Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 21:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 នោះ​ពួក​មហា‌តលិក​របស់​អ័គីស​ទូល​ថា អ្នក​នេះ​តើ​មិន​មែន​ជា​ដាវីឌ ជា​ស្តេច​នៃ​ស្រុក​នោះ​ទេ​ឬ​អី តើ​គេ​មិន​បាន​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​ពី​ដំណើរ​អ្នក​នេះ ទាំង​លោត‌កញ្ឆេង​ផង​ថា សូល​បាន​សំឡាប់​ទាំង​ពាន់ ហើយ​ដាវីឌ​ទាំង​ម៉ឺន​ទេ​ឬ​អី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ពួក​មហា‌តលិក​របស់​ព្រះបាទ​អ័គីស​ទូល​ថា៖ «តើ​អ្នក​នេះ​មិន​មែន​ជា​ដាវីឌ ជា​ស្តេច​នៃ​ស្រុក​នោះ​ទេ​ឬ? តើ​គេ​មិន​បាន​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​ពី​ដំណើរ​អ្នក​នេះ ទាំង​លោត​កញ្ឆេង​ផង​ថា "សូល​បាន​សម្លាប់​ទាំង​ពាន់ ហើយ​ដាវីឌ​ទាំង​ម៉ឺន​ទេ​ឬ"?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ពួក​រាជ​បម្រើ​របស់​ព្រះ‌បាទ​អគីស​ទូល​ស្ដេច​ថា៖ «អ្នក​នេះ​គឺ​ដាវីឌ ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ទេ​តើ! អ្នក​នេះ​ហើយ​ដែល​ពួក​ស្ត្រីៗ​នាំ​គ្នា​រាំ និង​ច្រៀង​សរសើរ​ថា: ព្រះ‌បាទ​សូល​ប្រហារ​សត្រូវ​បាន​រាប់​ពាន់​នាក់ រីឯ​លោក​ដាវីឌ​ប្រហារ​បាន​រាប់​ម៉ឺន​នាក់»។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ពួក​អ្នក​បម្រើ​របស់​ស្តេច​អគីស​ជម្រាប​ស្តេច​ថា៖ «អ្នក​នេះ​គឺ​ទត​ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល​ទេ​តើ! អ្នក​នេះ​ហើយ​ដែល​ពួក​ស្ត្រីៗ​នាំ​គ្នា​រាំ និង​ច្រៀង​សរសើរ​ថា: ស្តេច​សូល​ប្រហារ​សត្រូវ​បាន​រាប់​ពាន់​នាក់ រីឯ​ទត​ប្រហារ​បាន​រាប់​ម៉ឺន​នាក់»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 21:11
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​នឹង​លើក​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​គ្រប់ ពេល​វេលា សេចក្ដី​សរសើរ​ពី​ទ្រង់​នឹង​នៅ​ក្នុង​មាត់​ខ្ញុំ​ជានិច្ច


គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ទៅ​សាំយូ‌អែល​ថា តើ​ឯង​នៅ​តែ​សោក‌ស្តាយ​នឹង​សូល​ដល់​កាល​ណា​ទៀត ដ្បិត​អញ​លែង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ៊ីស្រាអែល​ហើយ ដូច្នេះចូរ​បំពេញ​ប្រេង​ក្នុង​ស្នែង​របស់​ឯង​ចេញ​ទៅ អញ​នឹង​ចាត់​ឯង​ទៅ​ឯ​អ៊ីសាយ​នៅ​បេថ្លេ‌ហិម ដ្បិត​អញ​បាន​រើស​ម្នាក់​ក្នុង​ពួក​កូន​គាត់ ឲ្យ​ធ្វើ​ជា​ស្តេច​របស់​អញ


រីឯ​ដាវីឌ លោក​រត់​រួច​ទៅ​ដល់​សាំយូ‌អែល នៅ​ឯ​រ៉ាម៉ា ហើយ​ជំរាប​ពី​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​សូល​បាន​ធ្វើ​ដល់​ខ្លួន រួច​លោក នឹង​សាំយូ‌អែល​ក៏​នាំ​គ្នា​ទៅ​នៅ​ឯ​ណា‌យ៉ូត


គ្រា​នោះដាវីឌ​នឹក​ក្នុង​ចិត្ត​ថា មាន​ថ្ងៃ​ណា​មួយ​អញ​នឹង​ស្លាប់ ដោយ‌សារ​ដៃ​សូល​ជា​មិន​ខាន គ្មាន​ផ្លូវ​ណា​ជា​ជាង​ឲ្យ​អញ​រត់​ទៅ ជ្រក​នៅ​ឯ​ស្រុក​របស់​ពួក​ភីលីស្ទីន​ទេ នោះ​សូល​នឹង​អស់​ចិត្ត​ចង់​រក​អញ នៅ​គ្រប់​ក្នុង​អស់​ទាំង​ដែន​ស្រុក​អ៊ីស្រាអែល​ទៀត ដូច្នេះ ទើប​អញ​នឹង​រួច​ចេញ​ពី​ព្រះ‌ហស្ត​ទ្រង់​បាន


ស្រេច​ហើយ ដាវីឌ​ក៏​ក្រោក​ឡើង​នាំ​ទាំង​ពួក​៦០០​នាក់ ដែល​នៅ​ជា​មួយ​នឹង​លោក ទៅ​ឯ​ស្រុក​របស់​អ័គីស ជា​បុត្រ​ម៉ាអូក ដែល​ជា​ស្តេច​ក្រុង​កាថ​ទៅ


តើ​នេះ​មិន​មែន​ដាវីឌ​ទេ​ឬ​អី ជា​អ្នក​ដែល​គេ​បាន​ច្រៀង​ឆ្លើយ​គ្នា​ពី​ដំណើរ​វា​ក្នុង​របាំង​គេ​ថា សូល​បាន​សំឡាប់​ទាំង​ពាន់ តែ​ដាវីឌ​ទាំង​ម៉ឺន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម