ឱលោកីយ៍ទាំងមូលអើយ ចូរច្រៀងថ្វាយព្រះយេហូវ៉ាចុះ ហើយសម្ដែងពីសេចក្ដីសង្គ្រោះរបស់ព្រះអង្គរាល់ៗថ្ងៃ
១ របាក្សត្រ 16:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រប់ផែនដីអើយ ចូរភ័យញ័រនៅចំពោះព្រះអង្គចុះ ឯលោកីយ នោះក៏បានតាំងជាមាំមួនហើយ នឹងកក្រើករញ្ជួយមិនបានឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សនៅលើផែនដីទាំងមូលអើយ ចូរញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះអង្គចុះ! ពិភពលោករឹងមាំ ឥតរង្គើសោះឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រប់ផែនដីអើយ ចូរភ័យញ័រនៅចំពោះទ្រង់ចុះ ឯលោកីយ នោះក៏បានតាំងជាមាំមួនហើយ នឹងកក្រើករញ្ជួយមិនបានឡើយ អាល់គីតាប មនុស្សនៅលើផែនដីទាំងមូលអើយ ចូរញាប់ញ័រនៅចំពោះទ្រង់ចុះ! ពិភពលោករឹងមាំ ឥតរង្គើសោះឡើយ |
ឱលោកីយ៍ទាំងមូលអើយ ចូរច្រៀងថ្វាយព្រះយេហូវ៉ាចុះ ហើយសម្ដែងពីសេចក្ដីសង្គ្រោះរបស់ព្រះអង្គរាល់ៗថ្ងៃ
ចូរទទួលថ្លែងប្រាប់ពីសិរីល្អនៃព្រះយេហូវ៉ា ឲ្យសំណំនឹងព្រះនាមព្រះអង្គ ចូរនាំយកតង្វាយមួយមកនៅចំពោះព្រះយេហូវ៉ាចុះ ហើយថ្វាយបង្គំដល់ព្រះអង្គ ដោយសិរីលម្អនៃសេចក្ដីបរិសុទ្ធ
ចូរឲ្យផ្ទៃមេឃមានអំណរ ហើយឲ្យផែនដីបានត្រេកអរឡើង ឲ្យបានថ្លែងនៅគ្រប់ទាំងសាសន៍ថា ព្រះយេហូវ៉ាសោយរាជ្យ
ដ្បិតព្រះអង្គមានព្រះបន្ទូល នោះអ្វីៗក៏កើតមាន ព្រះអង្គបានបង្គាប់ នោះអ្វីៗក៏មាននៅ។
ព្រះយេហូវ៉ាសោយរាជ្យ ព្រះអង្គគ្រងព្រះពស្ដ្រ ប្រកបដោយភាពថ្កុំថ្កើង ព្រះយេហូវ៉ាគ្រងព្រះពស្ដ្រ ព្រះអង្គក្រវាត់អង្គដោយឫទ្ធានុភាព អើ ពិភពលោកបានតាំងឡើងយ៉ាងមាំមួន ឥតរង្គើសោះឡើយ។
ចូរថ្វាយបង្គំព្រះយេហូវ៉ា ដោយពាក់គ្រឿងដ៏បរិសុទ្ធ ឱផែនដីទាំងមូលអើយ ចូរញាប់ញ័រនៅចំពោះព្រះអង្គចុះ!
ព្រះយេហូវ៉ាសោយរាជ្យ ចូរឲ្យប្រជាជនទាំងឡាយញាប់ញ័រ! ព្រះអង្គគង់ពីលើចេរូប៊ីម ចូរឲ្យផែនដីកក្រើករំពើកចុះ!
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដល់វេលាដែលគាប់ចិត្តយើង នោះយើងបានឆ្លើយដល់អ្នក ហើយនៅថ្ងៃសម្រាប់សង្គ្រោះ យើងបានជួយអ្នក យើងរក្សាអ្នក ហើយប្រទាននិមិត្តរូបមួយដល់អ្នក ទុកជាសេចក្ដីសញ្ញាសម្រាប់ប្រជាជន ដើម្បីតាំងស្រុកទេសឡើង ប្រយោជន៍នឹងចែកដីដែលចោលស្ងាត់ដល់គេ ទុកជាមត៌ក។
ព្រះបានបង្កើតផែនដី ដោយឫទ្ធិតេជះរបស់ព្រះអង្គ ព្រះអង្គបានតាំងលោកិយ៍ឡើង ដោយសារប្រាជ្ញារបស់ព្រះអង្គ ហើយបានលាតផ្ទៃមេឃ ដោយសារយោបល់។
ព្រះអង្គគង់នៅមុនអ្វីៗទាំងអស់ ហើយនៅក្នុងព្រះអង្គ អ្វីៗទាំងអស់ក៏នៅស្ថិតស្ថេរជាមួយគ្នា។
ព្រះអង្គជារស្មីភ្លឺនៃសិរីល្អរបស់ព្រះ និងជារូបភាពអង្គព្រះសុទ្ធសាធ ហើយព្រះអង្គទ្រទ្រង់អ្វីៗទាំងអស់ ដោយសារព្រះបន្ទូលដ៏មានព្រះចេស្តារបស់ព្រះអង្គ។ ក្រោយពីបានជម្រះអំពើបាបរបស់យើងរួចហើយ ព្រះអង្គក៏គង់នៅខាងស្តាំព្រះដ៏មានតេជានុភាពនៅលើស្ថានដ៏ខ្ពស់
ទេវតាទីប្រាំពីរផ្លុំត្រែរបស់ខ្លួនឡើង ស្រាប់តែមានឮសំឡេងជាខ្លាំងបន្លឺឡើងនៅលើមេឃថា៖ «រាជ្យក្នុងលោកនេះ បានត្រឡប់ជារាជ្យរបស់ព្រះអម្ចាស់នៃយើង និងព្រះគ្រីស្ទរបស់ព្រះអង្គ ហើយទ្រង់នឹងសោយរាជ្យនៅអស់កល្បជានិច្ចរៀងរាបតទៅ»។