Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 3:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 តំណ​ត​ពី​កេហាត់​មក មាន​ត្រកូល​អាំរ៉ាម ត្រកូល​យីតសារ ត្រកូល​ហេប្រុន និង​ត្រកូល​អ៊ូស៊ាល។ នេះ​ហើយ​ជា​ពូជ​អំបូរ​របស់​កេហាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 លោក​កេហាត់​ត្រូវ​ជា​បុព្វ​បុរស​របស់​អំបូរ​កេហាត់ ដែល​ចែក​ចេញ​ជា​ត្រកូល​អាំរ៉ាម ត្រកូល​យីតសារ ត្រកូល​ហេប្រូន និង​ត្រកូល​អ៊ូ‌ស៊ាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ដំណ​អំពី​កេហាត់​មក នោះ​កើត​មាន​គ្រួសារ​អាំរ៉ាម គ្រួសារ​យីតសារ គ្រួសារ​ហេប្រុន នឹង​គ្រួសារ​អ៊ូស៊ាល នេះ​ហើយ​ជា​គ្រួសារ​ទាំង​ប៉ុន្មាន​របស់​ពួក​កេហាត់

សូមមើលជំពូក ចម្លង

អាល់គីតាប

27 លោក​កេហាត់​ត្រូវ​ជា​បុព្វ​បុរស​របស់​អំបូរ​កេហាត់ ដែល​ចែក​ចេញ​ជា​ត្រកូល​អាំរ៉ាម ត្រកូល​យីតសារ ត្រកូល​ហេប្រូន និង​ត្រកូល​អ៊ូស៊ាល។

សូមមើលជំពូក ចម្លង




ជន‌គណនា 3:27
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​កូន​របស់​កេហាត់ គឺ​អាំរ៉ាម យីតសារ ហេប្រុន និង​អ៊ូស៊ាល ទាំង​អស់​បួន​នាក់។


ក្នុងចំណោម​ពួក​អាំរ៉ាម ពួក​យីតសារ ពួក​ហេប្រុន និង​ពួក​អ៊ូស៊ាល


ក្នុង​ពួក​ហេប្រុន មាន​ហា‌សាប‌យ៉ា និង​បង‌ប្អូន​គាត់ ដែល​សុទ្ធ​ជា​មនុស្ស​ក្លាហាន ចំនួនមួយ​ពាន់​ប្រាំពីររយ​នាក់ គេ​ជា​អ្នក​ត្រួត‌ត្រា​លើ​ពួក​អ៊ីស្រា‌អែល ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ទិស​ខាង​លិច សម្រាប់​កិច្ច‌ការ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា និង​សម្រាប់​ការ​ខាង​ស្តេច​ផង។


លោក​ក៏​ប្រាប់​ខ្ញុំ​ថា បន្ទប់​មួយ​នេះ​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​ត្បូង សម្រាប់​ពួក​សង្ឃ​ដែល​រក្សា​បញ្ញើ​នៃ​ព្រះ‌វិហារ


ពួក​កូន​របស់​កេហាត់ តាម​ពូជ​អំបូរ​របស់​គេ​មាន អាំរ៉ាម យីតសារ ហេប្រុន និង​អ៊ូស៊ាល។


រនាំង​ទី‌លាន វាំង‌នន​ទ្វារ​ចូល​ទី‌លាន ដែល​បាំង​ជុំ‌វិញ​រោង​ឧបោសថ និង​អាស‌នា ព្រម​ទាំង​ខ្សែ​ចង​សម្រាប់​បម្រើ​កិច្ច‌ការ​ទាំង​អស់​នេះ។


ចំនួន​ប្រុសៗ​ទាំង​អស់ រាប់​ចាប់​ពី​អាយុ​មួយ​ខែ​ឡើង​ទៅ​មាន ៨ ៦០០ នាក់។ អ្នក​ទាំង​នេះ​មាន​ភារកិច្ច​ថែរក្សា​ទី​បរិសុទ្ធ។


«ចូរ​រាប់​ចំនួន​កូន​ចៅ​កេហាត់ ដោយ​ឡែក​ពី​កូន​ចៅ​លេវី តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ


ពួក​កូន​ចៅ​កេហាត់​ឯទៀតៗ​ចាប់​ឆ្នោត​បាន​ក្រុងចំនួន​ដប់ ពី​កុល‌សម្ព័ន្ធ​អេប្រាអិម ពី​កុល​សម្ព័ន្ធ​ដាន់ និងពី​កុល​សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម