ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 17:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រីឯ​ដាវីឌ ជា​កូន​របស់​អ៊ីសាយ​នៃ​អំបូរ​អេ‌ប្រា‌តា នៅ​បេ‌ថ្លេ‌ហិម-យូដា។ ឯ​អ៊ីសាយ​មាន​កូន​ប្រុស​ប្រាំបី​នាក់ ហើយ​នៅ​ជំនាន់​ស្តេច​សូល គាត់​មាន​វ័យ​ចាស់​ណាស់​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យុវជន​ដាវីឌ​ជា​កូន​របស់​លោក​អ៊ីសាយ ពី​អំបូរ​អេប្រាតា ដែល​រស់​នៅ​ភូមិ​បេថ្លេ‌ហិម​ក្នុង​ស្រុក​យូដា។ លោក​អ៊ីសាយ​មាន​កូន​ប្រុស​ប្រាំ​បី​នាក់។ នៅ​ជំនាន់​ព្រះ‌បាទ​សូល លោក​មាន​វ័យ​ចាស់​ជរា​ណាស់​ទៅ​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​ដាវីឌ ជា​កូន​របស់​ពួក​អេប្រាតា​ម្នាក់ នៅ​បេថ្លេ‌ហិម-យូដា ឈ្មោះ​អ៊ីសាយ ឯ​អ៊ីសាយ មាន​កូន​ប្រុស​៨​នាក់ ហើយ​នៅ​ជំនាន់​ស្តេច​សូល គាត់​ចាស់​ណាស់ មាន​វ័យ​កន្លង​ហើយ

សូមមើលជំពូក

អាល់គីតាប

ទត ជា​កូន​របស់​លោក​អ៊ីសាយ ពី​អំបូរ​អេប្រា‌តា ដែល​រស់​នៅ​ភូមិ​បេថ្លេ‌ហិម​ក្នុង​ស្រុក​យូដា។ លោក​អ៊ីសាយ​មាន​កូន​ប្រុស​ប្រាំ​បី​នាក់។ នៅ​ជំនាន់​ស្តេច​សូល គាត់​មាន​វ័យ​ចាស់​ជរា​ណាស់​ទៅ​ហើយ។

សូមមើលជំពូក



១ សាំ‌យូ‌អែល 17:12
18 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​រ៉ាជែល​ក៏​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​គាត់​នៅ​តាម​ផ្លូវ​ទៅ​អេប្រា‌តា (គឺ​ភូមិ​បេថ្លេ‌ហិម)


នេះ​ជា​បណ្ដាំ​ចុង​ក្រោយ​របស់​ព្រះបាទ​ដាវីឌ ជា​ពាក្យ​ទំនាយ​របស់​ព្រះបាទ​ដាវីឌ បុត្រ​របស់​លោក​អ៊ីសាយ ជា​ពាក្យ​ទំនាយ​របស់​មនុស្ស​ដែល​ព្រះ​បាន​លើក​តម្កើង​យ៉ាង​ខ្ពស់ ជា​អ្នក​ដែល​ព្រះ​របស់​លោក​យ៉ាកុប​បាន​ចាក់​ប្រេង​តាំង ជា​អ្នក​តែង​ទំនុក​យ៉ាង​ពីរោះ​ក្នុង​សាសន៍​អ៊ីស្រា‌អែល ទ្រង់​ថ្លែង​ថា៖


មើល៍ យើង​ខ្ញុំ​បាន​ឮ​ថា ហិប​របស់​ព្រះ‌អង្គ នៅ​ភូមិ​អេប្រាតា យើង​ក៏បាន​រក​ឃើញ​ហិប​នេះ​នៅ​វាល​យ៉ាអើរ។


តែ​ឯង ឱ​បេថ្លេ‌ហិម-អេប្រាតា​អើយ ឯង​ជា​អ្នក​តូច​ជាង​គេ​ក្នុង​ចំណោម អំបូរ​ទាំង​ប៉ុន្មានរបស់​យូដា នឹង​មាន​ម្នាក់​កើត​ចេញ​ពី​ឯង​មក​ឲ្យ​យើង អ្នក​នោះ​ត្រូវ​ឡើង​ជា​អ្នក​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល ដើម​កំណើត​របស់​អ្នក​នោះ​មាន​តាំង​ពី​បុរាណ គឺ​តាំង​ពី​អស់‌កល្ប​រៀង​មក។


អ៊ីសាយ​បង្កើត​ស្តេច​ដាវីឌ ស្តេច​ដាវីឌ​យក​ប្រពន្ធ​របស់​អ៊ូរី បង្កើត​បាន​សាឡូម៉ូន


ពេល​ព្រះ‌យេស៊ូវ​ប្រសូត​នៅ​ភូមិ​បេថ្លេហិម ស្រុក​យូដា ក្នុង​រាជ្យ​ព្រះ‌បាទ​ហេរ៉ូឌ មាន​ពួក​ហោរ​ពី​ទិស​ខាង​កើត​ធ្វើ​ដំណើរ​មក​ក្រុង​យេរូ‌សាឡិម សួរ​ថា៖


