ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 19:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​ពួក​កូន​ចៅ​អាំម៉ូន​ឃើញ​ថា គេ​នាំ​ឲ្យព្រះបាទ​ដាវីឌ​ខ្ពើម​ដល់​ខ្លួន​ហើយ នោះ​ហានូន និង​ពួក​កូន​ចៅ​អាំម៉ូន ក៏​ផ្ញើ​ប្រាក់​មួយ​ពាន់​ហាប ទៅ​ជួល​រទេះ​ចម្បាំង និង​ទ័ព​សេះ​ពី​ស្រុក​មេសូ‌ប៉ូតា‌មា ស្រុក​ស៊ីរី-ម្អាកា និង​ពី​ស្រុក​សូបា​មក​ជួយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​ជន‌ជាតិ​អាំម៉ូន​ឃើញ​ថា ពួក​គេ​បាន​ធ្វើ​ឲ្យ​ព្រះ‌បាទ​ដាវីឌ​ក្រេវ‌ក្រោធ​ដូច្នេះ ព្រះ‌បាទ​ហានូន និង​ជន‌ជាតិ​អាំម៉ូន​យក​ប្រាក់​ចំនួន​មួយ​ពាន់​ហាប ទៅ​ជួល​ពល​ទាហាន រទេះ​ចម្បាំង និង​ទ័ព​សេះ​ពី​ជន‌ជាតិ​ស៊ីរី​នៅ​ស្រុក​មេសូ‌ប៉ូតាមា ព្រម​ទាំង​ជន‌ជាតិ​ស៊ីរី​នៅ​ស្រុក​ម៉ាកា និង​សូបា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​កាល​ពួក​កូន​ចៅ​អាំម៉ូន​ឃើញ​ថា គេ​បាន​នាំ​ឲ្យ​ដាវីឌ​ខ្ពើម​ដល់​ខ្លួន​ហើយ នោះ​ហានូន នឹង​ពួក​កូន​ចៅ​អាំម៉ូន ក៏​ផ្ញើ​ប្រាក់​១​ពាន់​ហាប ទៅ​ជួល​រទេះ​ចំបាំង នឹង​ទ័ព​សេះ​ពី​ស្រុក​មេសូ‌ប៉ូ‌តាមា ស្រុក​ស៊ីរី-ម្អាកា នឹង​ពី​ស្រុក​សូបា​មក​ជួយ

សូមមើលជំពូក

អាល់គីតាប

កាល​ជន‌ជាតិ​អាំម៉ូន​ឃើញ​ថា ពួក​គេ​បាន​ធ្វើ​ឲ្យ​ស្តេច​ទត​ខឹង​ដូច្នេះ ស្តេច​ហានូន និង​ជន‌ជាតិ​អាំម៉ូន​យក​ប្រាក់​ចំនួន​មួយ​ពាន់​ហាប ទៅ​ជួល​ពល​ទាហាន រទេះ​ចំបាំង និង​ទ័ព​សេះ​ពី​ជន‌ជាតិ​ស៊ីរី​នៅ​ស្រុក​មេសូ‌ប៉ូតា‌មា ព្រម​ទាំង​ជន‌ជាតិ​ស៊ីរី​នៅ​ស្រុក​ម៉ាកា និង​សូបា។

សូមមើលជំពូក



១ របា‌ក្សត្រ 19:6
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ លោក​យ៉ាកុប​មាន​ប្រសាសន៍​ទៅ​ស៊ីម្មាន និង​លេវី​ថា៖ «ឯង​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​ពុក​ថប់​ព្រួយ​ណាស់ ដោយ​សម្អុយ​ឈ្មោះ​ពុក​នៅ​កណ្ដាល​ពួក​សាសន៍​កាណាន និង​សាសន៍​ពេរិស៊ីត ជា​ពួក​អ្នក​នៅ​ស្រុក​នេះ ដែល​ពុក​ក៏​មាន​គ្នា​តិច​ផង ក្រែង​ជួន​ជា​គេ​ប្រមូល​គ្នា​មក​វាយ​ពុក នោះ​ទាំង​ពុក និង​ក្រុម​គ្រួសារ​របស់​ពុក នឹង​ត្រូវ​វិនាស​ទៅ​មិន​ខាន»។


ពេល​ពួក​កូន​ចៅ​អាំម៉ូន​ឃើញ​ថា ព្រះបាទ​ដាវីឌ​បាន​ខ្ពើម​គេ នោះ​គេ​ក៏​ចាត់​ឲ្យ​ទៅ​ជួល​ពួក​សាសន៍​ស៊ីរី ពី​ក្រុង​បេត-រេហុប និង​ពី​ក្រុង​សូបា មាន​ពល​ថ្មើ​ជើង​ពីរ​ម៉ឺន​នាក់ និង​ស្តេច​ស្រុក​ម្អាកា ព្រម​ទាំង​ពល​មួយ​ពាន់​នាក់ ហើយ​ពួក​ស្រុក​ថូប​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ទៀត។


មួយ​ទៀត ដាវីឌ​ក៏​ប្រហារ​ស្ដេច​ហាដា‌រេស៊ើរ បុត្រា​រេហុប ស្តេច​ស្រុក​សូបា ខណៈ​ដែល​ស្តេច​នោះ​ទៅ​តាំង​អំណាច​ខ្លួន​នៅ​ក្បែរ​មាត់​ទន្លេ​អ៊ើប្រាត​ឡើង​វិញ។


កាល​ពួក​សាសន៍​ស៊ីរី ពី​ក្រុង​ដាម៉ាស បាន​មក​ជួយ​ហាដា‌រេស៊ើរ ជា​ស្តេច​សូបា នោះ​ព្រះបាទ​ដាវីឌ​ក៏​ប្រហារ​ពួក​ស៊ីរី​នោះ​អស់​ពីរ​ម៉ឺន​ពីរ​ពាន់​នាក់។


កាល​ថូអ៊ី​ជា​ស្តេច​ក្រុង​ហាម៉ាត​បាន​ឮ​ថា ដាវីឌ​បាន​ប្រហារ​ពួក​ទ័ព​របស់​ហាដា‌រេស៊ើរ ជា​ស្តេច​សូបា ទាំង​អស់​ហើយ


មាន​មនុស្ស​មក​ទូល​ដល់​ព្រះបាទ​ដាវីឌ ពី​ការ​ដែល​គេ​ប្រព្រឹត្ត​នឹង​ពួក​ទូត​ទាំង​នោះ។ ដូច្នេះ ទ្រង់​ចាត់​មនុស្ស​ឲ្យ​ទៅ​ទទួល ដ្បិត​គេ​មាន​សេចក្ដី​ខ្មាស​ណាស់ ហើយ​ស្ដេចបង្គាប់​ថា៖ «ចូរ​ស្នាក់​នៅ​ក្រុង​យេរីខូរ​សិន​ចុះ ចាំ​ទម្រាំ​ពុក​ចង្កា​ដុះជា​ថ្មី សឹម​ត្រឡប់​មក​វិញ»។


ព្រះបាទ​អ័ហាប់​ជា​ស្តេច​អ៊ីស្រា‌អែល ទ្រង់​ទូល​នឹង​ព្រះបាទ​យេ‌ហូសា‌ផាត ជា​ស្តេច​យូដា​ថា៖ «តើ​ទ្រង់​ចង់​ទៅ​ក្រុង​រ៉ាម៉ូត-កាឡាត ជា‌មួយ​ទូល‌បង្គំ​ឬ​ទេ?» ទ្រង់​ទូល​ឆ្លើយ​ថា៖ «ទូល‌បង្គំ​ក៏​ដូច​ជា​ទ្រង់ ហើយ​ប្រជា‌រាស្ត្រ​របស់​ទូល‌បង្គំ ក៏​ដូច​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ដែរ យើង​នឹង​នៅ​ជា‌មួយ​ព្រះ​ករុណាក្នុង​ចម្បាំង​នេះ»។


ដូច្នេះ ស្តេច​អ៊ីស្រា‌អែល​ក៏​ប្រមូល​ពួក​ហោរា បាន​បួនរយ​នាក់ មក​សួរ​គេ​ថា៖ «តើ​យើង​ត្រូវ​ចេញ​ទៅ​ច្បាំង​នឹង​ក្រុង​រ៉ាម៉ូត-កាឡាត ឬ​មិន​ត្រូវ​ទៅ?» គេ​ទូល​ឆ្លើយ​ថា៖ «សូម​យាង​ឡើង​ទៅ​ចុះ ដ្បិត​ព្រះ​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ព្រះ‌ហស្ត​នៃ​ព្រះ‌ករុណា​ហើយ»។


ឯ​ស្តេច​អ៊ីស្រា‌អែល និង​យេ‌ហូសា‌ផាត ជា​ស្តេច​យូដា ទ្រង់​ព្រះ‌ពស្ត្រ‌រាជ្យ‌គង់​លើ​បល្ល័ង្ក​រៀង​អង្គ ត្រង់​ទី​ធ្លា​នៅ​ទ្វារ​ក្រុង​សាម៉ារី ហើយ​ពួក​ហោរា​ក៏​ឈរ​ទាយ នៅ​ចំពោះ​ទ្រង់។


ទ្រង់​ក៏​ជួល​មនុស្ស​ខ្លាំង​ពូកែ​មាន​ចិត្ត​ក្លាហាន ពី​ស្រុក​អ៊ីស្រា‌អែល បាន​ចំនួន​មួយ​សែន​នាក់ អស់​តម្លៃ​ជា​ប្រាក់​មួយរយ​ហាប។


