ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 21:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​មហា‌តលិក​របស់​ព្រះបាទ​អ័គីស​ទូល​ថា៖ «តើ​អ្នក​នេះ​មិន​មែន​ជា​ដាវីឌ ជា​ស្តេច​នៃ​ស្រុក​នោះ​ទេ​ឬ? តើ​គេ​មិន​បាន​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​ពី​ដំណើរ​អ្នក​នេះ ទាំង​លោត​កញ្ឆេង​ផង​ថា "សូល​បាន​សម្លាប់​ទាំង​ពាន់ ហើយ​ដាវីឌ​ទាំង​ម៉ឺន​ទេ​ឬ"?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​រាជ​បម្រើ​របស់​ព្រះ‌បាទ​អគីស​ទូល​ស្ដេច​ថា៖ «អ្នក​នេះ​គឺ​ដាវីឌ ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ទេ​តើ! អ្នក​នេះ​ហើយ​ដែល​ពួក​ស្ត្រីៗ​នាំ​គ្នា​រាំ និង​ច្រៀង​សរសើរ​ថា: ព្រះ‌បាទ​សូល​ប្រហារ​សត្រូវ​បាន​រាប់​ពាន់​នាក់ រីឯ​លោក​ដាវីឌ​ប្រហារ​បាន​រាប់​ម៉ឺន​នាក់»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ពួក​មហា‌តលិក​របស់​អ័គីស​ទូល​ថា អ្នក​នេះ​តើ​មិន​មែន​ជា​ដាវីឌ ជា​ស្តេច​នៃ​ស្រុក​នោះ​ទេ​ឬ​អី តើ​គេ​មិន​បាន​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​ពី​ដំណើរ​អ្នក​នេះ ទាំង​លោត‌កញ្ឆេង​ផង​ថា សូល​បាន​សំឡាប់​ទាំង​ពាន់ ហើយ​ដាវីឌ​ទាំង​ម៉ឺន​ទេ​ឬ​អី

សូមមើលជំពូក

អាល់គីតាប

ពួក​អ្នក​បម្រើ​របស់​ស្តេច​អគីស​ជម្រាប​ស្តេច​ថា៖ «អ្នក​នេះ​គឺ​ទត​ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល​ទេ​តើ! អ្នក​នេះ​ហើយ​ដែល​ពួក​ស្ត្រីៗ​នាំ​គ្នា​រាំ និង​ច្រៀង​សរសើរ​ថា: ស្តេច​សូល​ប្រហារ​សត្រូវ​បាន​រាប់​ពាន់​នាក់ រីឯ​ទត​ប្រហារ​បាន​រាប់​ម៉ឺន​នាក់»។

សូមមើលជំពូក



១ សាំ‌យូ‌អែល 21:11
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​នឹង​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា គ្រប់​ពេល​វេលា ខ្ញុំ​នឹង​សរសើរ​ព្រះ‌អង្គ​នៅ​ក្នុង​មាត់​ខ្ញុំ​ជា‌និច្ច។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោកសាំយូ‌អែល​ថា៖ «តើ​អ្នក​នៅ​តែ​សោក‌ស្តាយ​នឹង​សូល​ដល់​កាល​ណា​ទៀត? យើង​លែង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ៊ីស្រា‌អែល​ហើយ ដូច្នេះ ចូរ​ដាក់​ប្រេង​ក្នុង​ស្នែង​របស់​អ្នក​ឲ្យ​ពេញ ហើយ​ចេញ​ទៅ យើង​នឹង​ចាត់​អ្នក​ទៅ​រក​អ៊ីសាយ​នៅ​បេ‌ថ្លេ‌ហិម ដ្បិត​យើង​បាន​ជ្រើស​រើស​ម្នាក់​ក្នុង​ពួក​កូន​គាត់ ឲ្យ​ធ្វើ​ជា​ស្តេច​របស់​យើង»។


ដាវីឌ​បាន​រត់​រួច​ទៅ​ដល់​សាំយូ‌អែល​នៅ​ឯ​រ៉ាម៉ា ហើយ​ជម្រាប​ពី​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​សូល​បាន​ធ្វើ​ដល់​ខ្លួន រួច​លោក និង​សាំយូ‌អែល​ក៏​នាំ​គ្នា​ទៅ​នៅ​ឯ​ណា‌យ៉ូត។


ដាវីឌ​បាន​នឹក​គិត​ក្នុង​ចិត្ត​ថា៖ «ថ្ងៃ​ណា​មួយ ខ្ញុំ​នឹង​ស្លាប់​ដោយ‌សារ​ដៃ​សូល​ជា​មិន​ខាន គ្មាន​ផ្លូវ​ណា​ប្រសើរ​ជាង​រត់​ទៅ​ជ្រក​នៅ​ស្រុក​របស់​ពួក​ភីលី‌ស្ទីន​ទេ នោះ​ស្ដេច​សូល​នឹង​អស់​ចិត្ត​ក្នុង​ការរក​ខ្ញុំ​នៅ​ដែន​ស្រុក​អ៊ីស្រា‌អែល​ទៀត ហើយ​ខ្ញុំ​នឹង​រួច​ផុត​ពី​ព្រះ‌ហស្ត​របស់​ទ្រង់​បាន»។


ដូច្នេះ ដាវីឌ​ក៏​នាំ​ទាំង​ពួក​ប្រាំមួយ​រយ​នាក់ ដែល​នៅ​ជា‌មួយ​លោក ទៅ​ស្រុក​របស់​ព្រះបាទ​អ័គីស ជា​បុត្រ​ម៉ាអូក ដែល​ជា​ស្តេច​ក្រុង​កាថ។


តើ​នេះ​មិន​មែន​ដាវីឌ ជា​អ្នក​ដែល​គេ​បាន​ច្រៀង​ឆ្លើយ​គ្នា​ពី​គាត់​ក្នុង​ចម្បាំង​របស់​គេ​ថា "សូល​បាន​សម្លាប់​ទាំង​ពាន់ តែ​ដាវីឌ​ទាំង​ម៉ឺន​ទេ​ឬ"?»។