Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 4:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ត្រូវ​ឲ្យ​ធ្វើ​នឹង​គោ​នេះ​ដូច​ជា​បាន​ធ្វើ​ចំពោះ​គោ​ដែល​សម្រាប់​ជា​តង្វាយ​លោះ​បាប​ដែរ គឺ​ត្រូវ​ធ្វើ​ដូច​គ្នា​ទាំង​ពីរ ហើយ​សង្ឃ​ត្រូវ​ថ្វាយ​ឲ្យ​ធួន​នឹង​បាប​ទាំង​អស់​គ្នា នោះ​នឹង​រួច​ពី​ទោស​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 លោក​ធ្វើ​ពិធី​ថ្វាយ​យញ្ញ‌បូជា​គោ​បា​នេះ ដូច​លោក​ធ្វើ​ចំពោះ​គោ​បា​សម្រាប់​រំដោះ​បាប​ដែរ គឺ​ធ្វើ​តាម​របៀប​ដូច​គ្នា។ លោក​បូជា‌ចារ្យ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​ប្រជា‌ជន ហើយ​ពួក​គេ​ក៏​បាន​រួច​ពី​បាប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ត្រូវ​ឲ្យ​ធ្វើ​នឹង​គោ​នេះ​ដូច​ជា​បាន​ធ្វើ​ចំពោះ​គោ​ដែល​សំរាប់​ជា​ដង្វាយ​លោះ​បាប​ដែរ គឺ​ត្រូវ​ធ្វើ​ដូច​គ្នា​ទាំង​២ ហើយ​ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​នឹង​បាប​ទាំង​អស់​គ្នា នោះ​នឹង​រួច​ចាក​ទោស​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 គាត់​ធ្វើ​ពិធី​ជូន​គូរបាន​គោ​បា​នេះ ដូច​គាត់​ធ្វើ​ចំពោះ​គោ​បា​សម្រាប់​រំដោះ​បាប​ដែរ គឺ​ធ្វើ​តាម​របៀប​ដូច​គ្នា។ អ៊ីមុាំ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​ប្រជា‌ជន ហើយ​ពួក​គេ​ក៏​បាន​រួច​ពី​បាប។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 4:20
28 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ស្អែក​ឡើង លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់ តែ​ឥឡូវ​នេះ ខ្ញុំ​នឹង​ឡើង​ទៅឯ​ព្រះ‌យេហូវ៉ា ប្រហែល​ជា​ខ្ញុំ​អាច​សូម​ឲ្យ​ព្រះ‌អង្គ​លើក​លែង​ទោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច​ពី​បាប»។


ព្រះ​បាន​កំណត់​ពេល​ចិត​សិប​អាទិត្យ​ដល់​ប្រជា‌ជន និង​ដល់​ទី​ក្រុង​បរិសុទ្ធ​របស់​លោក ដើម្បី​លុប​បំបាត់​អំពើ​រំលង បញ្ឈប់​អំពើ​បាប ហើយ​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​ទុច្ចរិត ដើម្បី​នាំ​សេចក្ដី​សុចរិត​ដ៏​នៅ​អស់‌កល្ប​ជា‌និច្ច​ចូល​មក ហើយ​បោះ​ត្រា​លើ​និមិត្ត និង​សេចក្ដី​ទំនាយ ព្រម​ទាំង​ចាក់​ប្រេង​តាំង​ដល់​ទី​បរិសុទ្ធ​បំផុត។


គេ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​សត្វ​នោះ ហើយ​ព្រះ‌អង្គ​នឹង​ទទួល​តង្វាយ​នោះ​ស្នង​គេ ដើម្បី​ឲ្យ​បាន​ធួន​នឹង​ខ្លួន​គេ។


ប្រសិន‌បើ​នាង​គ្មាន​លទ្ធភាព​ថ្វាយ​កូន​ចៀម​មួយ​បាន នោះ​ត្រូវ​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ គឺ​មួយ​សម្រាប់​ជា​តង្វាយ​ដុត ហើយ​មួយ​សម្រាប់​ជា​តង្វាយ​លោះ​បាប សង្ឃ​ត្រូវ​ថ្វាយ​សត្វ​នោះ​ឲ្យ​ធួន​នឹង​នាង រួច​នាង​នឹង​បាន​ស្អាត​វិញ។


ប្រេង​ដែល​នៅ​សល់​ក្នុង​បាត‌ដៃ​របស់​សង្ឃ ត្រូវ​ចាក់​លើ​ក្បាល​អ្នក​ដែល​ញែក​ជា​ស្អាត​ទៅ រួច​ត្រូវ​ថ្វាយ​ឲ្យ​ធួន​នឹង​ខ្លួន​អ្នក​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា


សង្ឃ​ត្រូវ​ថ្វាយ​សត្វ​នោះ គឺ​មួយ​សម្រាប់​ជា​តង្វាយ​លោះ​បាប មួយ​ទៀត​សម្រាប់​ជា​តង្វាយ​ដុត ហើយ​ត្រូវ​ធ្វើ​ឲ្យ​ធួន​នឹង​អ្នក​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​រោគ​ហូរ​ខ្ទុះ​នោះ។


នោះ​សង្ឃ​ត្រូវ​ថ្វាយ​ចៀម​ឈ្មោល​នៃ​តង្វាយ ដោយ​ព្រោះ​ការ​រំលង​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​បាន​ធួន​នឹង​បាប​របស់​អ្នក​នោះ រួច​ព្រះ‌អង្គ​នឹង​អត់​ទោស​ចំពោះ​បាប​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត។


បន្ទាប់​មក សង្ឃ​ត្រូវ​យក​គោ​នោះ​ទៅ​ដុត​នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល ដូច​ជា​បាន​ដុត​គោ​មុន​ដែរ នេះ​គឺ​ជា​តង្វាយ​លោះ​បាប​សម្រាប់​ក្រុម​ជំនុំ។


ខ្លាញ់​ទាំង​ប៉ុន្មាន ត្រូវ​ដុត​នៅ​លើ​អាសនា ដូច​ជា​ខ្លាញ់​របស់​យញ្ញ‌បូជា​ដែល​សម្រាប់​ជា​តង្វាយ​មេត្រី​ដែរ ហើយ​សង្ឃ​ត្រូវ​ថ្វាយ​ឲ្យ​ធួន​ចំពោះ​បាប​ដែល​លោក​បាន​ធ្វើ នោះ​លោក​នឹង​បាន​រួច​ពី​ទោស​ហើយ។


ខ្លាញ់​ទាំង​ប៉ុន្មាន នោះ​ត្រូវ​យក​ចេញ ដូច​ជា​យក​ខ្លាញ់​ចេញ​ពី​កូន​ចៀម​នៃ​យញ្ញ‌បូជា ដែល​សម្រាប់​ជា​តង្វាយ​មេត្រី​ដែរ ហើយ​សង្ឃ​ត្រូវ​ដុត​នៅ​លើ​អាសនា តាម​របៀប​តង្វាយ​ទាំង​ប៉ុន្មាន​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ក៏​ត្រូវ​ឲ្យ​ធួន​នឹង​បាប​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ដូច្នេះ អ្នក​នោះ​នឹង​រួច​ពី​ទោស​ហើយ»។


ឯ​ខ្លាញ់​គោ​ដែល​សម្រាប់​ជា​តង្វាយ​លោះ​បាប នោះ​ត្រូវ​យក​ចេញ​ទាំង​អស់ គឺ​ជា​ខ្លាញ់​ដែល​រុំ​អាការៈ​ខាង​ក្នុង និង​ខ្លាញ់​ទាំង​អស់​ដែល​នៅ​ជាប់​ខាង​ក្នុង


ឯ​សត្វ​ទី​ពីរ នោះ​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​តាម​ទម្លាប់ ដូច្នេះ សង្ឃ​ត្រូវ​ថ្វាយ​ឲ្យ​ធួន​នឹង​បាប​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ហើយ​អ្នក​នោះ​នឹង​បាន​រួច​ពី​ទោស។


សង្ឃ​ត្រូវ​ថ្វាយ​ឲ្យ​ធួន​នឹង​អ្នក​នោះ ចំពោះ​ការ​ដែល​បាន​ប្រព្រឹត្ត​រំលង​ក្នុង​បទ​ណា​មួយ​នោះ រួច​អ្នក​នោះ​នឹង​បាន​រួច​ចាក​ទោស ឯ​ម្សៅ​ដែល​នៅ​សល់ នោះ​ត្រូវ​បាន​សម្រាប់​សង្ឃ​វិញ ដូច​ជា​ក្នុង​តង្វាយ​ម្សៅ​ដែរ»។


ហើយ​ត្រូវ​សង​តាម​តម្លៃ​ចំពោះ​របស់​បរិសុទ្ធ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​រំលង​នោះ ព្រម​ទាំង​ថែម​មួយ​ភាគ​ប្រាំ​ផង ប្រគល់​ទៅ​ឲ្យ​សង្ឃ ហើយ​សង្ឃ​ត្រូវ​ថ្វាយ​ចៀម​ឈ្មោល​នោះ​ទុក​ជា​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង ដើម្បី​ឲ្យ​ធួន​នឹង​បាប​របស់​អ្នក​នោះ រួច​នឹង​បាប​រួច​ចាក​ទោស​ហើយ។


ត្រូវ​ឲ្យ​អ្នក​នោះ​យក​ចៀម​ឈ្មោល​មួយ​ឥត‌ខ្ចោះ​ពី​ហ្វូង​សត្វ មក​ប្រគល់​ដល់​សង្ឃ​តាម​ដែល​គិត​ថ្លៃ សម្រាប់​ជា​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង សង្ឃ​ត្រូវ​ថ្វាយ​ឲ្យ​ធួន​នឹង​កំហុស ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត​ដោយ​ឥត​ដឹង រួច​អ្នក​នោះ​នឹង​បាន​រួច​ពី​ទោស។


ហើយ​ត្រូវ​នាំ​យក​តង្វាយ ដែល​សម្រាប់​ការ​រំលង​របស់​ខ្លួន​មក​ថ្វាយ​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​បាប​ដែល​បាន​ប្រព្រឹត្ត គឺ​ជា​សត្វ​ញី​មួយ​ពី​ហ្វូង​ចៀម ឬ​ពពែ សម្រាប់​ជា​តង្វាយ​លោះ​បាប រួច​សង្ឃ​ត្រូវ​ថ្វាយ​ឲ្យ​ធួន​នឹង​បាប​របស់​អ្នក​នោះ។


បន្ទាប់​មក សង្ឃ​ត្រូវ​ថ្វាយ​ឲ្យ​ធួន​នឹង​អ្នក​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​អ្នក​នោះ​នឹង​រួច​ចាក​ទោស ចំពោះ​ការ​អ្វី​ដែល​នាំ​ឲ្យ​ខ្លួន​មាន​ទោស​ដោយ​ប្រព្រឹត្ត​នោះ»។


សង្ឃ​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​សម្រាប់​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​ព្រះ‌យេហូវ៉ា​នឹង​អត់​ទោស​ឲ្យ​គេ ព្រោះ​ជា​កំហុស​ដោយ​អ‌ចេតនា។ គេ​បាន​នាំ​យក​តង្វាយ​របស់​គេ ជា​តង្វាយ​ចម្អិន​ថ្វាយ​ព្រះ‌យេហូវ៉ា និង​តង្វាយ​លោះ​បាប​នៅ​ចំពោះ​យេហូវ៉ា ដោយ​ព្រោះ​កំហុស​របស់​គេ។


ឯ​សង្ឃ​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ឲ្យ​អ្នក​ដែល​បាន​ប្រព្រឹត្ត​ខុស​នោះ នៅ​ពេល​ណា​ដែល​គេ​ធ្វើ​បាប​ដោយ​អចេតនា ដើម្បី​រំដោះ​អ្នក​នោះ​ឲ្យ​រួច​ពី​បាប ហើយ​ព្រះ​នឹង​អត់​ទោស​ឲ្យ​គេ។


មិន​តែ​ប៉ុណ្ណោះ​សោត យើង​ថែម​ទាំង​អួត​នៅ​ក្នុង​ព្រះ​ផង តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង ដែល​ឥឡូវ​នេះ យើង​បាន​ទទួល​ការ​ផ្សះផ្សា​តាម​រយៈ​ព្រះ‌អង្គ​ហើយ។


