» ដូច្នេះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ព្រះ​បាន​ប្រគល់​វា​មក​ក្នុង​កណ្ដាប់​ដៃ​យើង ដ្បិត​វា​ទាល់​ច្រក​ហើយ ដោយ​ចូល​ទៅ​ក្នុង​ទី​ក្រុង​ដែល​មាន​ទ្វារ និង​រនុក​ដូច្នេះ»។