"ឯ​ឯង បេថ្លេហិម ស្រុក​យូដា​អើយ! ឯង​មិន​មែន​តូច​ជាង​គេ​ក្នុង​ចំណោម ពួក​មេ​ដឹក​នាំ​នៅ​ស្រុក​យូដា​ទេ ដ្បិត​នឹង​មាន​មេ​ដឹក​នាំ​ម្នាក់​កើត​ចេញ​ពី​ឯង អ្នក​នោះ​នឹង​ឃ្វាល​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង"» ។


បុរស​នោះ​ឈ្មោះ​អេលី‌ម៉ាលេច ប្រពន្ធ​ឈ្មោះ​ណា‌អូមី ហើយ​កូន​ទាំង​ពីរ គឺ​ម៉ាឡូន និង​គីលី‌យ៉ុន សុទ្ធ​តែ​ជា​ពួក​អេប្រា‌តា ដែល​នៅ​ភូមិ​បេថ្លេ‌ហិម ស្រុក​យូដា គេ​ក៏​ទៅ​ដល់​ស្រុក​ម៉ូអាប់ តាំង​ទី​លំនៅ​នៅ​ស្រុក​នោះ។


ឯ​ពួក​ស្រី​ជា​អ្នក​ជិត​ខាង គេ​ក៏​ដាក់​ឈ្មោះ​កូន​នោះ​ថា អូបិឌ ដោយ​ថា មាន​កូន​ប្រុស​មួយ​កើត​មក​ឲ្យ​ណា‌អូមី នោះ​ហើយ​ជា​ឪពុក​អ៊ីសាយ ដែល​ជា​ឪពុក​ព្រះបាទដាវីឌ។


អូបិឌ​បង្កើត​អ៊ីសាយ អ៊ីសាយ​បង្កើត​ដាវីឌ។:៚


នៅ​រ៉ាម៉ា​ថែម-សូភិម ក្នុង​ស្រុក​ភ្នំ​អេប្រាអិម មាន​បុរស​ម្នាក់​ឈ្មោះ​អែល‌កា‌ណា ជា​កូន​យេរ៉ូ‌ហាំ យេរ៉ូ‌ហាំ​ជា​កូន​អេលី‌ហ៊ូវ អេលី‌ហ៊ូវ​ជា​កូន​ថូហ៊ូវ ថូហ៊ូវ​ជា​កូន​ស៊ូភ ដែល​ជា​ពួក​អេ‌ប្រា‌តា។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោកសាំយូ‌អែល​ថា៖ «តើ​អ្នក​នៅ​តែ​សោក‌ស្តាយ​នឹង​សូល​ដល់​កាល​ណា​ទៀត? យើង​លែង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ៊ីស្រា‌អែល​ហើយ ដូច្នេះ ចូរ​ដាក់​ប្រេង​ក្នុង​ស្នែង​របស់​អ្នក​ឲ្យ​ពេញ ហើយ​ចេញ​ទៅ យើង​នឹង​ចាត់​អ្នក​ទៅ​រក​អ៊ីសាយ​នៅ​បេ‌ថ្លេ‌ហិម ដ្បិត​យើង​បាន​ជ្រើស​រើស​ម្នាក់​ក្នុង​ពួក​កូន​គាត់ ឲ្យ​ធ្វើ​ជា​ស្តេច​របស់​យើង»។


មាន​យុវជន​ម្នាក់​ទូល​ថា៖ «ទូល‌បង្គំ​បាន​ឃើញ​ម្នាក់ ជា​កូន​របស់​អ៊ីសាយ ក្នុង​ពួក​ក្រុង​បេ‌ថ្លេ‌ហិម ជា​អ្នក​ប្រសប់​ក្នុង​ការ​លេង​ភ្លេង​ណាស់ ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ហើយ​ជំនាញ​ក្នុង​ចម្បាំង ក៏​មាន​វោហារ​អធិប្បាយ ព្រម​ទាំង​រូប‌ឆោម​ស្រស់​ល្អ​ផង ព្រះ‌យេហូវ៉ា​ក៏​គង់​ជា‌មួយ​អ្នក​នោះ»។


ពេល​ស្ដេច​សូល និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ បាន​ឮ​ពាក្យ​របស់​សាសន៍​ភីលី‌ស្ទីន​និយាយ​ដូច្នោះ គេ​ក៏​មាន​គំនិត​វិល‌វល់ ហើយ​ភ័យ​ខ្លាច​ជា​ខ្លាំង។


ស្ដេច​សូល​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «អ្នក​កំលោះ​អើយ តើ​ឯង​ជា​កូន​អ្នក​ណា?» ដាវីឌ​ទូល​ឆ្លើយ​ថា៖ «ទូល‌បង្គំ​ជា​កូន​របស់​លោក​អ៊ីសាយ​ជា​អ្នក​បម្រើ​របស់​ទ្រង់ ដែល​នៅ​ភូមិ​បេ‌ថ្លេ‌ហិម»។