Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 21:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ឲ្យ​ពូជ​អំបូរ​កេហាត់ ក្នុង​ពួក​លេវី ជា​កូន​ចៅ​របស់​លោក​អើរ៉ុន ដ្បិត​ឆ្នោត​ដំបូង​ត្រូវ​ចំ​លើ​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ឲ្យ​កូន​ចៅ​លោក​អើរ៉ុន​នៃ​អំបូរ​លោក​កេហាត់ ជា​កូន​របស់​លោក​លេវី ដ្បិត​ការ​ចាប់​ឆ្នោត​លើក​ដំបូង​ត្រូវ​ចំ​លើ​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 គឺ​សំរាប់​ពួក​គ្រួ​កេហាត់​ជា​កូន​អើរ៉ុន ក្នុង​ពួក​កូន​ចៅ​លេវី ដ្បិត​គេ​ចាប់​ឆ្នោត​បាន​លេខ​១

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ឲ្យ​កូន​ចៅ​ហារូន​នៃ​អំបូរ​លោក​កេហាត់ ជា​កូន​របស់​លោក​លេវី ដ្បិត​ការ​ចាប់​ឆ្នោត​លើក​ដំបូង​ត្រូវ​ចំ​លើ​ពួក​គេ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 21:10
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ទី​លំនៅ​របស់​ពួក​កូន​ចៅ​លោក​អើរ៉ុន តាម​ទី​ក្រុង តាម​ព្រំ‌ដែន នោះ​ជា​ពួក​កេហាត់ ដ្បិត​ពួក​គេ​ចាប់​ឆ្នោត​បាន​មុន​គេ។


កូន​របស់​កេហាត់ គឺ​អាំរ៉ាម យីតសារ ហេប្រុន និង​អ៊ូស៊ាល ហើយ​កេហាត់​មាន​អាយុ​រស់​នៅ​បាន​មួយ​រយ​សាម​សិប​បី​ឆ្នាំ។


ពួក​កូន​របស់​កេហាត់ តាម​ពូជ​អំបូរ​របស់​គេ​មាន អាំរ៉ាម យីតសារ ហេប្រុន និង​អ៊ូស៊ាល។


តំណ​ត​ពី​កេហាត់​មក មាន​ត្រកូល​អាំរ៉ាម ត្រកូល​យីតសារ ត្រកូល​ហេប្រុន និង​ត្រកូល​អ៊ូស៊ាល។ នេះ​ហើយ​ជា​ពូជ​អំបូរ​របស់​កេហាត់។


«ចូរ​រាប់​ចំនួន​កូន​ចៅ​កេហាត់ ដោយ​ឡែក​ពី​កូន​ចៅ​លេវី តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ


ពួក​គេ​ឲ្យ​ក្រុង​គារ‌យ៉ាត់-អើបា​ដល់​ពួក​នោះ (ឯ​អើបា ជា​ឪពុក​របស់​អ័ណាក់) គឺ​ក្រុង​ហេប្រុន ក្នុង​ស្រុក​ភ្នំ​របស់​យូដា ព្រម​ទាំង​វាល​ស្មៅ​ជុំ‌វិញ។


គេ​ចាប់​ឆ្នោត​ត្រូវ​ចំ​លើ​ពូជ​អំបូរ​នៃ​ពួក​កូន​ចៅ​កេហាត់។ ដូច្នេះ ពួក​លេ​វី​ដែល​ជា​កូន​ចៅរបស់​សង្ឃ​អើរ៉ុន ចាប់​ឆ្នោត​បាន​ក្រុង​ចំនួនដប់​បី ពី​កុល‌សម្ព័ន្ធ​យូដា ស៊ីម្មាន និង​បេនយ៉ាមីន។


ក្នុង​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​យូដា និង​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​ស៊ីម្មាន គេ​បាន​ចែក​ក្រុង​ដែល​មាន​ឈ្មោះ​ដូច​ខាង​ក្រោម


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម