Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 19:24 - អាល់គីតាប

24 ស្តេច​ដោះ​អាវ​វែង​ចេញ ហើយ​ថ្លែង​បន្ទូល​របស់​អុលឡោះនៅ​ចំពោះ​មុខ​សាំយូ‌អែល។ ស្តេច​ដួល​ដេក នៅ​លើ​ដី​ពេញ​មួយ​ថ្ងៃ​មួយ​យប់។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ពាក្យ​ស្លោក​ថា៖ «តើ​ស្តេច​សូល​ចូល​ក្រុម​ណាពី​ដែរ​ឬ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ទ្រង់​ដោះ​ព្រះ‌ពស្ត្រ​ចេញ ហើយ​ក៏​ថ្លែងទំនាយ​នៅ​មុខ​សាំយូ‌អែល រួច​ដេក​អាក្រាត​នៅ​ដី​ពេញ​មួយ​ថ្ងៃ​មួយ​យប់ ហេតុ​នោះ​បាន​ជា​គេ​សួរ​ថា៖ «តើ​សូល​ជា​ពួក​ហោរា​ដែរ​ឬ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ស្ដេច​ដោះ​ព្រះ‌ភូសា​ចេញ​ដូច​គេ​ឯង​ដែរ ហើយ​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ នៅ​ចំពោះ​មុខ​លោក​សាំយូ‌អែល។ ស្ដេច​ដួល​ដេក ទាំង​អាក្រាត នៅ​លើ​ដី​ពេញ​មួយ​ថ្ងៃ​មួយ​យប់។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ពាក្យ​ស្លោក​ថា៖ «តើ​ព្រះ‌បាទ​សូល​ចូល​ក្រុម​ព្យាការី​ដែរ​ឬ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ទ្រង់​ដោះ​ព្រះ‌ពស្ត្រ​ចេញ ហើយ​ក៏​ទាយ​នៅ​មុខ​សាំយូ‌អែល រួច​ដេក​អាក្រាត​នៅ​ដី​ពេញ​១​ថ្ងៃ​១​យប់​នោះ ហេតុ​នោះ​បាន​ជា​គេ​សួរ​ថា តើ​សូល​ជា​ពួក​ហោរា​ដែរ​ឬ​អី។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 19:24
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​រាំ លោត​កព្ឆោង​ជូនអុលឡោះ‌តាអាឡា យ៉ាង​អស់​ពី​កម្លាំង​កាយ ដោយ​ស្លៀក​តែ​អេផូដ ធ្វើ​ពី​ក្រណាត់​ទេស‌ឯក​ប៉ុណ្ណោះ។


ស្តេច​ទត​វិល​ទៅ​ដំណាក់​វិញ ដើម្បី​ប្រទាន​ពរ​ដល់​រាជ‌វង្ស។ នាង​មិកាល់​ជា​បុត្រី​របស់​ស្តេច​សូល ចេញ​មក​ទទួល​ទត​ទាំង​ពោល​ថា៖ «ថ្ងៃ​នេះ ស្តេច​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​រុង‌រឿង​ណាស់! ព្រោះ​ស្តេច​បង្ហាញ​ខ្លួន​ទទេ​នៅ​មុខ​អ្នក​បម្រើ​ទាំង​ប្រុស​ទាំង​ស្រី ដូច​មនុស្ស​វិកល​ចរិត!»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​អេសាយ ជា​កូន​របស់​លោក​អម៉ូស​ថា៖ «ចូរ​ស្រាយ​បាវ​ដែល​អ្នក​ស្លៀក​ជាប់​នឹង​ចង្កេះ និង​ដោះ​ស្បែក​ជើង​ចេញ​ទៅ»។ អេសាយ​ធ្វើ​តាម គឺ​គាត់​ដើរ​ខ្លួន​ទទេ ហើយ​ក៏​មិន​ពាក់​ស្បែក​ជើង​ដែរ។


ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​យំ​សោក​សង្រេង ខ្ញុំ​ដើរ​ជើង​ទទេ និង​ខ្លួន​ទទេ ខ្ញុំ​ស្រែក​លូ​ដូច​ឆ្កែ​ចចក ហើយ​ថ្ងូរ​ដូច​ព្រាប


នេះ​ជា​ពាក្យ​របស់​អ្នក​ដែល​ឮ​បន្ទូល របស់​អុលឡោះ អ្នក​ដែល​ឃើញ​និមិត្ត​ហេតុ​អស្ចារ្យ ពី​អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត អ្នក​ដែល​ស្លុង​ស្មារតី ហើយ​មើល​ឃើញ​យ៉ាង​ច្បាស់។


អស់​អ្នក​ដែល​បាន​ឮ​គាត់​និយាយ ងឿង‌ឆ្ងល់​ណាស់ គេ​ពោល​ថា៖ «អ្នក​នេះ​ហើយ​ដែល​បាន​ធ្វើ​ទុក្ខ​បៀត‌បៀន​អស់​អ្នក​ដែល​អង្វរ​រក​នាម​អ៊ីសា នៅ​ក្រុង​យេរូ‌សាឡឹម គាត់​មក​ទី​នេះ រក​ចាប់​ចង​គេ​នាំ​ទៅ​ជូន​ពួក​អ៊ីមុាំ​ទេ​តើ!»។


រស​របស់អុលឡោះ‌តាអាឡា​នឹង​មក​សណ្ឋិត​លើ​អ្នក អ្នក​ក៏​ថ្លែង​បន្ទូល​របស់​អុលឡោះ​ជា​មួយ​អ្នក​ទាំង​នោះ​ដែរ ហើយ​អ្នក​នឹង​ប្រែ​ក្លាយ​ទៅ​ជា​បុគ្គល​ម្នាក់​ខុស​ពី​មុន។


សាំយូ‌អែល​លែង​ទៅ​ជួប​ស្តេច​សូល​ទៀត​រហូត​ដល់​ថ្ងៃ​ស្លាប់។ សាំយូ‌អែល​យំ​សោក​ស្តាយ​ស្តេច​សូល ដ្បិតអុលឡោះ‌តាអាឡា​ខក​ចិត្ត ដោយ​បាន​តែង‌តាំង​ស្តេច​សូល ឲ្យ​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល។


លុះ​ស្អែក​ឡើង អុលឡោះ​បណ្តោយ​ឲ្យ​អ៊ីព្លេស​មក​ចូល​ក្នុង​ស្តេច​សូល​ទៅ​ជា​វិកល‌ចរិត​នៅ​ក្នុង​‌ម៉ាស្ទិទ។ ទត​លេង​ភ្លេង​ជូន​ស្តេច​ដូច​សព្វ​ដង ពេល​នោះ​ស្តេច​សូល​កាន់​លំពែង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម