គាត់ជាព្រានព្រៃដ៏ខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា ហេតុនេះហើយបានជាមានពាក្យពោលថា «ដូចនីមរ៉ុឌ ជាព្រានព្រៃដ៏ខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា»។
១ សាំយូអែល 2:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ យុវជនទាំងនោះធ្វើបាបធ្ងន់ណាស់នៅចំពោះព្រះយេហូវ៉ា ដោយគេបានមើលងាយតង្វាយរបស់ព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អំពើបាបដែលកូនប្រុសរបស់លោកអេលីប្រព្រឹត្តនោះ ទាស់នឹងព្រះហឫទ័យរបស់ព្រះអម្ចាស់ខ្លាំងណាស់ ដ្បិតពួកគេប្រមាថមើលងាយតង្វាយរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះបាបរបស់មនុស្សកំឡោះទាំងនោះ មានទំងន់ខ្លាំងណាស់នៅចំពោះព្រះយេហូវ៉ា ដ្បិតគេបានមើលងាយដល់ដង្វាយនៃព្រះយេហូវ៉ា។ អាល់គីតាប អំពើបាបដែលកូនប្រុសរបស់លោកអេលីប្រព្រឹត្តនោះ ទាស់នឹងបំណងរបស់អុលឡោះតាអាឡាខ្លាំងណាស់ ដ្បិតពួកគេប្រមាថមើលងាយគូរបានរបស់អុលឡោះ។ |
គាត់ជាព្រានព្រៃដ៏ខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា ហេតុនេះហើយបានជាមានពាក្យពោលថា «ដូចនីមរ៉ុឌ ជាព្រានព្រៃដ៏ខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា»។
រីឯប្រជាជនក្រុងសូដុមសុទ្ធតែអាក្រក់ ជាមនុស្សដែលប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ទាស់នឹងព្រះយេហូវ៉ា។
ទ្រង់ធ្វើឲ្យបុត្រាទ្រង់ឆ្លងកាត់ភ្លើង ក៏កាន់នក្ខត្តឫក្ស ហើយអង្គុយធម៌ ព្រមទាំងប្រកបនឹងគ្រូខាប ហើយគ្រូគាថាផង ទ្រង់ប្រព្រឹត្តអំពើអាក្រក់យ៉ាងច្រើន នៅព្រះនេត្រព្រះយេហូវ៉ា ជាអំពើដែលនាំឲ្យព្រះមានសេចក្ដីក្រោធ។
ទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអង្គ គឺទាស់នឹងព្រះអង្គតែមួយគត់ ហើយបានប្រព្រឹត្តអំពើអាក្រក់ នៅចំពោះព្រះនេត្រព្រះអង្គ ដើម្បីឲ្យដឹងថា ព្រះអង្គសុចរិត ពេលព្រះអង្គមានព្រះបន្ទូល ហើយព្រះអង្គឥតសៅហ្មង ពេលព្រះអង្គជំនុំជម្រះ។
ដ្បិតក្រុងយេរូសាឡិមខ្ទេចខ្ទីហើយ ស្រុកយូដាក៏បានដួលដែរ ដោយព្រោះអណ្ដាត និងអំពើរបស់គេដែលប្រឆាំងនឹងព្រះយេហូវ៉ា គឺបន្ថោកដល់សិរីរុងរឿងរបស់ព្រះអង្គ។
មានការមួយទៀតដែលអ្នករាល់គ្នាធ្វើ គឺអ្នករាល់គ្នាគ្របបាំងអាសនានៃព្រះយេហូវ៉ា ដោយទឹកភ្នែក ដោយយំសោក ហើយស្រែកថ្ងូរ បានជាព្រះអង្គមិនទតមើលតង្វាយទៀតឡើយ ក៏មិនទទួលពីដៃអ្នករាល់គ្នាដោយព្រះហឫទ័យស្មោះដែរ។
វេទនាដល់មនុស្សលោកព្រោះតែហេតុដែលនាំឲ្យជំពប់ដួល! ដ្បិតឱកាសដែលនាំឲ្យជំពប់ដួលត្រូវតែមក តែវេទនាដល់អ្នកដែលនាំឲ្យមានហេតុជំពប់ដួលនោះ។
ប្រសិនបើអ្នកនោះឆ្លើយឃាត់ថា៖ «ចាំដុតខ្លាញ់មុនសិន រួចសឹមយកតាមចិត្តចុះ» គេឆ្លើយឡើងថា៖ «ទេ! ត្រូវតែឲ្យមកឥឡូវនេះ បើមិនដូច្នោះ ខ្ញុំនឹងយកទាំងបង្ខំ»។
យើងបានប្រាប់លោកហើយថា យើងនឹងដាក់ទោសគ្រួសាររបស់លោកជារៀងរហូត ដោយព្រោះកំហុសដែលលោកបានដឹងពីពួកកូនរបស់លោក ដ្បិតកូនរបស់លោកបានប្រមាថដល់ព្រះ ហើយលោកមិនបានហាមឃាត់ដល់គេសោះ។