Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 13:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ស្ដេច​ក៏​រង់​ចាំ​នៅ​ប្រាំពីរ​ថ្ងៃ តាម​កំណត់​ដែល​លោកសាំយូ‌អែល​បាន​សន្យា តែ​លោក​សាំយូ‌អែល​មិន​បាន​មក​ដល់​គីល‌កាល​ទេ ហើយ​ប្រជាជន​ក៏​ខ្ចាត់‌ខ្ចាយ​ចេញ​ពី​ស្ដេច​អស់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះ‌បាទ​សូល​រង់‌ចាំ​ជួប​លោក​សាំយូ‌អែល អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ តែ​មិន​ឃើញ​លោក​អញ្ជើញ​មក​គីល‌កាល់ ដូច​បាន​កំណត់​ទេ។ ពួក​ទាហាន​ក៏​នាំ​គ្នា​រត់​គេច​ខ្លួន ចេញ​ឆ្ងាយ​ពី​ស្ដេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ទ្រង់​ក៏​រង់‌ចាំ​នៅ​៧​ថ្ងៃ តាម​កំណត់​ដែល​សាំយូ‌អែល​បាន​សន្យា តែ​សាំយូ‌អែល​មិន​បាន​មក​ដល់​គីល‌កាល​ទេ ហើយ​បណ្តាជន​ក៏​ខ្ចាត់​ខ្ចាយ​ចេញ​ពី​ទ្រង់​អស់​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ស្តេច​សូល​រង់​ចាំ​ជួប​សាំយូ‌អែល អស់​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ តែ​មិន​ឃើញ​គាត់​អញ្ជើញ​មក​គីល‌កាល់ ដូច​បាន​កំណត់​ទេ។ ពួក​ទាហាន​ក៏​នាំ​គ្នា​រត់​គេច​ខ្លួន ចេញ​ឆ្ងាយ​ពី​ស្តេច។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 13:8
2 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ម៉ាសា​ក៏​ចេញ​ទៅ​កេណ្ឌ​ពួក​យូដា តែ​លោក​បង្អង់​នៅ​ហួស​វេលា​កំណត់​ដែល​ស្តេច​បាន​បង្គាប់។


រួច​អ្នក​ត្រូវ​ចុះ​ទៅ​ដល់​គីល‌កាល​មុន​ខ្ញុំ ខ្ញុំ​នឹង​ចុះ​ទៅ​រក​អ្នក ដើម្បី​នឹង​ថ្វាយ​តង្វាយ​ដុត និង​យញ្ញ‌បូជា ជា​តង្វាយ​មេត្រី ចូរ​អ្នក​អង់​ចាំ​ខ្ញុំ​ប្រាំពីរ​ថ្ងៃ ទាល់​តែ​ខ្ញុំ​បាន​ទៅ​ដល់​អ្នក នោះ​ខ្ញុំ​នឹង​បង្ហាញ​ពី​ការ​ដែល​អ្នក​ត្រូវ​ធ្វើ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម