Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 9:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 អស់​អ្នក​ទាំង​នេះ ដែល​បាន​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​អ្នក​ឆ្មាំ​ទ្វារ ទាំង​អស់​មាន​ពីរ​រយ​ដប់ពីរ​នាក់ បាន​រាប់​តាម​ពង្សាវ‌តារ នៅ​ក្នុង​ភូមិ​គេ​ទាំង​ប៉ុន្មាន ជា​ពួក​អ្នក​ដែល​ដាវីឌ និង​សាំយូ‌អែល ជា​អ្នក​មើល​ឆុត បាន​តាំង​ឡើង ឲ្យ​ធ្វើ​ការ‌ងារ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 អស់​អ្នក​ដែល​គេ​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​ឆ្មាំ​ទ្វារ ហើយ​ជំរឿន​តាម​ភូមិ​របស់​ពួក​គេ មាន​ចំនួន​ទាំង​អស់​២១២​នាក់។ ព្រះ‌បាទ​ដាវីឌ និង​លោក​សាំយូ‌អែល​ជា​គ្រូ​ទាយ បាន​តែង‌តាំង​ពួក​គេ​ឲ្យ​បំពេញ​មុខងារ​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 អស់​ពួក​អ្នក​ទាំង​នេះ ដែល​បាន​រើស ឲ្យ​ធ្វើ​ជា​អ្នក​ឆ្មាំ​ទ្វារ ទាំង​អស់​មាន​២១២​នាក់ បាន​រាប់​គេ​តាម​ពង្សាវតារ នៅ​ក្នុង​ភូមិ​គេ​ទាំង​ប៉ុន្មាន ជា​ពួក​អ្នក​ដែល​ដាវីឌ នឹង​សាំយូ‌អែល ជា​អ្នក​មើល‌ឆុត បាន​តាំង​ឡើង ឲ្យ​ធ្វើ​ការ‌ងារ​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 អស់​អ្នក​ដែល​គេ​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​ឆ្មាំ​ទ្វារ ហើយ​ជំរឿន​តាម​ភូមិ​របស់​ពួក​គេ មាន​ចំនួន​ទាំង​អស់​២១២​នាក់។ ស្តេច​ទត និង​ណាពី​សាំយូ‌អែល បាន​តែង‌តាំង​ពួក​គេ​ឲ្យ​បំពេញ​មុខ‌ងារ​នេះ។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 9:22
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​សម្រាប់​វេន​ពួក​សង្ឃ និង​ពួក​លេវី ហើយ​សម្រាប់​កិច្ច‌ការ​នៃ​ការ‌ងារ​ទាំង​អស់ ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​គ្រឿង​ប្រដាប់​ដែល​ប្រើ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា


មាន​វេន​ពួក​សង្ឃ និង​ពួក​លេវី សម្រាប់​គ្រប់​ទាំង​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ​ដែរ ឯ​អស់​អ្នក​ណា​ដែល​ស្ម័គ្រ​ចិត្ត ហើយ​មាន​ថ្វី​ដៃ​ខាង​ការ​អ្វី​ក៏​ដោយ គេ​នៅ​ជា‌មួយ​ឯង ដើម្បី​នឹង​សម្រេច​ការ​នេះ។ ចំណែក​ពួក​ចៅ‌ហ្វាយ និង​ប្រជា​ជន​ទាំង​អស់​គ្នា​នឹង​នៅ​ក្នុង​បង្គាប់​ឯង​ដែរ»។


រីឯ​កិច្ច‌ការ​របស់​ព្រះបាទ​ដាវីឌ​ទាំង​អស់ ចាប់​តាំង​ពី​ដើម​រហូត​ដល់​ចុង នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​របស់​ហោរា​សាំយូ‌អែល ក្នុង​សៀវភៅ​ហោរា​ណាថាន់ និង​ក្នុង​សៀវភៅហោរា​កាដ​ហើយ


ហើយ​អូបា‌ឌា​ជា​កូន​សេម៉ា‌យ៉ា ដែល​ជា​កូន​កាឡាល កាឡាល​ជា​កូន​យេឌូថិន ហើយ​មាន​បេរេ‌គា​ជា​កូន​អេសា ដែល​ជា​កូន​អែល​កាណា នៅ​ភូមិ​ទាំង​ប៉ុន្មាន​នៃ​ពួក​នថូ‌ផា។


