ព្រះបាទដាវីឌលោតកញ្ឆេងអស់ពីកម្លាំងនៅចំពោះព្រះយេហូវ៉ា ទ្រង់ពាក់អេផូឌធ្វើពីសំពត់ខ្លូតទេស។
១ សាំយូអែល 19:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ដោះព្រះពស្ត្រចេញ ហើយក៏ថ្លែងទំនាយនៅមុខសាំយូអែល រួចដេកអាក្រាតនៅដីពេញមួយថ្ងៃមួយយប់ ហេតុនោះបានជាគេសួរថា៖ «តើសូលជាពួកហោរាដែរឬ?»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចដោះព្រះភូសាចេញដូចគេឯងដែរ ហើយស្លុងស្មារតី ស្រែកច្រៀង និងរាំ នៅចំពោះមុខលោកសាំយូអែល។ ស្ដេចដួលដេក ទាំងអាក្រាត នៅលើដីពេញមួយថ្ងៃមួយយប់។ ហេតុនេះហើយបានជាមានពាក្យស្លោកថា៖ «តើព្រះបាទសូលចូលក្រុមព្យាការីដែរឬ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ដោះព្រះពស្ត្រចេញ ហើយក៏ទាយនៅមុខសាំយូអែល រួចដេកអាក្រាតនៅដីពេញ១ថ្ងៃ១យប់នោះ ហេតុនោះបានជាគេសួរថា តើសូលជាពួកហោរាដែរឬអី។ អាល់គីតាប ស្តេចដោះអាវវែងចេញ ហើយថ្លែងបន្ទូលរបស់អុលឡោះនៅចំពោះមុខសាំយូអែល។ ស្តេចដួលដេក នៅលើដីពេញមួយថ្ងៃមួយយប់។ ហេតុនេះហើយបានជាមានពាក្យស្លោកថា៖ «តើស្តេចសូលចូលក្រុមណាពីដែរឬ?»។ |
ព្រះបាទដាវីឌលោតកញ្ឆេងអស់ពីកម្លាំងនៅចំពោះព្រះយេហូវ៉ា ទ្រង់ពាក់អេផូឌធ្វើពីសំពត់ខ្លូតទេស។
បន្ទាប់មក ព្រះបាទដាវីឌយាងត្រឡប់ទៅឯដំណាក់ ដើម្បីឲ្យពរដល់ពួកដំណាក់ទ្រង់ នោះមីកាលជាបុត្រីរបស់ស្ដេចសូលនាងចេញមកទទួលទ្រង់ ទូលថា៖ «នៅថ្ងៃនេះ ស្តេចនៃសាសន៍អ៊ីស្រាអែលមានសេចក្ដីរុងរឿងឧត្តមអីម៉្លេះទេ ដោយបានបើកឲ្យអង្គទ្រង់អាក្រាតនៅមុខពួកស្រីបម្រើរបស់ពួកមហាតលិកទ្រង់នៅថ្ងៃនេះ បែបដូចជាមនុស្សចោលម្សៀតណាមួយដែលបើកឲ្យខ្លួនអាក្រាតដូច្នេះ»។
នៅគ្រានោះ ព្រះយេហូវ៉ាមានព្រះបន្ទូលបង្គាប់ដល់ហោរាអេសាយ ជាកូនអ័ម៉ូសថា៖ «ចូរទៅបកសំពត់ធ្មៃពីចង្កេះអ្នក ហើយដោះស្បែកជើងចេញ»។ លោកក៏ធ្វើតាម គឺលោកដើរខ្លួនអាក្រាត ហើយជើងទទេ។
ដោយហេតុនេះបានជាខ្ញុំនឹងសោយសោក ហើយទ្រហោយំ ខ្ញុំនឹងដើរដោយជើងទទេ ហើយអាក្រាតកាយ ខ្ញុំនឹងស្រែកដូចជាឆ្កែចចក ហើយនឹងយំរងំដូចជាអូទ្រុស។
ជាពាក្យរបស់មនុស្សដែលឮព្រះបន្ទូលរបស់ព្រះ ជាអ្នកដែលឃើញនិមិត្តពីព្រះដ៏មានគ្រប់ព្រះចេស្តា ទាំងក្រាបចុះ តែភ្នែករបស់ខ្លួនមើលឃើញច្បាស់។
អស់អ្នកដែលឮមានការងឿងឆ្ងល់ ហើយពោលថា៖ «តើមិនមែនអ្នកនេះទេឬ ដែលបំផ្លាញអស់អ្នកដែលអំពាវនាវដល់ព្រះនាមនេះ នៅក្រុងយេរូសាឡិម? តើគាត់មិនបានមកទីនេះ ដើម្បីចាប់ចងគេ បញ្ជូនទៅឲ្យពួកសង្គ្រាជទេឬ?»។
ព្រះវិញ្ញាណនៃព្រះយេហូវ៉ាមកសណ្ឋិតលើអ្នក បណ្ដាលជាខ្លាំង អ្នកនឹងថ្លែងទំនាយជាមួយគេដែរ ហើយអ្នកនឹងបានប្រែទៅជាមនុស្សថ្មីវិញ។
លោកសាំយូអែលលែងមកជួបស្ដេចសូលទៀតរហូតដល់លោកស្លាប់ តែលោកសាំយូអែលសោកស្តាយស្ដេចសូលណាស់ ឯព្រះយេហូវ៉ាស្តាយដែលព្រះអង្គបានតាំងសូលឡើង ឲ្យធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលដែរ។
ដល់ថ្ងៃបន្ទាប់ មានវិញ្ញាណអាក្រក់ពីព្រះក៏មកសណ្ឋិតលើស្ដេចសូល បណ្ដាលឡើងជាខ្លាំង ហើយទ្រង់វក់ដោយសេចក្ដីក្រោធនៅកណ្ដាលដំណាក់ មានទាំងដែកពួយនៅព្រះហស្តផង ឯដាវីឌក៏លេងភ្លេងដូចសព្វដង