Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 8:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 នៅ​ថ្ងៃ​ទី​បួន យើង​ថ្លឹង​ប្រាក់ មាស និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ប្រគល់​ដល់​ដៃ​សង្ឃ​ម្រេម៉ូត ជា​កូន​របស់​អ៊ូរី‌យ៉ា នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង ហើយ​នៅ​ជា​មួយ​លោក មាន​អេលា‌សារ ជា​កូន​ភីនេ‌ហាស ព្រម​ទាំង​មាន​យ៉ូ‌សាបាឌ ជា​កូន​យេសួរ និង​ណូ‌អាឌា ជា​កូន​ប៊ីនុយ ជា​ពួក​លេវី នៅ​ជា​មួយ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 នៅ​ថ្ងៃ​ទី​បួន យើង​បាន​ថ្លឹង​ប្រាក់ មាស និង​វត្ថុ​ទាំង​អស់ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង រួច​ប្រគល់​ជូន​លោក​បូជា‌ចារ្យ​ម្រេ‌ម៉ូត ជា​កូន​លោក​អ៊ូរី‌យ៉ា។ នៅ​ជា​មួយ​លោក មាន​លោក​អេ‌ឡា‌សារ ជា​កូន​របស់​លោក​ភីនេ‌ហាស ព្រម​ទាំង​មាន​លោក​យ៉ូសា‌បាដ ជា​កូន​របស់​លោក​យេសួរ និង​លោក​ណូអា‌ឌា ជា​កូន​របស់​លោក​ប៊ីនុយ ដែល​ជា​ក្រុម​លេវី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 លុះ​ដល់​ថ្ងៃ​ទី​៤ នោះ​យើង​ថ្លឹង​ប្រាក់ មាស នឹង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ប្រគល់​ដល់​ដៃ​ម្រេម៉ូត ជា​កូន​អ៊ូរីយ៉ា​ដ៏​ជា​សង្ឃ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​របស់​យើង​រាល់​គ្នា មាន​អេលាសារ ជា​កូន​ភីនេ‌ហាស ព្រម​ទាំង​យ៉ូសា‌បាឌ ជា​កូន​យេសួរ នឹង​ណូអាឌា ជា​កូន​ប៊ីនុយ ជា​ពួក​លេវី នៅ​ជា​មួយ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

33 នៅ​ថ្ងៃ​ទី​បួន យើង​បាន​ថ្លឹង​ប្រាក់ មាស និង​វត្ថុ​ទាំង​អស់ នៅ​ក្នុង​ដំណាក់​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​យើង រួច​ប្រគល់​ជូន​អ៊ីមុាំ​ម្រេ‌ម៉ូត ជា​កូន​លោក​អ៊ូរី‌យ៉ា។ នៅ​ជា​មួយ​គាត់ មាន​លោក​អេ‌ឡា‌សារ ជា​កូន​របស់​លោក​ភីនេ‌ហាស ព្រម​ទាំង​មាន​លោក​យ៉ូសា‌បាដ ជា​កូន​របស់​លោក​យេសួរ និង​លោក​ណូអា‌ឌា ជា​កូន​របស់​លោក​ប៊ីនុយ ដែល​ជា​ក្រុម​លេវី។

សូមមើលជំពូក ចម្លង




អែសរ៉ា 8:33
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​ចំណោម​ពួក​លេវី មាន​យ៉ូ‌សាបាឌ ស៊ីម៉ាយ កេឡាយ៉ា (ហៅ​កេ‌លីថា) ពេថា‌ហ៊ីយ៉ា យូដា និង​អេលា‌ស៊ើរ។


ចំណែក​ឯ​ពួក​លេវី ជា​កូន​ចៅ​យេសួរ និង​កាឌ‌មាល កូន​ចៅ​ហូ‌ដាវា មាន ៧៤ នាក់


ខ្ញុំ​បាន​ថ្លឹង​ប្រាក់ និង​មាស ព្រម​ទាំង​គ្រឿង​ប្រដាប់​ផ្សេងៗ ជូន​អ្នក​ទាំង​នោះ គឺ​ជា​តង្វាយ​សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង ដែល​ស្តេច ពួក​ទី​ប្រឹក្សា ពួក​មន្ត្រី​របស់​ស្ដេច និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ដែល​នៅ​ទី​នោះបាន​ថ្វាយ។


