Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 21:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ដាវីឌ​ក៏​កំណត់​ទុក​ពាក្យ​ទាំង​នោះ​នៅ​តែ​ក្នុង​ចិត្ត ហើយ​មាន​សេចក្ដី​ភ័យ​ដោយ​ព្រោះ​ព្រះបាទ​អ័គីស ជា​ស្តេច​ក្រុង​កាថ​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ពាក្យ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​លោក​ដាវីឌ​រន្ធត់​ចិត្ត ហើយ​ខ្លាច​ព្រះ‌បាទ​អគីស ជា​ស្ដេច​ក្រុង​កាថ​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ដាវីឌ​ក៏​កំណត់​ទុក​ពាក្យ​ទាំង​នោះ នៅ​តែ​ក្នុង​ចិត្ត ហើយ​មាន​សេចក្ដី​ភ័យ​ដោយ​ព្រោះ​អ័គីស ជា​ស្តេច​ក្រុង​កាថ ជា​ខ្លាំង

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ពាក្យ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ទត​រន្ធត់​ចិត្ត ហើយ​ខ្លាច​ស្តេច​អគីស ជា​ស្តេច​ក្រុង​កាថ​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 21:12
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ណា​អ្នក​ស្រុក​នៅ​ទី​នោះ​សួរ​អំពី​ប្រពន្ធ​លោក លោក​ប្រាប់​ថា៖ «នាង​ជា​ប្អូន​ស្រី​របស់​ខ្ញុំ» ដ្បិត​លោក​ខ្លាច​មិន​ហ៊ាន​ប្រាប់​ថា​ជា​ប្រពន្ធ​របស់​លោក​ឡើយ ដោយ​គិត​ថា ក្រែង​អ្នក​រស់​នៅ​ស្រុក​នោះ​សម្លាប់​លោក ព្រោះ​តែ​នាង​រេបិកា ព្រោះ​នាង​មាន​រូប​ឆោម​ស្អាត​ល្អ​ណាស់។


ទូល‌បង្គំ​បាន​រក្សា​ព្រះ‌បន្ទូល​ព្រះ‌អង្គ ទុក​នៅ​ក្នុង​ចិត្ត ដើម្បី​កុំ​ឲ្យ​ទូល‌បង្គំ​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌អង្គ។


ខ្ញុំ​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ក៏​ប្រោស​ឲ្យ​ខ្ញុំ​រួច ពី​អស់​ទាំង​ការ​ភ័យ​ខ្លាច​របស់​ខ្ញុំ។


ពេល​ទូល‌បង្គំ​ភ័យ​ខ្លាច ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ។


ប៉ុន្តែ ម៉ារា​រក្សា​រឿង​ទាំង​នោះ ទាំង​ត្រិះរិះ​ពិចារណា​នៅ​តែ​ក្នុង​ចិត្ត​វិញ។


បន្ទាប់​មក ព្រះ‌អង្គ​ក៏​យាង​ចុះ​ទៅ​ភូមិ​ណាសា‌រ៉ែត​ជា​មួយ​ពួក​គាត់​វិញ ហើយ​ធ្វើ​តាម​ឱវាទ​របស់​ពួក​គាត់។ ឯ​មាតា​របស់​ព្រះ‌អង្គ បាន​រក្សា​រឿង​ទាំង​នោះ​ទុក​នៅ​ក្នុង​ចិត្ត។


កំពុង​ដែល​គេ​លេង​ភ្លេង នោះ​ក៏​ច្រៀង​ឆ្លើយ‌ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ពាក្យ​ថា៖ «សូល​បាន​សម្លាប់​ទាំង​ពាន់ ដាវីឌ​ទាំង​ម៉ឺន»។


នៅ​ថ្ងៃ​នោះ ដាវីឌ​ក៏​រត់​ចេញ​ទៅ​រក​ព្រះបាទ​អ័គីស ជា​ស្តេច​ក្រុង​កាថ ដោយ​ខ្លាច​សូល។


ដូច្នេះ លោក​ប្ដូរ​ឫក‌ពា​នៅ​មុខ​គេ ហើយដោយ​ព្រោះលោកនៅ​ក្នុង​កណ្ដាប់​ដៃ​របស់​គេ លោក​ក៏​ក្លែង​ធ្វើ​ជា​ឆ្កួត ដោយ​ធ្វើ​ជា​គូរ‌វាស​លើ​ទ្វារ និង​បង្ហៀរ​ទឹក​មាត់​លើ​ពុក​ចង្កា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម