លោកុប្បត្តិ 35:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 នាងរ៉ាជែលក៏ស្លាប់ទៅ ហើយគេបញ្ចុះសពគាត់នៅតាមផ្លូវទៅអេប្រាតា (គឺភូមិបេថ្លេហិម) សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល19 រ៉ាជែលក៏ស្លាប់ទៅ ហើយត្រូវគេបញ្ចុះនៅក្បែរផ្លូវទៅអេប្រាតា (អេប្រាតាគឺបេថ្លេហិម)។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 លោកស្រីរ៉ាជែលបានទទួលមរណភាព ហើយគេបញ្ចុះសពគាត់នៅតាមផ្លូវទៅភូមិអេប្រាតា គឺភូមិបេថ្លេហិម។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 រ៉ាជែលក៏ស្លាប់ទៅ ហើយគេកប់នាងតាមផ្លូវទៅឯអេប្រាតា គឺជាបេថ្លេហិម សូមមើលជំពូកអាល់គីតាប19 រ៉ាជែលបានស្លាប់ ហើយគេបញ្ចុះសពគាត់នៅតាមផ្លូវទៅភូមិអេប្រាតា គឺភូមិបេថ្លេហិម។ សូមមើលជំពូក |
ដូច្នេះ ពួកអ្នកដែលនៅត្រង់ទ្វារក្រុង និងពួកចាស់ទុំក៏ឆ្លើយឡើងថា៖ «យើងទាំងអស់គ្នាជាសាក្សីស្រាប់ សូមព្រះយេហូវ៉ាប្រោសឲ្យស្រីដែលចូលមកក្នុងផ្ទះអ្នក បានដូចជានាងរ៉ាជែល និងនាងលេអា ដែលទាំងពីរនោះបានបង្កើតគ្រួសារអ៊ីស្រាអែលឡើងដែរ ក៏សូមឲ្យអ្នកបានចម្រើនឡើង ក្នុងស្រុកអេប្រាតា ហើយមានឈ្មោះល្បីក្នុងក្រុងបេថ្លេហិមផង
នៅថ្ងៃនេះ កាលណាអ្នកចេញពីខ្ញុំទៅ នោះនឹងជួបមនុស្សពីរនាក់ ក្បែរផ្នូរលោកស្រីរ៉ាជែលនៅភូមិសេលសា ក្នុងព្រំប្រទល់ស្រុកបេនយ៉ាមីន គេនឹងប្រាប់អ្នកថា "សត្វលាដែលអ្នករកនោះបានឃើញហើយ ឥឡូវនេះ ឪពុកអ្នកលែងគិតពីលាហើយ តែព្រួយចិត្តអំពីអ្នកវិញ ដោយថា តើធ្វើដូចម្តេចឲ្យបានកូនខ្ញុំមកវិញ?"។