ព្រះបាទដាវីឌបានស្អាងអាសនាមួយ ថ្វាយព្រះយេហូវ៉ានៅទីនោះ ក៏បានថ្វាយតង្វាយដុត និងតង្វាយមេត្រីផង នោះព្រះយេហូវ៉ាព្រះសណ្តាប់សេចក្ដីទូលអង្វរឲ្យស្រុកនោះ ហើយពួកអ៊ីស្រាអែលក៏រួចផុតពីគ្រោះកាចនោះទៅ។:៚
១ សាំយូអែល 13:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ស្ដេចសូលមានរាជឱង្ការថា៖ «ចូរយកតង្វាយដុតនោះមកឲ្យខ្ញុំ ព្រមទាំងតង្វាយមេត្រីផង» រួចទ្រង់ក៏ថ្វាយតង្វាយដុតនោះទៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសូលមានរាជឱង្ការថា៖ «ចូរយកតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព មកឲ្យខ្ញុំ»។ ស្ដេចក៏ថ្វាយតង្វាយដុតទាំងមូលនោះទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ទ្រង់មានបន្ទូលថា ចូរយកដង្វាយដុតនោះមកឯខ្ញុំ ព្រមទាំងដង្វាយមេត្រីផង រួចទ្រង់ក៏ថ្វាយដង្វាយដុតនោះទៅ អាល់គីតាប ស្តេចសូលបានបញ្ជាថា៖ «ចូរយកគូរបានដុត និងគូរបានមេត្រីភាពមកឲ្យខ្ញុំ»។ ស្តេចក៏ធ្វើគូរបានដុតនោះទៅ។ |
ព្រះបាទដាវីឌបានស្អាងអាសនាមួយ ថ្វាយព្រះយេហូវ៉ានៅទីនោះ ក៏បានថ្វាយតង្វាយដុត និងតង្វាយមេត្រីផង នោះព្រះយេហូវ៉ាព្រះសណ្តាប់សេចក្ដីទូលអង្វរឲ្យស្រុកនោះ ហើយពួកអ៊ីស្រាអែលក៏រួចផុតពីគ្រោះកាចនោះទៅ។:៚
ព្រះបាទសាឡូម៉ូនបានយាងទៅគីបៀន ដើម្បីថ្វាយយញ្ញបូជានៅទីនោះ ព្រោះទីខ្ពស់នោះជាទីកន្លែងប្រសើរវិសេសជាងគេ ទ្រង់បានថ្វាយតង្វាយដុតអស់មួយពាន់ នៅលើអាសនានៅទីនោះ។
ចូរស្ងប់ស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំព្រះអង្គដោយអំណត់ កុំក្តៅចិត្តនឹងអ្នក ដែលចម្រុងចម្រើនក្នុងផ្លូវរបស់គេ ហើយនឹងមនុស្សដែលសម្រេចបាន តាមផ្លូវអាក្រក់របស់ខ្លួននោះឡើយ។
យញ្ញបូជារបស់មនុស្សអាក្រក់ ជាសេចក្ដីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែសេចក្ដីអធិស្ឋាននៃមនុស្សទៀងត្រង់ ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គវិញ។
កុំឲ្យថា «យើងនឹងសងសឹក» ចូររង់ចាំព្រះយេហូវ៉ាចុះ ព្រះអង្គនឹងជួយសង្គ្រោះឯងវិញ។
យញ្ញបូជាដែលមនុស្សអាក្រក់ថ្វាយ ជាទីស្អប់ខ្ពើមទៅហើយ ចំណង់បើកាលណាថ្វាយដោយមានគំនិតអាក្រក់ នោះគួរខ្ពើមជាជាងអម្បាលម៉ានទៅទៀត។
ការដែលប្រព្រឹត្តតាមសេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌ នោះជាទីគាប់ព្រះហឫទ័យដល់ព្រះយេហូវ៉ា ជាជាងយញ្ញបូជាទៅទៀត។
អ្នកណាសម្លាប់គោ នោះដូចជាបានប្រហារជីវិតមនុស្ស អ្នកណាដែលថ្វាយកូនចៀមទុកជាយញ្ញបូជា នោះដូចជាបានបំបាក់កឆ្កែ អ្នកណាដែលថ្វាយតង្វាយម្សៅ នោះដូចជាបានថ្វាយឈាមជ្រូក អ្នកណាដែលដុតកំញានថ្វាយ នោះក៏ដូចជាអ្នកដែលថ្វាយបង្គំដល់រូបព្រះដែរ អ្នកទាំងនោះបានរើសផ្លូវរបស់ខ្លួនគេ ព្រលឹងរបស់គេក៏រីករាយចំពោះ ការគួរស្អប់ខ្ពើមរបស់ខ្លួនគេហើយ។
ប៉ុន្ដែ អ្នកត្រូវរកកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកជ្រើសរើស នៅក្នុងចំណោមទឹកដីនៃកុលសម្ព័ន្ធទាំងប៉ុន្មានរបស់អ្នក ដើម្បីតាំងព្រះនាមព្រះអង្គ និងតាំងដំណាក់ព្រះអង្គនៅទីនោះ។ អ្នករាល់គ្នាត្រូវទៅទីនោះ
ហើយត្រូវនាំយកអស់ទាំងតង្វាយដុត តង្វាយញ្ញបូជា តង្វាយមួយភាគក្នុងដប់ តង្វាយលើកចុះឡើង តង្វាយលាបំណន់ តង្វាយស្ម័គ្រពីចិត្ត និងកូនដំបូងនៃហ្វូងគោ ហ្វូងចៀមរបស់អ្នករាល់គ្នាទៅទីនោះដែរ។
ព្រះបាទសូលបញ្ជាលោកអ័ហ៊ីយ៉ាថា៖ «ចូរយកហិបរបស់ព្រះមកទីនេះ»។ ដ្បិតគ្រានោះ ហិបរបស់ព្រះនៅជាមួយប្រជាជនអ៊ីស្រាអែល។