Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 34:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 គេ​ក៏​ត្រួត​លើ​ពួក​អ្នក​ដែល​លី​សែង ហើយ​លើ​អស់​អ្នក​ដែល​ធ្វើ​ការ​គ្រប់​មុខ​ផង ឯ​ក្នុង​ពួក​លេវី​ទាំង​នោះ​មាន​ស្មៀន និង​នាយ ហើយ​នឹង​អ្នក​ឆ្មាំ​ទ្វារ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ពួក​គេ​ក៏​មាន​ភារ‌កិច្ច​មើល​ខុស​ត្រូវ​អ្នក​លី​សែង ព្រម​ទាំង​កម្មករ​ដែល​ធ្វើ​ការ‌ងារ​ឯ​ទៀតៗ​ដែរ។ ពួក​លេវី​មួយ​ចំនួន​ទៀត​បំពេញ​មុខងារ​ជា​ស្មៀន រាជការ និង​ជា​ឆ្មាំ​ព្រះ‌ដំណាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 គេ​ក៏​ត្រួត​លើ​ពួក​អ្នក​ដែល​លី‌សែង ហើយ​លើ​អស់​អ្នក​ដែល​ធ្វើ​ការ​គ្រប់​មុខ​ផង ឯ​ក្នុង​ពួក​លេវី​ទាំង​នោះ​មាន​ស្មៀន នឹង​នាយ ហើយ​នឹង​អ្នក​ឆ្មាំ​ទ្វារ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ពួក​គេ​ក៏​មាន​ភារកិច្ច​មើល​ខុស​ត្រូវ​អ្នក​លី​សែង ព្រម​ទាំង​កម្មករ​ដែល​ធ្វើ​ការ‌ងារ​ឯ​ទៀតៗ​ដែរ។ ពួក​លេវី​មួយ​ចំនួន​ទៀត​បំពេញ​មុខ‌ងារ​ជា​ស្មៀន រាជ‌ការ និង​ជា​ឆ្មាំ​ដំណាក់។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 34:13
17 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ក៏​ទៅ​ហៅ​អ្នក​ឆ្មាំ​ទ្វារ​ទី​ក្រុង​ប្រាប់​ថា៖ «ពួក​យើង​ខ្ញុំ​បាន​ទៅ​ដល់​ទី​បោះ​ទ័ព​របស់​ពួក​ស៊ីរី តែ​គ្មាន​អ្នក​ណា​មួយ​សោះ ក៏​គ្មាន​ឮ​សំឡេង​មនុស្ស​ណា​ឡើយ មាន​តែ​សេះ និង​លា​ដែល​គេ​បាន​ចង​ទុក និង​ជំរំ​ដែល​គេ​ចោល​ប៉ុណ្ណោះ»។


ហើយ​ពួក​បង‌ប្អូន​គេ ដែល​ជា​ថ្នាក់​ទី​ពីរ​ឲ្យ​បាន​នៅ​ជា‌មួយ​ដែរ គឺ​សាការី បេន យ្អាស៊ាល សេមី‌រ៉ាម៉ូត យេហ៊ី‌អែល អ៊ូនី អេលាប បេ‌ណា‌យ៉ា ម្អា‌សេ‌យ៉ា ម៉ាធិធា អេលី‌ផាលេ មីកនេ‌យ៉ា អូបិឌ-អេដុម និង​យីអែល ដែល​សុទ្ធ​តែ​ជា​ពួក​អ្នក​ឆ្មាំ​ទ្វារ។


ហើយ​ក៏​មាន​អូបិឌ-អេដុម ព្រម​ទាំង​បង‌ប្អូន​របស់​លោក ចំនួន​ហុក​សិប​ប្រាំ​បី​នាក់ ឯអូបិឌ-អេដុម ជា​កូន​យេឌូ‌ថិន និង​ហូសា ឲ្យ​ធ្វើ​ជា​ឆ្មាំ​ទ្វារ។


ហេម៉ាន និង​យេឌូ‌ថិន មាន​ត្រែ និង​ឈិង សម្រាប់​ពួក​អ្នក​ភ្លេង និង​ប្រដាប់​ឯ​ទៀត​សម្រាប់​ប្រកប​ភ្លេង​ថ្វាយ​ព្រះ ហើយ​ពួក​កូន​ចៅ​យេឌូ‌ថិន នៅ​ត្រង់​មាត់​ទ្វារ។


ក្នុង​ពួក​អ្នក​ឆ្មាំ​ទ្វារ មាន​សាលូម អ័កគូប ថាលម៉ូន អ័ហ៊ី‌ម៉ាន និង​បង‌ប្អូន​គេ សាលូម​ជា​មេ​ដឹក​នាំ។


មើល៍! អ័ម៉ា‌រា ជា​សម្ដេច​សង្ឃ លោក​ត្រួត​លើ​អ្នក​រាល់​គ្នា​ក្នុង​អស់​ទាំង​កិច្ច‌ការ​ខាង​ឯ​ព្រះ‌យេហូវ៉ា ហើយ​សេបា‌ឌា​ជា​កូន​អ៊ីស‌ម៉ា‌អែល លោក​ជា​ចៅ‌ហ្វាយ​លើកុល‌សម្ព័ន្ធ​យូដា ក្នុង​គ្រប់​ទាំង​ការ​ខាង​ឯ​ស្តេច ហើយ​ពួក​លេវី​ក៏​នៅ​ចំពោះ​អ្នក​រាល់​គ្នា​ទុក​ជា​អាជ្ញា ចូរ​ធ្វើ​ការ​ដោយ​ចិត្ត​ក្លាហាន​ចុះ សូម​ព្រះ‌យេហូវ៉ា​គង់​នៅ​ខាង​ណា​ដែល​ត្រឹម‌ត្រូវ​ផង»។


ទូល‌បង្គំ​នឹង​ឲ្យ​ស្រូវ​ភោជ្ជ‌សាលី​បញ្ជាន់​ស្រាប់​ពីរ​ម៉ឺន​រង្វាល់ ស្រូវ​ឱក​ពីរ​ម៉ឺន​រង្វាល់ ស្រា​ទំពាំង‌បាយ‌ជូរ​ពីរ​ម៉ឺន​រង្វាល់ និង​ប្រេង​ពីរ​ម៉ឺន​បាថ ដល់​ពួក​ជាង​របស់​ទ្រង់ ដែល​កាប់​ឈើ​នោះ»។


ទ្រង់​ក៏​ដាក់​ឲ្យ​ប្រាំពីរ​ម៉ឺន​នាក់​ធ្វើ​ការ​លី​សែង ប្រាំបី​ម៉ឺន​នាក់​ឲ្យ​កាប់​ឈើ​នៅ​ភ្នំ ហើយ​បី​ពាន់​ប្រាំមួយ​រយ​នាក់ ឲ្យ​ធ្វើ​ជា​អ្នក​ត្រួត‌ត្រា​ការ។


ពួក​មេ‌ទ័ព​ធំ​របស់​ព្រះបាទ​សាឡូម៉ូន ទាំង​អស់​មាន​ពីរ​រយ​ហាសិប​នាក់ ដែល​ត្រួត‌ត្រា​លើ​ពួក​ទ័ព។


ទ្រង់​បាន​តម្រូវ​ពួក​សង្ឃ​ឲ្យ​ធ្វើ​ការ‌ងារ​តាម​វេន ដូច​ព្រះបាទ​ដាវីឌ​ជា​បិតា​បាន​កំណត់​ទុក ទ្រង់​ឲ្យ​ពួក​លេវី​មាន​ដំណែង​របស់​គេ​សម្រាប់​ពោល​សរសើរ ហើយ​ធ្វើ​ជា​ជំនួយ​ដល់​ពួក​សង្ឃ​ជា​ប្រចាំ​រាល់​តែ​ថ្ងៃ ឯ​ពួក​ឆ្មាំ​ទ្វារ​ក៏​ធ្វើ​តាម​វេន​របស់​គេ​នៅ​គ្រប់​ទ្វារ​ដែរ។ ដ្បិត​ព្រះបាទ​ដាវីឌ​ជា​អ្នក​សំណព្វ​របស់​ព្រះ បាន​បង្គាប់​យ៉ាង​ដូច្នោះ។


ពេល​នោះ ពួក​យូដា​ពោល​ថា៖ «កម្លាំង​របស់​អស់​អ្នក​ដែល​លី​សែងចេះ​តែ​ចុះ​ខ្សោយ​ហើយ គំនរ​បែក​បាក់មាន​ច្រើន​ពេក យើង​ពុំ​អាច​សង់​កំផែង​ឡើង​វិញ​បាន​ទេ»។


ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​ថា៖ យើង​មាន​ប្រាជ្ញា ក៏​មាន​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា នៅ​ជា‌មួយ​យើង​ដែរ​ដូច្នេះ តែ​មើល៍ ស្លាប​ប៉ាកកា​ក្លែង‌ក្លាយ​របស់​ពួក​អាចារ្យ នោះ​បាន​បំផ្លាស់​ទៅ​ជា​សេចក្ដី​ភូត‌ភរ។


ពេល​នោះ ពួក​សង្គ្រាជ ពួក​អាចារ្យ និង​ពួក​ចាស់​ទុំ​របស់​ប្រជា‌ជន​បាន​ប្រមូល​ផ្ដុំ​គ្នា នៅ​ទីលាន​របស់​សម្ដេច​សង្ឃ ឈ្មោះ​កៃផាស


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម