Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 13:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ដូច្នេះ ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ក៏​ឮ​ថា ស្ដេច​សូល​បាន​វាយ​បន្ទាយ​របស់​ពួក​ភីលី‌ស្ទីន​ហើយ គេ​ក៏​ដឹង​ថា ពួក​ភីលី‌ស្ទីន​ស្អប់​ខ្ពើម​ដល់​សាសន៍​អ៊ីស្រា‌អែល​ដែរ នោះ​ប្រជាជន​ក៏​ប្រមូល​គ្នា​ទៅ​រក​សូល នៅ​ត្រង់​គីល‌កាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ទទួល​ដំណឹង​ថា ព្រះ‌បាទ​សូល​បាន​វាយ​ទី​តាំង​ទ័ព​របស់​ជន‌ជាតិ​ភីលីស្ទីន ធ្វើ​ឲ្យ​ជន‌ជាតិ​ភីលីស្ទីន​ខឹង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល​យ៉ាង​ខ្លាំង។ ប្រជា‌ជន​ក៏​មក​ប្រមូល​ផ្ដុំ​គ្នា​ជុំ‌វិញ​ព្រះ‌បាទ​សូល នៅ​គីល‌កាល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ដូច្នេះ ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ក៏​ឮ​ថា សូល​បាន​វាយ​បន្ទាយ​របស់​ពួក​ភីលីស្ទីន​ហើយ គេ​ក៏​ដឹង​ថា ពួក​ភីលីស្ទីន​ស្អប់​ខ្ពើម ដល់​សាសន៍​អ៊ីស្រាអែល​ដែរ នោះ​បណ្តាជន​ទាំង‌ឡាយ គេ​មូល​គ្នា​ទៅ​ឯ​សូល នៅ​ត្រង់​គីល‌កាល។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​ទទួល​ដំណឹង​ថា ស្តេច​សូល​បាន​វាយ​ទី​តាំង​ទ័ព​របស់​ជន‌ជាតិ​ភីលី‌ស្ទីន ធ្វើ​ឲ្យ​ជន‌ជាតិ​ភីលី‌ស្ទីន​ខឹង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល​យ៉ាង​ខ្លាំង។ ប្រជា‌ជន​ក៏​មក​ប្រមូល​ផ្តុំ​គ្នា​ជុំ‌វិញ ស្តេច​សូល​នៅ​គីល‌កាល់។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 13:4
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ លោក​យ៉ាកុប​មាន​ប្រសាសន៍​ទៅ​ស៊ីម្មាន និង​លេវី​ថា៖ «ឯង​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​ពុក​ថប់​ព្រួយ​ណាស់ ដោយ​សម្អុយ​ឈ្មោះ​ពុក​នៅ​កណ្ដាល​ពួក​សាសន៍​កាណាន និង​សាសន៍​ពេរិស៊ីត ជា​ពួក​អ្នក​នៅ​ស្រុក​នេះ ដែល​ពុក​ក៏​មាន​គ្នា​តិច​ផង ក្រែង​ជួន​ជា​គេ​ប្រមូល​គ្នា​មក​វាយ​ពុក នោះ​ទាំង​ពុក និង​ក្រុម​គ្រួសារ​របស់​ពុក នឹង​ត្រូវ​វិនាស​ទៅ​មិន​ខាន»។


នោះ​ត្រូវ​ឆ្លើយ​ថា "យើង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះ​ករុណា ជា​អ្នក​ឃ្វាល​សត្វ​តាំង​ពី​ក្មេង​រហូត​មក​ដល់​ពេល​នេះ ទាំង​យើង​ខ្ញុំ និង​ដូនតា​របស់​យើង​ខ្ញុំ​ត​រៀង​មក" ដើម្បី​ឲ្យ​បង‌ៗ​បានរស់​នៅ​ក្នុង​ស្រុក​កូសែន​នេះ ព្រោះ​ពួក​គង្វាល​សត្វ​ទាំង​អស់​ជា​ទី​ស្អប់​ខ្ពើម​ដល់​សាសន៍​អេស៊ីព្ទ​ណាស់»។


ពេល​ពួក​កូន​ចៅ​អាំម៉ូន​ឃើញ​ថា ព្រះបាទ​ដាវីឌ​បាន​ខ្ពើម​គេ នោះ​គេ​ក៏​ចាត់​ឲ្យ​ទៅ​ជួល​ពួក​សាសន៍​ស៊ីរី ពី​ក្រុង​បេត-រេហុប និង​ពី​ក្រុង​សូបា មាន​ពល​ថ្មើ​ជើង​ពីរ​ម៉ឺន​នាក់ និង​ស្តេច​ស្រុក​ម្អាកា ព្រម​ទាំង​ពល​មួយ​ពាន់​នាក់ ហើយ​ពួក​ស្រុក​ថូប​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ទៀត។


ពួក‌គេ​ពោល​ទៅ​កាន់​លោក​ទាំង​ពីរ​ថា៖ «សូម​ព្រះ‌យេហូវ៉ា​ទត​មើល ហើយ​ដាក់​ទោស​អ្នក​ចុះ ដ្បិត​អ្នក​បាន​ធ្វើ​ឲ្យ​ពួក​យើង​ស្អុយ​ឈ្មោះ​នៅ​ចំពោះ​ផារ៉ោន និង​ពួក​មហា‌តលិក​របស់​ស្ដេច ហើយ​បាន​ហុច​ដាវ​ឲ្យ​ពួក‌គេ​សម្លាប់​យើង»។


ក្នុង​មួយ​ខែ ខ្ញុំ​បាន​បណ្តេញ​គង្វាល​អស់​បី​នាក់ ពី​ព្រោះ​ចិត្ត​ខ្ញុំ​ធុញ‌ថប់​នឹង​គេ ហើយ​ចិត្ត​គេ​ក៏​ខ្ពើម​ខ្ញុំ​ដែរ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «នៅ​ថ្ងៃ​នេះ យើង​បាន​ប្រមៀល​ដំណៀល​របស់​ស្រុក​អេស៊ីព្ទ​ចេញ​ពី​អ្នក​ហើយ»។ ដូច្នេះ គេ​បាន​ហៅ​ឈ្មោះ​កន្លែង​នោះ​ថា គីល‌កាល រហូត​ដល់​សព្វ​ថ្ងៃ។


រួច​អ្នក​ត្រូវ​ចុះ​ទៅ​ដល់​គីល‌កាល​មុន​ខ្ញុំ ខ្ញុំ​នឹង​ចុះ​ទៅ​រក​អ្នក ដើម្បី​នឹង​ថ្វាយ​តង្វាយ​ដុត និង​យញ្ញ‌បូជា ជា​តង្វាយ​មេត្រី ចូរ​អ្នក​អង់​ចាំ​ខ្ញុំ​ប្រាំពីរ​ថ្ងៃ ទាល់​តែ​ខ្ញុំ​បាន​ទៅ​ដល់​អ្នក នោះ​ខ្ញុំ​នឹង​បង្ហាញ​ពី​ការ​ដែល​អ្នក​ត្រូវ​ធ្វើ»។


អ័គីស​ក៏​ជឿ​ដាវីឌ ដោយ​គិត​ថា៖ «វា​បាន​បណ្ដាល​ឲ្យ​ពួក​អ៊ីស្រា‌អែល ជា​សាសន៍​របស់​ខ្លួន ស្អប់​ខ្ពើម​ដល់​ខ្លួន​ហើយ ដូច្នេះ វា​នឹង​ធ្វើ​ជា​អ្នក​បម្រើ​របស់​យើង​ជា​រៀង​រហូត»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម