ពួកលេវីជាបងប្អូនគេ ដែលបានតម្រូវឲ្យធ្វើការងារទាំងអស់នៅក្នុងរោងឧបោសថនៃព្រះដំណាក់របស់ព្រះ។
១ របាក្សត្រ 6:49 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯលោកអើរ៉ុន និងកូនៗរបស់លោក គេថ្វាយតង្វាយនៅលើអាសនានៃតង្វាយដុត និងអាសនាគ្រឿងក្រអូប ក៏បំពេញការងារទាំងអស់នៅក្នុងទីបរិសុទ្ធបំផុត និងការថ្វាយតង្វាយឲ្យធួននឹងបាបរបស់ពួកអ៊ីស្រាអែលផង តាមគ្រប់ទាំងបង្គាប់របស់លោកម៉ូសេ ជាអ្នកបម្រើព្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអើរ៉ុន និងកូនចៅរបស់លោក មាននាទីថ្វាយយញ្ញបូជានៅលើអាសនៈ សម្រាប់ថ្វាយតង្វាយដុត ព្រមទាំងដុតគ្រឿងក្រអូបនៅលើអាសនៈសម្រាប់ដុតគ្រឿងក្រអូបដែរ។ ពួកលោកបំពេញការងារទាំងប៉ុន្មាននៅក្នុងទីសក្ការៈបំផុត ហើយធ្វើពិធីរំដោះបាបឲ្យជនជាតិអ៊ីស្រាអែល ស្របតាមសេចក្ដីទាំងប៉ុន្មាន ដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះជាម្ចាស់បានបង្គាប់ទុក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអើរ៉ុន នឹងពួកកូនលោក គេថ្វាយដង្វាយនៅលើអាសនានៃដង្វាយដុត នឹងអាសនាគ្រឿងក្រអូប ក៏ធ្វើសំរេចការងារទាំងអស់ នៅក្នុងទីបរិសុទ្ធបំផុត នឹងការថ្វាយដង្វាយឲ្យធួននឹងបាប នៃពួកអ៊ីស្រាអែលផង តាមគ្រប់ទាំងបង្គាប់របស់ម៉ូសេ ជាអ្នកបំរើនៃព្រះ អាល់គីតាប ហារូន និងកូនចៅរបស់គាត់ មាននាទីធ្វើគូរបាននៅលើអាសនៈ សម្រាប់ធ្វើគូរបានដុត ព្រមទាំងដុតគ្រឿងក្រអូបនៅលើអាសនៈសម្រាប់ដុតគ្រឿងក្រអូបដែរ។ ពួកគាត់បំពេញការងារទាំងប៉ុន្មាននៅក្នុងទីសក្ការៈបំផុត ហើយធ្វើពិធីរំដោះបាបឲ្យជនជាតិអ៊ីស្រអែល ស្របតាមសេចក្តីទាំងប៉ុន្មានដែលម៉ូសា ជាអ្នកបម្រើរបស់អុលឡោះបានបង្គាប់ទុក។ |
ពួកលេវីជាបងប្អូនគេ ដែលបានតម្រូវឲ្យធ្វើការងារទាំងអស់នៅក្នុងរោងឧបោសថនៃព្រះដំណាក់របស់ព្រះ។
ព្រះអង្គប្រោសមេត្តាដល់គេ ដោយព្រះបន្ទូលថា "ចូរជួយឲ្យរួច កុំឲ្យធ្លាក់ចុះក្នុងរណ្តៅឡើយ ដ្បិតយើងរកបានថ្លៃលោះគេហើយ"។
គេត្រូវបរិភោគតង្វាយទាំងនោះ ដែលបានថ្វាយជាតង្វាយរំដោះបាប ដើម្បីតែងតាំងគេជាសង្ឃ ហើយញែកជាបរិសុទ្ធ រីឯអ្នកប្រទេសក្រៅ មិនត្រូវបរិភោគឡើយ ដ្បិតអាហារទាំងនោះជាអាហារបរិសុទ្ធ។
ក៏ត្រូវសម្លាប់គោស្ទាវនៅចំពោះព្រះយេហូវ៉ា រួចពួកកូនលោកអើរ៉ុនដែលជាពួកសង្ឃ ត្រូវយកឈាមទៅប្រោះនៅជុំវិញលើអាសនាដែលនៅមាត់ទ្វារត្រសាលជំនុំ។
ត្រូវឲ្យធ្វើនឹងគោនេះដូចជាបានធ្វើចំពោះគោដែលសម្រាប់ជាតង្វាយលោះបាបដែរ គឺត្រូវធ្វើដូចគ្នាទាំងពីរ ហើយសង្ឃត្រូវថ្វាយឲ្យធួននឹងបាបទាំងអស់គ្នា នោះនឹងរួចពីទោសហើយ។
សង្ឃត្រូវធ្វើពិធីរំដោះបាបសម្រាប់ក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងមូល ហើយព្រះយេហូវ៉ានឹងអត់ទោសឲ្យគេ ព្រោះជាកំហុសដោយអចេតនា។ គេបាននាំយកតង្វាយរបស់គេ ជាតង្វាយចម្អិនថ្វាយព្រះយេហូវ៉ា និងតង្វាយលោះបាបនៅចំពោះយេហូវ៉ា ដោយព្រោះកំហុសរបស់គេ។
លោកម៉ូសេមានប្រសាសន៍ទៅកាន់កូរេថា៖ «ថ្ងៃស្អែកនេះ ចូរអ្នក និងបក្សពួករបស់អ្នកទាំងប៉ុន្មាន ត្រូវបង្ហាញខ្លួននៅចំពោះព្រះយេហូវ៉ា គឺអ្នក និងអ្នកទាំងនោះ ព្រមទាំងអើរ៉ុន
ដូច្នេះ លោកម៉ូសេជាបាវបម្រើរបស់ព្រះយេហូវ៉ា ក៏ស្លាប់នៅទីនោះ ក្នុងស្រុកម៉ូអាប់ តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា
ក្រោយពីលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ាបានស្លាប់ទៅ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេជាកូនរបស់លោកនុន ជាអ្នកជំនួយរបស់លោកម៉ូសេថា៖