ព្រះ‌គ្រីស្ទ​បាន​លោះ​យើង​ឲ្យ​រួច​ពី​បណ្ដាសា​របស់​ក្រឹត្យ‌វិន័យ ដោយ​ទ្រង់​ត្រឡប់​ជា​ត្រូវ​បណ្ដាសា​ជំនួស​យើង (ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ត្រូវ​បណ្ដាសា​ហើយ​អ្នក​ណា​ដែល​ត្រូវ​គេ​ព្យួរ​នៅ​លើ​ឈើ»)


ព្រះ‌អង្គ​ជា​រស្មី​ភ្លឺ​នៃ​សិរីល្អ​របស់​ព្រះ និង​ជា​រូប‌ភាព​អង្គ​ព្រះ​សុទ្ធ​សាធ ហើយ​ព្រះ‌អង្គ​ទ្រ‌ទ្រង់​អ្វីៗ​ទាំង​អស់ ដោយ​សារ​ព្រះ‌បន្ទូល​ដ៏​មាន​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ។ ក្រោយ​ពី​បាន​ជម្រះ​អំពើ​បាប​របស់​យើង​រួច​ហើយ ព្រះ‌អង្គ​ក៏​គង់​នៅ​ខាង​ស្តាំ​ព្រះ​ដ៏​មាន​តេជា‌នុភាព​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់


ហេតុ​នេះ​ហើយ​បាន​ជា​គួរ​ឲ្យ​ព្រះ‌អង្គ មាន​លក្ខណៈ​ដូច​បង‌ប្អូន​របស់​ព្រះ‌អង្គ​គ្រប់​ជំពូក​ដែរ ដើម្បី​ធ្វើ​ជា​សម្តេច​សង្ឃ ដែល​មាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ហើយ​ក៏​ស្មោះ​ត្រង់​ក្នុង​ការ​បម្រើ​ព្រះ ដើម្បី​ថ្វាយ​យញ្ញ‌បូជា​សម្រាប់​រំដោះ​ប្រជាជន​ឲ្យ​រួច​ពី​បាប។


នោះ​ចំណង់​ព្រះ‌លោហិត​របស់​ព្រះ‌គ្រីស្ទ ដែល​ព្រះ‌អង្គ​បាន​ថ្វាយ​អង្គ​ទ្រង់​ដោយ​ឥត​សៅ‌ហ្មង​ដល់​ព្រះ ដោយ​សារ​ព្រះ‌វិញ្ញាណ​ដ៏​គង់​នៅ​អស់​កល្ប​ជានិច្ច នឹង​សម្អាត​មនសិការរប​ស់​យើង​ឲ្យ​បាន​បរិសុទ្ធ ពី​កិច្ច‌ការ​ដែល​ស្លាប់ ដើម្បី​គោរព​បម្រើ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត។


តែ​បើ​យើង​ដើរ​ក្នុង​ពន្លឺ​វិញ ដូច​ព្រះ‌អង្គ​ដែល​គង់​នៅ​ក្នុង​ពន្លឺ នោះ​យើង​មាន​សេចក្ដី​ប្រកប​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ‌លោហិត​របស់​ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ក៏​សម្អាត​យើង​ពី​គ្រប់​អំពើ​បាប​ទាំង​អស់។


ព្រះ‌អង្គ​ជា​តង្វាយ​លោះ​យើង​ឲ្យ​រួច​ពី​បាប ហើយ​មិន​ត្រឹម​តែ​លោះ​បាប​របស់​យើង​ប៉ុណ្ណោះ គឺ​ថែម​ទាំង​លោះ​បាប​មនុស្ស​លោក​ទាំង​មូល​ផង​ដែរ។


និង​ពី​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ស្មរ​បន្ទាល់​ស្មោះ​ត្រង់ ដែល​កើត​ពី​ពួក​ស្លាប់​មក​មុន​គេ​បង្អស់ ជា​អធិបតី​លើ​អស់​ទាំង​ស្តេច​នៅ​ផែនដី។ ព្រះ‌អង្គ​ស្រឡាញ់​យើង ហើយ​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប ដោយ​សារ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម