ការបែងចែកពួកកូនចៅលោកអើរ៉ុន គឺយ៉ាងនេះ ក្នុងពួកកូនរបស់លោកអើរ៉ុន មានណាដាប អ័ប៊ីហ៊ូវ អេលាសារ និងអ៊ីថាម៉ារ
១ របាក្សត្រ 6:50 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទាំងនេះជាកូនចៅលោកអើរ៉ុន គឺលោកបង្កើតអេលាសារ អេលាសារបង្កើតភីនេហាស ភីនេហាសបង្កើតអ័ប៊ីសួរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅរបស់លោកអើរ៉ុន មានឈ្មោះតាមតំណវង្សត្រកូល ជាបន្តបន្ទាប់គ្នាដូចតទៅ: អេឡាសារ ភីនេហាស អប៊ីសួ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះកូនចៅអើរ៉ុន គឺលោកបង្កើតអេលាសារៗ បង្កើតភីនេហាសៗ បង្កើតអ័ប៊ីសួរ អាល់គីតាប កូនចៅរបស់ណាពីហារូន មានឈ្មោះតាមតំណវង្សត្រកូលជាបន្តបន្ទាប់គ្នាដូចតទៅ: អេឡាសារ ភីនេហាស អប៊ីសួ |
ការបែងចែកពួកកូនចៅលោកអើរ៉ុន គឺយ៉ាងនេះ ក្នុងពួកកូនរបស់លោកអើរ៉ុន មានណាដាប អ័ប៊ីហ៊ូវ អេលាសារ និងអ៊ីថាម៉ារ
ភីនេហាស ជាកូនអេលាសារ គាត់ជាអ្នកត្រួតត្រាលើគេ ព្រះយេហូវ៉ាបានគង់ជាមួយគាត់។
នៅថ្ងៃទីបួន យើងថ្លឹងប្រាក់ មាស និងគ្រឿងប្រដាប់ទាំងប៉ុន្មាន ប្រគល់ដល់ដៃសង្ឃម្រេម៉ូត ជាកូនរបស់អ៊ូរីយ៉ា នៅក្នុងព្រះដំណាក់របស់ព្រះនៃយើង ហើយនៅជាមួយលោក មានអេលាសារ ជាកូនភីនេហាស ព្រមទាំងមានយ៉ូសាបាឌ ជាកូនយេសួរ និងណូអាឌា ជាកូនប៊ីនុយ ជាពួកលេវី នៅជាមួយដែរ។
ត្រូវនាំអើរ៉ុនបងរបស់អ្នកឲ្យចូលមកជិតអ្នក ព្រមទាំងកូនប្រុសៗរបស់គាត់ផង ចេញពីចំណោមកូនចៅអ៊ីស្រាអែល ដើម្បីឲ្យគេធ្វើការងារជាសង្ឃនៅមុខយើង គឺទាំងអើរ៉ុន ណាដាប អ័ប៊ីហ៊ូវ អេលាសារ និងអ៊ីថាម៉ារ ជាកូនរបស់គាត់។
អើរ៉ុនយកនាងអេលីសេបា កូនរបស់អ័មីណាដាប់ និងជាប្អូនរបស់ណាសូន ធ្វើជាប្រពន្ធ នាងបង្កើតបានណាដាប អ័ប៊ីហ៊ូវ អេលាសារ និងអ៊ីថាម៉ារ។
លោកម៉ូសេក៏ខំរកពពែដែលសម្រាប់ជាតង្វាយលោះបាបនោះ តែឃើញថា គេបានដុតទៅហើយ នោះលោកក៏ខឹងនឹងអេលាសារ និងអ៊ីថាម៉ារ ជាកូនលោកអើរ៉ុន ដែលនៅសល់ ហើយសួរថា៖
លោកម៉ូសេបានធ្វើដូចព្រះយេហូវ៉ាបានបង្គាប់លោក។ គាត់បាននាំយ៉ូស្វេមកឈរនៅចំពោះមុខសង្ឃអេលាសារ និងក្រុមជំនុំទាំងមូល
អេលាសារ ជាកូនរបស់សង្ឃអើរ៉ុន ត្រូវធ្វើជាប្រធានលើមេដឹកនាំរបស់ពួកលេវី ហើយត្រូវមើលខុសត្រូវលើអស់អ្នកដែលថែរក្សាទីបរិសុទ្ធ។
ណាដាប និងអ័ប៊ីហ៊ូវ បានស្លាប់នៅចំពោះព្រះយេហូវ៉ា នៅពេលដែលគេយកភ្លើងមិនបរិសុទ្ធទៅថ្វាយព្រះយេហូវ៉ា នៅទីរហោស្ថានស៊ីណាយ អ្នកទាំងពីរនេះគ្មានកូនទេ។ អេលាសារ និងអ៊ីថាម៉ារ បានបម្រើការងារជាសង្ឃ នៅចំពោះអើរ៉ុន ជាឪពុករបស់គេ។