ដូច្នេះ ពួកគេ និង​ពួក​កូន​ចៅ​គេ មាន​អំណាច​ត្រួត‌ត្រា​លើ​ទ្វារ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​ត្រសាល​នៃ​រោង​ឧបោ‌សថ តាម​លំដាប់​វេន។


ឯ​ម៉ាធិ‌ធា ជា​ពួក​លេវី​ម្នាក់ ដែល​ជា​កូន​ច្បង​របស់​សាលូម​ក្នុង​ពួក​កូរេ គាត់​មាន​ការ‌ងារ​ត្រួត​មើល​នំ​ទាំង​ប៉ុន្មាន ដែល​ចម្អិន​ក្នុង​ជើង​ក្រាន


លោក​ក៏​ដាក់​ពួក​ឆ្មាំ​ទ្វារ នៅ​តាម​អស់​ទាំង​ទ្វារ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​ឃាត់​មិន​ឲ្យ​អ្នក​ណា​ដែល​មិន​ស្អាត​ក្នុង​ការ​អ្វី​មួយ​ចូល​ទៅ។


នៅ​ក្រោម​អំណាច​របស់​លោក មាន​អេដែន មីនយ៉ា‌មីន យេសួរ សេម៉ា‌យ៉ា អ័ម៉ារា និង​សេកា‌នា ដែល​នៅ​ក្នុង​ទី​ក្រុង​នានា​របស់​ពួក​សង្ឃ ជា​អ្នក​ចែក​ដល់​បង‌ប្អូន​របស់​គេ​ទាំង​ធំ​ទាំង​តូច តាម​វេន​ឲ្យ​ស្មើ​គ្នា ដោយ​ចិត្ត​ស្មោះ‌ត្រង់។


ពួក​អ្នក​ដែល​បាន​រាប់​តាម​ពង្សាវ‌តារ​នៃ​ពួក​កូន​តូចៗ ប្រពន្ធ និង​កូន​ប្រុស កូន​ស្រី​របស់​គេ នៅ​គ្រប់​ក្នុង​ក្រុម​ជំនុំ ដ្បិត​អ្នក​ទាំង​នោះ​បាន​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ខំ​ធ្វើ​ការ‌ងារ​នោះ​ដោយ​ឥត​សៅ‌ហ្មង


ពួក​លេវី​ខ្លះ​ដែល​រស់​នៅ​ស្រុក​យូដា ត្រូវ​បានតម្រូវ​ឲ្យ​ទៅ​រស់​នៅ​ស្រុក​បេនយ៉ាមីន។


នៅ​ថ្ងៃ​នោះ គេ​បាន​តែង​តាំង​មនុស្ស​ឲ្យ​គ្រប់​គ្រង​លើ​បន្ទប់​ឃ្លាំង ដែល​សម្រាប់​ទុក​តង្វាយ​លើក​ចុះ​ឡើង តង្វាយ​ផល​ដំបូង និង​តង្វាយ​មួយ​ភាគ​ក្នុង​ដប់ ដើម្បី​ប្រមូល​ចំណែក ដែល​ក្រឹត្យ‌វិន័យ​បាន​តម្រូវ​ឲ្យ​ទុក​សម្រាប់​ពួក​សង្ឃ និង​ពួក​លេវី ពី​ស្រែ​ចម្ការ​ដែល​នៅ​ជុំ​វិញ​ក្រុង មក​ទុក​ក្នុង​បន្ទប់​ឃ្លាំង​ទាំង​នោះ ដ្បិត​ពួក​យូដា​មាន​អំណរ​ចំពោះ​ពួក​សង្ឃ និង​ពួក​លេវី ដែល​បំពេញ​មុខ​ងារ​របស់​ខ្លួន។


(កាល​ពី​ដើម នៅ​ស្រុក​អ៊ីស្រា‌អែល កាល​ណា​មនុស្ស​ម្នាក់​ទៅ​សួរ​ដល់​ព្រះ នោះ​គេ​តែង​និយាយ​ថា «ចូរ​យើង​ទៅ​ឯ​អ្នក​មើល​ឆុត» ដ្បិត​អ្នក​ដែល​សព្វ​ថ្ងៃ​នេះ​ហៅ​ថា ហោរា នោះ​ពី​ដើម​គេ​ហៅ​ថា អ្នក​មើល​ឆុត​វិញ)។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម