ប៉ុន្តែ ដោយឡុតចេះតែបង្ខំខ្លាំងពេក ទេវតាក៏ចូលទៅផ្ទះរបស់គាត់។ គាត់បានរៀបចំជប់លៀង ហើយដុតនំបុ័ងឥតដំបែ រួចទេវតាក៏បរិភោគ។
១ របាក្សត្រ 9:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯម៉ាធិធា ជាពួកលេវីម្នាក់ ដែលជាកូនច្បងរបស់សាលូមក្នុងពួកកូរេ គាត់មានការងារត្រួតមើលនំទាំងប៉ុន្មាន ដែលចម្អិនក្នុងជើងក្រាន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ាធិធាជាពួកលេវី ហើយជាកូនច្បងរបស់លោកសាលូម ក្នុងពូជពង្សរបស់លោកកូរេ មានភារកិច្ចធ្វើនំដែលចម្អិនដោយប្រើពុម្ព។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯម៉ាធិធា ជាពួកលេវីម្នាក់ ដែលជាកូនច្បងរបស់សាលូមក្នុងពួកកូរេ គាត់មានការងារត្រួតមើលនំទាំងប៉ុន្មាន ដែលចំអិនក្នុងជើងក្រាន អាល់គីតាប លោកម៉ាធិធាជាពួកលេវី ហើយជាកូនច្បងរបស់លោកសាលូម ក្នុងពូជពង្សរបស់លោកកូរេ មានភារកិច្ចធ្វើនំដែលចំអិនដោយប្រើពុម្ព។ |
ប៉ុន្តែ ដោយឡុតចេះតែបង្ខំខ្លាំងពេក ទេវតាក៏ចូលទៅផ្ទះរបស់គាត់។ គាត់បានរៀបចំជប់លៀង ហើយដុតនំបុ័ងឥតដំបែ រួចទេវតាក៏បរិភោគ។
ហើយគឺជាអ្នកធ្វើនំបុ័ងតាំងទុក ម្សៅយ៉ាងម៉ដ្ត សម្រាប់តង្វាយម្សៅ ទោះបើធ្វើនំក្រៀបឥតដំបែ ឬនំដែលចម្អិនក្នុងពុម្ព ឬដែលចៀនក្តី និងការវាល់វាស់ទាំងប៉ុន្មានផង។
ក្នុងពួកអ្នកឆ្មាំទ្វារ មានសាលូម អ័កគូប ថាលម៉ូន អ័ហ៊ីម៉ាន និងបងប្អូនគេ សាលូមជាមេដឹកនាំ។
សាលូមជាកូនកូរេ ដែលជាកូនអេបៀសាប់ អេបៀសាប់ជាកូនកូរេ និងពួកបងប្អូនដែលជាជំនួរវង្សឪពុកគាត់ គឺជាពួកកូរេ គេត្រួតត្រាលើការងារនៃពួកឆ្មាំទ្វារត្រសាល។ ឯបុព្វបុរសគេបានត្រួតត្រាលើត្រសាលនៃព្រះយេហូវ៉ា គឺជាពួកឆ្មាំទ្វារដែរ។
អស់អ្នកទាំងនេះ ដែលបានជ្រើសរើសឲ្យធ្វើជាអ្នកឆ្មាំទ្វារ ទាំងអស់មានពីររយដប់ពីរនាក់ បានរាប់តាមពង្សាវតារ នៅក្នុងភូមិគេទាំងប៉ុន្មាន ជាពួកអ្នកដែលដាវីឌ និងសាំយូអែល ជាអ្នកមើលឆុត បានតាំងឡើង ឲ្យធ្វើការងារនោះ។
ដ្បិតពួកលេវីទាំងបួននាក់ ដែលជាមេពួកឆ្មាំទ្វារ គេជាប់ធ្វើការងាររបស់គេ និងត្រួតលើបន្ទប់ ហើយលើរបស់ថ្លៃវិសេសក្នុងព្រះដំណាក់របស់ព្រះ។
បើថ្វាយតង្វាយម្សៅដែលបានចម្អិនក្នុងពុម្ព ត្រូវធ្វើពីម្សៅយ៉ាងម៉ដ្តឥតដំបែលាយដោយប្រេង។
នេះជារបៀបថ្វាយតង្វាយម្សៅ គឺពួកកូនលោកអើរ៉ុនត្រូវថ្វាយតង្វាយនោះនៅចំពោះព្រះយេហូវ៉ា ត្រង់លើអាសនាប៉ែកខាងមុខ។
ត្រូវធ្វើតង្វាយនោះលាយនឹងប្រេងចាក់ចុះក្នុងពុម្ព ត្រូវលាយឲ្យសព្វ ជាតង្វាយម្សៅដែលបានចម្អិនជាដុំៗ ហើយត្រូវថ្វាយទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។