ទ្រង់​ក៏​ច្បាំង​ឈ្នះ​ស្តេច​នៃ​ពួក​កូន​ចៅ​អាំម៉ូន ហើយ​នៅ​ឆ្នាំ​នោះ ពួក​កូន​ចៅ​អាំម៉ូន​ក៏​ថ្វាយ​ប្រាក់​មួយរយ​ហាប ស្រូវ​ភោជ្ជ‌សាលី​មួយ​ម៉ឺន​រង្វាល់ និង​ស្រូវ​ឱក​មួយ​ម៉ឺន​រង្វាល់​ដល់​ទ្រង់។ ដល់​ឆ្នាំ​ទី​ពីរ ហើយ​ទីបី គេ​ក៏​ថ្វាយ​ប៉ុណ្ណោះ​ដល់​ទ្រង់​ទៀត។


គ្រប់​គ្នា​បាន​វង្វេង​ចេញ ហើយ​គេ​ត្រឡប់​ជា​ស្មោក‌គ្រោក​ទាំង​អស់ គ្មាន​អ្នក​ណា​ម្នាក់​ដែល​ប្រព្រឹត្ត​ល្អ​ឡើយ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង ។


ព្រះ‌អង្គ​បញ្ឈប់​សង្គ្រាម រហូត​ដល់​ចុង​បំផុត​នៃ​ផែន​ដី ព្រះ‌អង្គ​បំបាក់​ធ្នូ ហើយ​កាច់​លំពែង ក៏​ដុត​រទេះ​ចម្បាំងដោយ​ភ្លើង។


ពួក‌គេ​ពោល​ទៅ​កាន់​លោក​ទាំង​ពីរ​ថា៖ «សូម​ព្រះ‌យេហូវ៉ា​ទត​មើល ហើយ​ដាក់​ទោស​អ្នក​ចុះ ដ្បិត​អ្នក​បាន​ធ្វើ​ឲ្យ​ពួក​យើង​ស្អុយ​ឈ្មោះ​នៅ​ចំពោះ​ផារ៉ោន និង​ពួក​មហា‌តលិក​របស់​ស្ដេច ហើយ​បាន​ហុច​ដាវ​ឲ្យ​ពួក‌គេ​សម្លាប់​យើង»។


អ្នក​ណា​ដែល​ស្តាប់​អ្នក​រាល់​គ្នា អ្នកនោះ​ស្តាប់​ខ្ញុំ តែ​អ្នក​ណា​ដែល​មើល​ងាយ​អ្នក​រាល់​គ្នា អ្នក​នោះ​ក៏​មើល​ងាយ​ខ្ញុំដែរ ហើយ​អ្នក​ណា​ដែល​មើល​ងាយ​ខ្ញុំ អ្នក​នោះ​មើល​ងាយ​ដល់​ព្រះ ដែល​ចាត់​ខ្ញុំ​ឲ្យ​មក។


ដូច្នេះ អ្នក​ណា​ដែល​បដិសេធ​សេចក្តី​នេះ អ្នក​នោះ​មិន​មែន​បដិសេធ​មនុស្ស​ទេ គឺ​បដិសេធ​ព្រះ ដែល​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ‌អង្គ មក​អ្នក​រាល់​គ្នា​នោះ​វិញ។


ដូច្នេះ ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ក៏​ឮ​ថា ស្ដេច​សូល​បាន​វាយ​បន្ទាយ​របស់​ពួក​ភីលី‌ស្ទីន​ហើយ គេ​ក៏​ដឹង​ថា ពួក​ភីលី‌ស្ទីន​ស្អប់​ខ្ពើម​ដល់​សាសន៍​អ៊ីស្រា‌អែល​ដែរ នោះ​ប្រជាជន​ក៏​ប្រមូល​គ្នា​ទៅ​រក​សូល នៅ​ត្រង់​គីល‌កាល។


ក្រោយ​ដែល​ស្ដេច​សូល​បាន​ទទួល​គ្រង‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​ក៏​ច្បាំង​នឹង​ខ្មាំង​សត្រូវ​នៅ​គ្រប់​ទី​កន្លែង​ជុំ​វិញ គឺ​ច្បាំង​នឹង​សាសន៍​ម៉ូអាប់ និង​ពួក​កូន​ចៅ អាំម៉ូន និង​សាសន៍​អេដុម និង​ស្តេច​ទាំង​ប៉ុន្មាន​នៃ​ស្រុក​សូបា និង​ពួក​ភីលី‌ស្ទីន​ផង ឯ​ទិស​ទី​ណា​ដែល​ទ្រង់​បែរ​ទៅ នោះ​ក៏​ចេះ​តែ​បាន​ឈ្នះ​ជា‌និច្ច។


អ័គីស​ក៏​ជឿ​ដាវីឌ ដោយ​គិត​ថា៖ «វា​បាន​បណ្ដាល​ឲ្យ​ពួក​អ៊ីស្រា‌អែល ជា​សាសន៍​របស់​ខ្លួន ស្អប់​ខ្ពើម​ដល់​ខ្លួន​ហើយ ដូច្នេះ វា​នឹង​ធ្វើ​ជា​អ្នក​បម្រើ​របស់​យើង​ជា​រៀង​រហូត»។