១ របាក្សត្រ 6:50 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥50 កូនចៅរបស់លោកអើរ៉ុន មានឈ្មោះតាមតំណវង្សត្រកូល ជាបន្តបន្ទាប់គ្នាដូចតទៅ: អេឡាសារ ភីនេហាស អប៊ីសួ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦50 ទាំងនេះជាកូនចៅលោកអើរ៉ុន គឺលោកបង្កើតអេលាសារ អេលាសារបង្កើតភីនេហាស ភីនេហាសបង្កើតអ័ប៊ីសួរ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤50 នេះកូនចៅអើរ៉ុន គឺលោកបង្កើតអេលាសារៗ បង្កើតភីនេហាសៗ បង្កើតអ័ប៊ីសួរ សូមមើលជំពូកអាល់គីតាប50 កូនចៅរបស់ណាពីហារូន មានឈ្មោះតាមតំណវង្សត្រកូលជាបន្តបន្ទាប់គ្នាដូចតទៅ: អេឡាសារ ភីនេហាស អប៊ីសួ សូមមើលជំពូក |
នៅថ្ងៃទីបួន យើងបានថ្លឹងប្រាក់ មាស និងវត្ថុទាំងអស់ នៅក្នុងព្រះដំណាក់របស់ព្រះនៃយើង រួចប្រគល់ជូនលោកបូជាចារ្យម្រេម៉ូត ជាកូនលោកអ៊ូរីយ៉ា។ នៅជាមួយលោក មានលោកអេឡាសារ ជាកូនរបស់លោកភីនេហាស ព្រមទាំងមានលោកយ៉ូសាបាដ ជាកូនរបស់លោកយេសួរ និងលោកណូអាឌា ជាកូនរបស់លោកប៊ីនុយ ដែលជាក្រុមលេវី។
លោកណាដាប់ និងលោកអប៊ីហ៊ូវ បានបាត់បង់ជីវិតនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ក្នុងពេលលោកទាំងពីរយកភ្លើងមិនសក្ការៈ ចូលទៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់ នៅវាលរហោស្ថានស៊ីណៃ ។ លោកទាំងពីរគ្មានកូនប្រុសទេ។ លោកអេឡាសារ និងលោកអ៊ីថាម៉ារ បំពេញមុខងារជាបូជាចារ្យ ក្រោមបន្ទុករបស់លោកអើរ៉ុន ជាឪពុក។