ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 2:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មើល៍! នឹង​មាន​គ្រា​មក​ដល់ យើង​នឹង​កាត់​អំណាច​របស់​អ្នក​ចេញ ព្រម​ទាំង​អំណាច​របស់​បុព្វ‌បុរស​របស់​អ្នក​ដែរ រហូត​ដល់​គ្មាន​មនុស្ស​ចាស់​នៅ​ក្នុង​ជំនួរ‌វង្ស​របស់​អ្នក​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទៅ​អនាគត យើង​នឹង​ធ្វើ​ឲ្យ​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​របស់​អ្នក បាក់​កម្លាំង ហើយ​ក្នុង​ពូជ‌ពង្ស​របស់​អ្នក គ្មាន​នរណា​ម្នាក់​មាន​អាយុ​វែង​ទៀត​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មើល នឹង​មាន​គ្រា​មក​ដល់ នោះ​អញ​នឹង​កាត់​អំណាច​របស់​ឯង​ចេញ ព្រម​ទាំង​អំណាច​នៃ​ពួក​វង្ស​ឰយុកោ​ឯង​ដែរ រហូត​ដល់​គ្មាន​មនុស្ស​ចាស់​នៅ​ក្នុង​ជំនួរ‌វង្ស​ឯង​ឡើយ

សូមមើលជំពូក

អាល់គីតាប

ទៅ​អនាគត យើង​នឹង​ធ្វើ​ឲ្យ​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​របស់​អ្នក​បាក់​កម្លាំង ហើយ​ក្នុង​ពូជ‌ពង្ស​របស់​អ្នក គ្មាន​នរណា​ម្នាក់​មាន​អាយុ​វែង​ទៀត​ឡើយ។

សូមមើលជំពូក



១ សាំ‌យូ‌អែល 2:31
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​បាន​តាំង​បេ‌ណា‌យ៉ា​ជា​កូន​យេហូ‌យ៉ា‌ដា ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​ជំនួស​លោក ហើយ​តាំង​សង្ឃ​សាដុក​ជំនួស​អ័បៀ‌ថើរ​ដែរ។


អ្នក​បាន​បណ្តេញ​ស្ត្រី​មេម៉ាយ ឲ្យ​ទៅ​ដោយ​ដៃ​ទទេ ហើយ​អ្នក​បាន​បំបាក់​ដៃ​របស់​ក្មេង​កំព្រា ។


ដ្បិត​ដៃ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​បាក់ តែ​ព្រះ‌យេហូវ៉ា​ទ្រទ្រង់​មនុស្ស​សុចរិត។


ប៉ុន្តែ ពួក​លេវី​ដែល​បាន​ឃ្លាត​ឆ្ងាយ​ពី​យើង ក្នុង​កាល​ដែល​ពួក​អ៊ីស្រា‌អែល​វង្វេង​ចេញ គឺ​ដែល​គេ​បាន​លះ​ចោល​យើង ទៅ​តាម​រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​គេ គេ​នឹង​ត្រូវ​រង​ទ្រាំ​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន។


ព្រម​ទាំង​អ័‌ហ៊ីយ៉ា​ជា​កូន​អ័‌ហ៊ីទូប បង​របស់​អ៊ី‌កាបូឌ ដែល​ជា​កូន​ភី‌នេ‌ហាស ភី‌នេ‌ហាស ជា​កូន​អេលី ជា​សង្ឃ​របស់​ព្រះ‌យេហូវ៉ា នៅ​ត្រង់​ស៊ីឡូរ ដែល​លោក​ពាក់​អេផូឌ​ដែរ គេ​ឥត​បាន​ដឹង​ជា​យ៉ូណា‌ថាន​ទៅ​ទេ។


នៅ​ថ្ងៃ​នោះ យើង​សម្រេច​ទាស់​នឹង​អេលី តាម​គ្រប់​ការ​ដែល​យើង​បាន​ព្រមាន​គ្រួសារ​របស់​លោក​ហើយ តាំង​ពី​ដើម៊​រហូត​ដល់​ចុង​បញ្ចប់​ផង។


ពួក​ភីលី‌ស្ទីន​តម្រៀប​ទ័ព​ប្រឈម​នឹង​អ៊ីស្រា‌អែល ហើយ​ពេល​គេ​ចូល​ប្រឡូក​ត​ដៃ​គ្នា គឺ​ពួក​អ៊ីស្រា‌អែល​បាក់​ចាញ់​នៅ​មុខ​គេ ហើយ​គេ​វាយ​សម្លាប់​ពល​ទ័ព​នៅ​វាល អស់​ប្រហែល​ជា​បួន​ពាន់​នាក់។