ខណៈនោះ មានអ្នកសំណព្វរបស់ព្រះម្នាក់ចេញពីស្រុកយូដា មកដល់បេត-អែល តាមបង្គាប់របស់ព្រះយេហូវ៉ា ព្រះបាទយេរ៉ូបោមកំពុងតែឈរនៅមុខអាសនា ដើម្បីដុតកំញាន
១ សាំយូអែល 2:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ មានអ្នកសំណព្វរបស់ព្រះមកជួបលោកអេលី ពោលថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលយ៉ាងដូច្នេះ "តើយើងមិនបានលេចមក ឲ្យបុព្វបុរសរបស់អ្នកឃើញនៅស្រុកអេស៊ីព្ទ កាលដែលគេនៅក្នុងដំណាក់ផារ៉ោនទេឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានអ្នកជំនិតមួយរូបរបស់ព្រះជាម្ចាស់បានមកជួបលោកអេលី ពោលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “កាលបុព្វបុរសរបស់អ្នកស្ថិតនៅស្រុកអេស៊ីប ជាទាសកររបស់ស្ដេចផារ៉ោន យើងបានសម្តែងឲ្យគេស្គាល់យើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ មានអ្នកសំណប់របស់ព្រះមកឯអេលីពោលថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលយ៉ាងដូច្នេះ តើអញមិនបានលេចមក ឲ្យពួកវង្សនៃឰយុកោឯងឃើញ ពីកាលដែលគេនៅក្នុងដំណាក់ផារ៉ោន នៅស្រុកអេស៊ីព្ទទេឬអី អាល់គីតាប មានអ្នកជំនិតមួយនាក់របស់អុលឡោះបានមកជួបលោកអេលីពោលថា៖ «អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: “កាលបុព្វបុរសរបស់អ្នកស្ថិតនៅស្រុកអេស៊ីប ជាទាសកររបស់ស្តេចហ្វៀរ៉អ៊ូន យើងបានសំដែងឲ្យគេស្គាល់យើង។ |
ខណៈនោះ មានអ្នកសំណព្វរបស់ព្រះម្នាក់ចេញពីស្រុកយូដា មកដល់បេត-អែល តាមបង្គាប់របស់ព្រះយេហូវ៉ា ព្រះបាទយេរ៉ូបោមកំពុងតែឈរនៅមុខអាសនា ដើម្បីដុតកំញាន
ដូច្នេះ ព្រះបាទសាឡូម៉ូនបានបណ្តេញអ័បៀថើរ ចេញពីដំណែងជាសង្ឃនៃព្រះយេហូវ៉ាទៅ ដើម្បីឲ្យបានសម្រេចព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដែលព្រះអង្គបានមានព្រះបន្ទូលពីដំណើរវង្សាអេលីនៅត្រង់ស៊ីឡូរ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ «នេះជាច្បាប់សម្រាប់បុណ្យរំលង គឺមិនត្រូវឲ្យអ្នកប្រទេសក្រៅណាបរិភោគអាហារបុណ្យរំលងឡើយ
ព្រះយេហូវ៉ាមានព្រះបន្ទូលទៅលោកអើរ៉ុនថា៖ «ចូរទៅជួបម៉ូសេនៅទីរហោស្ថាន»។ លោកក៏ទៅ បានជួបគ្នានៅភ្នំរបស់ព្រះ ហើយថើបគ្នា។
នេះជាពរដែលលោកម៉ូសេ ជាអ្នកសំណព្វរបស់ព្រះ បានឲ្យពរដល់ពួកកូនចៅអ៊ីស្រាអែល មុននឹងលោកស្លាប់។
ប៉ុន្តែ ចំពោះអ្នកវិញ ឱអ្នកសំណព្វរបស់ព្រះអើយ ចូរចៀសចេញពីសេចក្ដីទាំងនេះ ហើយដេញតាមសេចក្ដីសុចរិត ការគោរពប្រតិបត្តិដល់ព្រះ ជំនឿ សេចក្ដីស្រឡាញ់ ចិត្តអត់ធ្មត់ និងចិត្តស្លូតបូតវិញ។
ដ្បិតសេចក្ដីទំនាយមិនដែលចេញមកពីបំណងរបស់មនុស្សទេ គឺមនុស្សថ្លែងព្រះបន្ទូលរបស់ព្រះ តាមដែលព្រះវិញ្ញាណបរិសុទ្ធបណ្ដាល។
ដូច្នេះ ស្ត្រីនោះក៏ទៅប្រាប់ប្តីថា៖ «មានអ្នកសំណព្វរបស់ព្រះម្នាក់បានមកជួបខ្ញុំ លោកមានភិនភាគមើលទៅដូចជាទេវតារបស់ព្រះ គួរឲ្យស្ញែងខ្លាចណាស់ ខ្ញុំមិនបានសួរថាលោកមកពីណាទេ ហើយលោកក៏មិនបានប្រាប់ឈ្មោះខ្ញុំដែរ
ព្រះយេហូវ៉ាក៏ចាត់ហោរាម្នាក់ឲ្យមកឯពួកកូនចៅអ៊ីស្រាអែល ហើយលោកប្រាប់គេថា៖ «ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា "យើងបាននាំអ្នករាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទ គឺឲ្យចេញពីផ្ទះដែលអ្នកធ្វើជាទាសករ។
នៅថ្ងៃនោះ យើងសម្រេចទាស់នឹងអេលី តាមគ្រប់ការដែលយើងបានព្រមានគ្រួសាររបស់លោកហើយ តាំងពីដើម៊រហូតដល់ចុងបញ្ចប់ផង។
ដូច្នេះ គាត់បានដើរកាត់ស្រុកភ្នំអេប្រាអិម និងស្រុកសាលីសា តែរកហ្វូងលាមិនឃើញសោះ រួចនាំគ្នាដើរកាត់ស្រុកសាលីម តែមិនឃើញនៅស្រុកនោះដែរ ក៏ដើរកាត់ស្រុកបេនយ៉ាមីនទៀត តែរកមិនឃើញសោះឡើយ។
បាវនោះឆ្លើយថា៖ «មើល៍ មានអ្នកសំណព្វរបស់ព្រះម្នាក់នៅក្រុងនេះ ជាអ្នកដែលគេរាប់អានគ្រប់គ្នា ឯអស់ទាំងសេចក្ដីណាដែលលោកថា នោះរមែងកើតមកជាមិនខាន ដូច្នេះ សូមយើងទៅឯណោះចុះ ប្រហែលជាលោកនឹងប្រាប់យើងពីផ្លូវដែលត្រូវទៅបាន»។