ខ្ញុំ​បាន​ថ្លឹង​ប្រគល់​ដល់​ដៃ​អ្នក​ទាំង​នោះ មាន​ប្រាក់ ៦៥០ ហាប គ្រឿង​ប្រាក់ ១០០ ហាប និង​មាស ១០០ ហាប


ចូរ​យក​ចិត្ត​ទុក​ដាក់ ហើយ​ថែ‌រក្សា​របស់​ទាំង​នេះ រហូត​ដល់​អស់​លោក​បាន​ថ្លឹង​របស់​ទាំង​នេះ នៅ​ចំពោះ​មុខ​ប្រធាន​ពួក​សង្ឃ និង​ពួក​លេវី និង​ពួក​អ្នក​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​ក្នុង​សាសន៍​អ៊ីស្រា‌អែល នៅ​ក្រុង​យេរូ‌សាឡិម ក្នុង​បន្ទប់​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា។


ដូច្នេះ ពួក​សង្ឃ និង​ពួក​លេវី ក៏​ទទួល​យក​ប្រាក់ មាស និង​គ្រឿង​ប្រដាប់​ដែល​គេ​បាន​ថ្លឹង ដើម្បីនាំ​យក​ទៅ​ក្រុង​យេរូ‌សាឡិម ទៅ​ដាក់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង»។


គេ​បាន​រាប់​ចំនួន ហើយ​បាន​ថ្លឹង​របស់​ទាំង​អស់ ហើយ​គេ​ក៏​បាន​កត់​ទុក​អ្វីៗ​ទាំង​អស់​តាម​ទម្ងន់។


និង​ពួក​បង‌ប្អូន​របស់​គេ សេបានា ហូឌា កេលីថា ពេឡា‌យ៉ា ហាណាន


ហារីម ម្រេម៉ូត អូបា‌ឌា


ឯ​ពួក​លេវី​មាន យេសួរ ជា​កូន​អ័សានា និង​ប៊ីនុយ មក​ពី​អំបូរ​ហេណា‌ដាឌ កាឌ‌មាល


បន្ទាប់​ពី​គាត់ មាន​ម្រេម៉ូត កូនរបស់​អ៊ូរីយ៉ា និង​ជា​ចៅ​របស់​ហាកូស បាន​ជួស‌ជុល​មួយ​ផ្នែក​ទៀត ចាប់​តាំង​ពី​ទ្វារ​ផ្ទះ​របស់​អេលី‌យ៉ាស៊ីប រហូត​ដល់​ចុង​ផ្ទះ​របស់​លោក។


បន្ទាប់​ពី​គាត់ មាន​ប៊ីនុយ ជា​កូនរបស់​ហេណាដាឌ បាន​ជួស‌ជុល​មួយ​ផ្នែក​ទៀត គឺ​ចាប់​តាំង​ពី​ផ្ទះ​របស់​អ័សារា រហូត​ដល់ចន្ទល់​កំផែង និងរហូត​ដល់​កាច់​ជ្រុង។


នៅ​ជាប់​នឹង​ពួក​លោក មាន​ម្រេម៉ូត ជា​កូន​របស់​អ៊ូរី‌យ៉ា និង​ជា​ចៅ​របស់​ហាកូស បាន​ជួស‌ជុល។ នៅ​ជាប់​នឹង​អ្នក​ទាំង​នោះ មាន​មស៊ូ‌ឡាម ជា​កូន​របស់​បេរេគា និង​ជា​ចៅ​របស់​មសេ‌សាបេល បាន​ជួស‌ជុល។ នៅ​ជាប់​នឹង​អ្នក​ទាំង​នោះ មាន​សាដុក ជា​កូន​របស់​ប្អាណា បាន​ជួស​ជុល។


ឯ​យេសួរ បានី សេរេ‌ប៊ីយ៉ា យ៉ាមីន អ័កគូប សាបថាយ ហូឌា ម្អា‌សេ‌យ៉ា កេលីថា អ័សារា យ៉ូសា‌បាឌ ហាណាន ពេឡាយ៉ា ជា​ពួក​លេវី ជួយ​ពន្យល់​ក្រឹត្យ‌វិន័យ​ដល់​ប្រជា‌ជន នៅ​ពេល​ប្រជា‌ជន​កំពុង​ឈរ​តាម​នៅ​កន្លែង​របស់​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម