Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 25:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ទ្រង់​ក៏​ជួល​មនុស្ស​ខ្លាំង​ពូកែ​មាន​ចិត្ត​ក្លាហាន ពី​ស្រុក​អ៊ីស្រា‌អែល បាន​ចំនួន​មួយ​សែន​នាក់ អស់​តម្លៃ​ជា​ប្រាក់​មួយរយ​ហាប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ស្ដេច​ក៏​បាន​យក​ប្រាក់​សុទ្ធ​មួយ​រយ​ណែន​ទៅ​ជួល​ទាហាន​ដ៏​ពូកែ​អង់‌អាច​ចំនួន ១០០ ០០០ នាក់ ពី​ស្រុក​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ទ្រង់​ក៏​ជួល​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ពី​ស្រុក​អ៊ីស្រាអែល បាន​ចំនួន​១​សែន​នាក់ អស់​ដំឡៃ​ជា​ប្រាក់​១០០​ហាប

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ស្តេច​ក៏​បាន​យក​ប្រាក់​សុទ្ធ​មួយ​រយ​ណែន​ទៅ​ជួល​ទាហាន​ដ៏​ពូកែ​អង់‌អាច​ចំនួន ១០០ ០០០ នាក់ ពី​ស្រុក​អ៊ីស្រ‌អែល។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 25:6
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ពួក​កូន​ចៅ​អាំម៉ូន​ឃើញ​ថា គេ​នាំ​ឲ្យព្រះបាទ​ដាវីឌ​ខ្ពើម​ដល់​ខ្លួន​ហើយ នោះ​ហានូន និង​ពួក​កូន​ចៅ​អាំម៉ូន ក៏​ផ្ញើ​ប្រាក់​មួយ​ពាន់​ហាប ទៅ​ជួល​រទេះ​ចម្បាំង និង​ទ័ព​សេះ​ពី​ស្រុក​មេសូ‌ប៉ូតា‌មា ស្រុក​ស៊ីរី-ម្អាកា និង​ពី​ស្រុក​សូបា​មក​ជួយ។


អ័ម៉ា‌ស៊ីយ៉ា​បាន​ប្រមូល​ពួក​យូដា ឲ្យ​មក​រួម​ផ្គុំ​គ្នា​តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ នៅ​ក្រោម​អំណាច​នៃ​មេ​លើ​មួយ​ពាន់​នាក់ និង​មេ​លើ​មួយ​រយ​នាក់ គឺ​ទាំង​ពួក​យូដា និង​ពួក​បេនយ៉ាមីន​ទាំង​អស់។ រាប់​ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ឃើញ​មាន​មនុស្ស​ជ្រើស‌រើស​បី​សែន​នាក់ ដែល​សុទ្ធ​តែ​អាច​ទៅ​ច្បាំង​បាន ហើយ​ចេះ​កាន់​លំពែង និង​ខែល។


តែ​មាន​អ្នក​សំណព្វ​របស់​ព្រះ​ម្នាក់​មក​គាល់​ទ្រង់ ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​អើយ កុំ​ឲ្យ​ពល‌ទ័ព​របស់​ពួក​អ៊ីស្រា‌អែល​ទៅ​ជា‌មួយ​ទ្រង់​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​មិន​គង់​នៅ​ជា‌មួយ​ពួក​អ៊ីស្រា‌អែល គឺ​នឹង​ពួក​កូន​ចៅ​អេប្រាអិម​ទាំង​អម្បាល‌ម៉ាន​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម