អ្នកទាំងនេះហើយដែលជាកូនប្រុសរបស់លោកអ៊ីសម៉ាអែល ព្រមទាំងឈ្មោះ តាមភូមិ តាមជំរំរបស់គេ គឺជាមេដប់ពីរនាក់ តាមកុលសម្ព័ន្ធរបស់គេ។
១ របាក្សត្រ 6:54 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទីលំនៅរបស់ពួកកូនចៅលោកអើរ៉ុន តាមទីក្រុង តាមព្រំដែន នោះជាពួកកេហាត់ ដ្បិតពួកគេចាប់ឆ្នោតបានមុនគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯកន្លែង និងទឹកដី ដែលកូនចៅលេវីរស់នៅមានដូចតទៅ : អំបូរកេហាត់ ជាកូនចៅរបស់លោកអើរ៉ុន ទទួលចំណែកមុនគេ ដោយការចាប់ឆ្នោត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯទីលំនៅរបស់ពួកកូនចៅអើរ៉ុន តាមទីក្រុង តាមព្រំដែន នោះខាងឯពួកគ្រួកេហាត់ (ដ្បិតពួកគេបានឆ្នោតទី១) អាល់គីតាប រីឯកន្លែង និងទឹកដី ដែលកូនចៅលេវីរស់នៅមានដូចតទៅ: អំបូរកេហាត់ជាកូនចៅរបស់ណាពីហារូន ទទួលចំណែកមុនគេដោយការចាប់ឆ្នោត។ |
អ្នកទាំងនេះហើយដែលជាកូនប្រុសរបស់លោកអ៊ីសម៉ាអែល ព្រមទាំងឈ្មោះ តាមភូមិ តាមជំរំរបស់គេ គឺជាមេដប់ពីរនាក់ តាមកុលសម្ព័ន្ធរបស់គេ។
តំណតពីកេហាត់មក មានត្រកូលអាំរ៉ាម ត្រកូលយីតសារ ត្រកូលហេប្រុន និងត្រកូលអ៊ូស៊ាល។ នេះហើយជាពូជអំបូររបស់កេហាត់។
កូនចៅអ៊ីស្រាអែលបានដុតអស់ទាំងទីក្រុង ដែលជាលំនៅរបស់សាសន៍ម៉ាឌាន និងអស់ទាំងជំរំរបស់គេ ដោយភ្លើង
ឲ្យពូជអំបូរកេហាត់ ក្នុងពួកលេវី ជាកូនចៅរបស់លោកអើរ៉ុន ដ្បិតឆ្នោតដំបូងត្រូវចំលើពួកគេ។