Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 12:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​នៅ​ស្រុក​អេស៊ីព្ទ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន នៅ​ស្រុក​អេស៊ីប​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​បន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​នៅ​ស្រុក​អេស៊ីព្ទ​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

1 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា និង​ហារូន នៅ​ស្រុក​អេស៊ីប​ថា៖

សូមមើលជំពូក ចម្លង




និក្ខមនំ 12:1
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវ​នេះ ចូរ​ប្រគល់​ប្រពន្ធ​របស់​គេ​ឲ្យ​ទៅគេ​វិញ ដ្បិត​គាត់​ជា​ហោរា គាត់​នឹង​អធិ‌ស្ឋាន​ឲ្យ​អ្នក ហើយ​អ្នក​នឹង​បាន​រស់​នៅ។ ប៉ុន្ដែ ប្រសិន‌បើ​អ្នក​មិន​ប្រគល់​នាង​ឲ្យ​ទៅ​គេ​វិញ​ទេ ត្រូវ​ដឹង​ថា អ្នក​នឹង​ស្លាប់​ជា​ប្រាកដ រួម​ទាំង​អ្នក និង​ញាតិវង្ស​ទាំង​អស់​របស់​អ្នក​ទៀត​ផង»។


ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​នៅ​ទី​នោះ គេ​ក៏​ធ្វើ​បុណ្យ​រំលង​នៅ​វេលា​នោះ ព្រម​ទាំង​បុណ្យ​នំបុ័ង​ឥត​ដំបែ​អស់​ប្រាំពីរ​ថ្ងៃ


លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​ធ្វើ​ការ​អស្ចារ្យ​ទាំង​នោះ​នៅ​ចំពោះ​ផារ៉ោន តែ​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ផារ៉ោន​មាន​ព្រះ‌ហឫ‌ទ័យ​រឹង​ទទឹង មិន​ព្រម​បើក​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​ទៅ​ទេ។


ឥឡូវ​នេះ ចូរ​ប្រាប់​បណ្ដា​‌ជន​ទាំង​ប្រុស​ទាំង​ស្រី​ថា ម្នាក់ៗ​ត្រូវ​សុំ​គ្រឿង​មាស គ្រឿង​ប្រាក់​ពី​អ្នក​ជិត​ខាង​រៀង​ៗ​ខ្លួន»។


នៅ​ខែ​ទីមួយ ចាប់​ពី​ល្ងាច​ថ្ងៃ​ទី​ដប់​បួន រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​ម្ភៃ​មួយ​ក្នុង​ខែ​នោះ អ្នក​រាល់​គ្នា​ត្រូវ​បរិ‌ភោគ​នំបុ័ង​ឥត​ដំបែ។


«ខែ​នេះ ជា​ខែ​ដំបូង គឺ​ជា​ខែ​ដើម​ឆ្នាំ​សម្រាប់​អ្នក​រាល់​គ្នា។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖


«នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទីមួយ អ្នក​ត្រូវ​ដំឡើង​រោង​ឧបោ‌សថ​នៃ​ត្រសាល​ជំនុំ។


លុះ​ដល់​ថ្ងៃ​ទី​ដប់បួន​ក្នុង​ខែ​ដំបូង អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​បុណ្យ​រំលង ជា​បុណ្យ​ដែល​ត្រូវ​ធ្វើ​អស់​ប្រាំពីរ​ថ្ងៃ ហើយ​ត្រូវ​ស៊ី​តែ​នំបុ័ង​ឥត​ដំបែ​ម៉្យាង។


នៅ​ថ្ងៃ​ទី​ដប់បួន​ក្នុង​ខែ​ទីមួយ ជា​ថ្ងៃ​បុណ្យ​រំលង​របស់​ព្រះ‌យេហូវ៉ា


«ចូរ​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ប្រារព្ធ​ពិធី​បុណ្យ​រំលង​នៅ​វេលា​ដែល​បាន​កំណត់ ។


នៅ​ថ្ងៃ​ទី​ដប់​បួន​ក្នុង​ខែ​នេះ នៅ​ពេល​ថ្ងៃ​លិច អ្នក​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ នៅ​វេលា​ដែល​បាន​កំណត់។ អ្នក​ត្រូវ​ធ្វើ​តាម​ច្បាប់ និង​បញ្ញត្តិ​ទាំង​អស់​សម្រាប់​ពិធី​បុណ្យ​នេះ»។


គេ​ក៏​ប្រារព្ធ​ពិធី​បុណ្យ​រំលង​នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ នៅ​ថ្ងៃ​ទី​ដប់​បួន​ក្នុង​ខែ​ទីមួយ នៅ​វេលា​ថ្ងៃ​លិច ។ កូន​ចៅ​អ៊ីស្រា‌អែល​ក៏​បាន​ធ្វើ​យ៉ាង​ដូច្នោះ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។


ឥឡូវ​នេះ នៅ​ពីរ​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​បុណ្យ​រំលង និង​បុណ្យ​នំបុ័ង​ឥត​ដំបែ។ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​បាន​រិះ​រក​មធ្យោ​បាយ ដោយ​ប្រើ​កល​ល្បិច ដើម្បី​ចាប់​ព្រះ​យេស៊ូវ​យក​ទៅ​ធ្វើ​គុត។


ពិធី​បុណ្យ​នំបុ័ង​ឥត​ដំបែ ដែល​ហៅ​ថា​បុណ្យ​រំលង នោះ​ជិត​មក​ដល់​ហើយ។


ពេល​ចាប់​លោក​ពេត្រុស​បាន​ហើយ ស្ដេច​ក៏​យក​លោក​ទៅ​ដាក់​គុក ហើយ​ប្រគល់​ឲ្យ​ទាហាន​បួន​ក្រុម​យាម​លោក ដោយ​មាន​បំណង​នាំ​លោក​មកដាក់នៅ​មុខ​ប្រជាជន ក្រោយ​ថ្ងៃ​បុណ្យ​រំលង។


គ្រា​នោះ មាន​អ្នក​សំណព្វ​របស់​ព្រះ​មក​ជួប​លោក​អេលី ពោល​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​យ៉ាង​ដូច្នេះ "តើ​យើង​មិន​បាន​លេច​មក ឲ្យ​បុព្វ‌បុរស​របស់​អ្នក​ឃើញ​នៅ​ស្រុក​អេស៊ីព្ទ កាល​ដែល​គេ​នៅ​ក្នុង​ដំណាក់​ផារ៉ោន​ទេ​ឬ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម