ប្រហែលជាបីខែក្រោយមក មានគេមកប្រាប់លោកយូដាថា៖ «នាងតាម៉ារ ជាកូនប្រសារបស់លោក បានធ្វើជាស្ត្រីពេស្យា ហើយថែមទាំងមានផ្ទៃពោះដោយសារអំពើពេស្យានោះទៀតផង»។ លោកយូដាពោលថា៖ «ចូរនាំវាចេញមក ហើយដុតវាចោលទៅ!»
១ សាំយូអែល 14:44 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចសូលមានរាជឱង្ការថា៖ «ឱយ៉ូណាថានអើយ បើបុត្រមិនត្រូវស្លាប់ពិតប្រាកដ នោះសូមឲ្យព្រះធ្វើដល់បិតាដូច្នោះ ហើយលើសទៅទៀតផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសូលមានរាជឱង្ការថា៖ «យ៉ូណាថានអើយ បុត្រត្រូវតែស្លាប់? បើមិនដូច្នោះទេ សូមព្រះជាម្ចាស់ដាក់ទោសបិតាយ៉ាងធ្ងន់ទៅ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូលមានបន្ទូលថា ឱយ៉ូណាថានអើយ បើឯងមិនត្រូវស្លាប់ជាពិតប្រាកដ នោះសូមឲ្យព្រះទ្រង់ធ្វើដល់អញដូច្នោះ ហើយលើសទៅទៀតផង អាល់គីតាប ស្តេចសូលមានប្រសាសន៍ថា៖ «យ៉ូណាថានអើយកូនត្រូវតែស្លាប់! បើមិនដូច្នោះទេ សូមអុលឡោះដាក់ទោសឪពុកយ៉ាងធ្ងន់ទៅ!»។ |
ប្រហែលជាបីខែក្រោយមក មានគេមកប្រាប់លោកយូដាថា៖ «នាងតាម៉ារ ជាកូនប្រសារបស់លោក បានធ្វើជាស្ត្រីពេស្យា ហើយថែមទាំងមានផ្ទៃពោះដោយសារអំពើពេស្យានោះទៀតផង»។ លោកយូដាពោលថា៖ «ចូរនាំវាចេញមក ហើយដុតវាចោលទៅ!»
ទ្រង់ក៏នាំមនុស្សទាំងអស់ដែលនៅក្រុងនោះចេញមក ប្រើគេឲ្យធ្វើការកាប់រំលំ អារឈើ ភ្ជួររាស់ និងធ្វើការក្នុងឡអិដ្ឋ ទ្រង់ក៏ធ្វើដូច្នោះដល់អស់ទាំងក្រុងរបស់ពួកកូនចៅអាំម៉ូន រួចទ្រង់នាំពលទ័ពទាំងប៉ុន្មានត្រឡប់ទៅក្រុងយេរូសាឡិមវិញ។
ដូច្នេះ ព្រះបាទដាវីឌខ្ញាល់នឹងអ្នកនោះជាខ្លាំង ក៏មានរាជឱង្ការទៅណាថាន់ថា៖ «យើងស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា មនុស្សណាដែលប្រព្រឹត្តដូច្នោះ គួរស្លាប់ហើយ
មួយទៀត ត្រូវប្រាប់ដល់អ័ម៉ាសាថា "តើអ្នកមិនមែនជាសាច់ឈាមនឹងយើងទេឬ? បើយើងមិនបានលើកអ្នកឡើង ឲ្យធ្វើជាមេទ័ពជំនួសយ៉ូអាប់ នៅមុខយើងជាដរាបទៅទេ នោះសូមឲ្យព្រះធ្វើទោសដល់យើង ហើយលើសទៅទៀតផង"»។
ប្រសិនបើទូលបង្គំមិនលើកព្រះបាទដាវីឌឡើង ដូចជាព្រះយេហូវ៉ាបានស្បថនឹងទ្រង់នោះ សូមឲ្យព្រះធ្វើដល់អ័ប៊ីនើរខ្ញុំនេះយ៉ាងដូច្នោះ ហើយលើសទៅទៀតផង
តើឯងរកបានឃ្មុំហើយឬ ចូរបរិភោគតែល្មមសមគួរចុះ ក្រែងបរិភោគឆ្អែតទៅនឹងក្អួតចេញមកវិញ។
កាលលោកក្រឡកទៅឃើញនាង លោកក៏ហែកអាវ ហើយពោលថា៖ «វរហើយ កូនស្រីអើយ! កូនបានធ្វើឲ្យឪពុកទន់ជង្គង់ហើយ កូនជាហេតុដែលនាំឲ្យឪពុកវេទនាចិត្តជាខ្លាំង ដ្បិតមាត់របស់ឪពុកបានចេញវាចានឹងព្រះយេហូវ៉ាហើយ ឪពុកមិនអាចដកពាក្យសម្បថនោះវិញបានទេ»។
អ្នកម្តាយស្លាប់នៅកន្លែងណា នោះខ្ញុំក៏ចង់ស្លាប់នៅកន្លែងនោះដែរ ព្រមទាំងឲ្យគេកប់ខ្ញុំនៅទីនោះផង ប្រសិនបើខ្ញុំឃ្លាតចាកចេញពីអ្នកម្តាយទៅ ដោយហេតុអ្វីក្រៅពីសេចក្ដីស្លាប់តែមួយ នោះសូមឲ្យព្រះយេហូវ៉ា ប្រព្រឹត្តនឹងខ្ញុំយ៉ាងដូច្នោះចុះ ហើយលើសទៅទៀតផង»។
ដ្បិតយើងស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់ ដែលព្រះអង្គបានសង្គ្រោះពួកអ៊ីស្រាអែលថា ទោះបើបាបនោះ នៅលើរូបយ៉ូណាថានជាកូនយើងក៏ដោយ គង់តែវានឹងត្រូវស្លាប់ទៅជាប្រាកដ»។ ក្នុងពួកពលទ័ពគ្មានអ្នកណាមួយឆ្លើយឡើងសោះ។
ដូច្នេះ បើខ្ញុំទុកឲ្យសល់អ្នកណាក្នុងពួកវា សូម្បីតែកូនប្រុសមួយក្តី ឲ្យរស់នៅរហូតដល់ព្រឹកឡើង នោះសូមឲ្យព្រះធ្វើដូច្នោះដល់ដាវីឌ ខ្ញុំនេះចុះ ហើយលើសទៅទៀតផង»។
លោកអេលីសួរថា៖ «តើព្រះបានមានព្រះបន្ទូលប្រាប់អ្នកអ្វីខ្លះ? សូមកុំលាក់នឹងខ្ញុំ បើអ្នកលាក់ខ្ញុំពីគ្រប់ទាំងសេចក្ដីដែលព្រះអង្គបានមានព្រះបន្ទូលប្រាប់អ្នក សូមព្រះធ្វើដល់អ្នកដូច្នោះដែរ និងលើសទៅទៀតផង»។