១ របាក្សត្រ 26:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងចំណោមកូនចៅពួកយីតសារ មានកេណានា និងកូនចៅគាត់ ជាអ្នកមើលការខុសត្រូវខាងក្រៅ ត្រួតត្រាលើពួកអ៊ីស្រាអែល គឺជាចៅក្រម និងសុភា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមកូនចៅលោកយីតសារ លោកកេណានា និងកូនៗរបស់គាត់ ទទួលបន្ទុកផ្នែករដ្ឋបាលនៃស្រុកអ៊ីស្រាអែល គឺជាអ្នកគ្រប់គ្រង និងជាចៅក្រម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខាងឯពួកយីតសារ នោះកេណានា នឹងកូនចៅគាត់ ជាអ្នកសំរាប់ការងារខាងក្រៅ ជាការត្រួតត្រាលើពួកអ៊ីស្រាអែល គឺជាចៅក្រម នឹងសុភា អាល់គីតាប ក្នុងចំណោមកូនចៅលោកយីតសារ លោកកេណានា និងកូនៗរបស់គាត់ទទួលបន្ទុកផ្នែករដ្ឋបាលនៃស្រុកអ៊ីស្រអែល គឺជាអ្នកគ្រប់គ្រង និងជាចៅក្រម។ |
ក្នុងពួកនោះ មានពីរម៉ឺនបួនពាន់នាក់ ដែលត្រូវត្រួតត្រាកិច្ចការក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ហើយមានប្រាំមួយពាន់នាក់ ដែលជាចៅក្រម និងសុភា
ហើយក៏ជារបស់សាំយូអែល ជាហោរារបស់សូល ជាបុត្រគីស របស់អ័ប៊ីនើរ ជាកូននើរ និងរបស់យ៉ូអាប់ ជាកូនសេរូយ៉ា បានថ្វាយដែរ។ របស់អ្វីដែលអ្នកណាបានថ្វាយក៏ដោយ សុទ្ធតែនៅក្រោមអំណាចរបស់សឡូមិត និងបងប្អូនគាត់ទាំងអស់។
មេទីប្រាំ សម្រាប់ខែទីប្រាំ គឺសាមហ៊ូត ជាពួកយីសរ៉ា ក្នុងវេននេះមានពីរម៉ឺនបួនពាន់នាក់។
គេក៏ត្រួតលើពួកអ្នកដែលលីសែង ហើយលើអស់អ្នកដែលធ្វើការគ្រប់មុខផង ឯក្នុងពួកលេវីទាំងនោះមានស្មៀន និងនាយ ហើយនឹងអ្នកឆ្មាំទ្វារដែរ។
ព្រមទាំងសាបថាយ និងយ៉ូសាបាឌ ជាមេនៃពួកលេវី ដែលគ្រប់គ្រងលើការងារខាងក្រៅព្រះដំណាក់របស់ព្រះ។
តំណតពីកេហាត់មក មានត្រកូលអាំរ៉ាម ត្រកូលយីតសារ ត្រកូលហេប្រុន និងត្រកូលអ៊ូស៊ាល។ នេះហើយជាពូជអំបូររបស់កេហាត់។
«ប្រសិនបើមានរឿងណាពិបាកពេកនឹងកាត់ក្ដី រវាងការបង្ហូរឈាមគ្នានឹងគ្នា ការប្ដឹងផ្ដល់គ្នា ការវាយតប់គ្នា ជារឿងដែលនាំឲ្យមានក្តីក្ដាំកើតឡើងនៅក្នុងក្រុងរបស់អ្នក នោះត្រូវក្រោកឡើង ហើយទៅឯកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកនឹងជ្រើសរើស។
ត្រូវចូលទៅជួបពួកលេវីដែលជាសង្ឃ និងចៅក្រមដែលមានតួនាទីក្នុងគ្រានោះ ដើម្បីសួរយោបល់ ហើយលោកទាំងនោះនឹងប្រាប់អ្នកពីការសម្រេចក្ដីនោះ។