នោះវង្សា និងរាជ្យរបស់ឯងនឹងបានតាំងជាប់នៅចំពោះឯង ជាដរាបតទៅ បល្ល័ង្កឯងនឹងបានខ្ជាប់ខ្ជួននៅ ជារៀងរាបដរាបទៅ"»
១ របាក្សត្រ 14:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទដាវីឌឈ្វេងយល់ថា ព្រះយេហូវ៉ាបានតាំងទ្រង់ឡើងជាស្តេចលើសាសន៍អ៊ីស្រាអែល ហើយរាជ្យរបស់ទ្រង់បានថ្កុំថ្កើងឡើងយ៉ាងខ្ពស់ ដោយសារព្រះអង្គយល់ដល់អ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌឈ្វេងយល់ថា ព្រះអម្ចាស់តែងតាំងទ្រង់ជាស្ដេចលើស្រុកអ៊ីស្រាអែល ហើយរាជសម្បត្តិរបស់ទ្រង់ចម្រុងចម្រើនកាន់តែខ្លាំងឡើងៗ ដោយសារជនជាតិអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដាវីឌក៏យល់ឃើញថា ព្រះយេហូវ៉ាបានតាំងទ្រង់ឡើងជាស្តេចលើសាសន៍អ៊ីស្រាអែលពិត ពីព្រោះរាជ្យទ្រង់បានថ្កុំថ្កើងឡើងយ៉ាងខ្ពស់ ដោយព្រះអង្គយល់ដល់អ៊ីស្រាអែលជារាស្ត្ររបស់ទ្រង់។ អាល់គីតាប ស្តេចទតឈ្វេងយល់ថា អុលឡោះតាអាឡាតែងតាំងគាត់ជាស្តេចលើស្រុកអ៊ីស្រអែល ហើយរាជសម្បត្តិរបស់គាត់ចំរុងចំរើន កាន់តែខ្លាំងឡើងៗ ដោយសារជនជាតិអ៊ីស្រអែល ជាប្រជារាស្ត្ររបស់គាត់។ |
នោះវង្សា និងរាជ្យរបស់ឯងនឹងបានតាំងជាប់នៅចំពោះឯង ជាដរាបតទៅ បល្ល័ង្កឯងនឹងបានខ្ជាប់ខ្ជួននៅ ជារៀងរាបដរាបទៅ"»
ដូច្នេះ ចូរឯងប្រាប់ដាវីឌអ្នកបម្រើយើងឥឡូវថា ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលយ៉ាងនេះ យើងបានយកឯងពីក្រោលចៀម គឺពីការឃ្វាលហ្វូងសត្វមក ដើម្បីឲ្យឯងបានធ្វើជាអ្នកនាំមុខសាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង
សូមឲ្យព្រះយេហូវ៉ាជាព្រះរបស់ទ្រង់ប្រកបដោយព្រះពរ ជាព្រះដែលសព្វព្រះហឫទ័យនឹងទ្រង់ ដើម្បីនឹងតាំងឡើងលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល គឺដោយព្រោះព្រះយេហូវ៉ាបានស្រឡាញ់សាសន៍អ៊ីស្រាអែលអស់កល្បជានិច្ច បានជាតាំងទ្រង់ឡើងឲ្យធ្វើជាស្តេចលើគេ ដើម្បីឲ្យសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត »។
រីឯព្រះបាទហ៊ីរ៉ាម ជាស្តេចក្រុងទីរ៉ុស បានចាត់សារមកព្រះបាទដាវីឌ ព្រមទាំងផ្ញើឈើតាត្រៅ និងជាងរៀបថ្ម ហើយជាងឈើ ដើម្បីនឹងសង់ដំណាក់ថ្វាយព្រះបាទដាវីឌ។
នៅក្រុងយេរូសាឡិម ព្រះបាទដាវីឌបានយកភរិយាថែម ហើយក៏បង្កើតបានបុត្រាបុត្រីជាច្រើនទៀត។
ប៉ុន្តែ ឱព្រះអើយ នេះជាការយ៉ាងតូច នៅព្រះនេត្ររបស់ព្រះអង្គទេ បានជាព្រះអង្គមានព្រះបន្ទូលពីពូជពង្សនៃទូលបង្គំ រហូតដល់យូរអង្វែងទៅមុខទៀត ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ ព្រះអង្គបានទតមកទូលបង្គំ តាមសណ្ឋានមនុស្សជាន់ខ្ពស់
ទូលបង្គំនឹងឲ្យស្រូវភោជ្ជសាលីបញ្ជាន់ស្រាប់ពីរម៉ឺនរង្វាល់ ស្រូវឱកពីរម៉ឺនរង្វាល់ ស្រាទំពាំងបាយជូរពីរម៉ឺនរង្វាល់ និងប្រេងពីរម៉ឺនបាថ ដល់ពួកជាងរបស់ទ្រង់ ដែលកាប់ឈើនោះ»។
ដូច្នេះ ស្តេចហ៊ីរ៉ាមនៃក្រុងទីរ៉ុស ទ្រង់ក៏ធ្វើសារផ្ញើមកឆ្លើយតបនឹងព្រះបាទសាឡូម៉ូនថា៖ «ព្រះយេហូវ៉ាស្រឡាញ់ប្រជារាស្ត្ររបស់ព្រះអង្គ បានជាតាំងព្រះករុណាឡើង ជាស្តេចលើគេ»។
ដ្បិតប្រសិនបើព្រះនាងនៅស្ងៀមក្នុងវេលានេះ នោះនឹងមានជំនួយ និងរំដោះឲ្យរួច ដល់ពួកសាសន៍យូដាពីកន្លែងមួយផ្សេងទៀត តែព្រះនាង និងញាតិវង្សបិតារបស់ព្រះនាង នឹងត្រូវវិនាសវិញ ហើយប្រហែលជាព្រះនាងបានឡើងក្នុងរាជ្យនេះ សម្រាប់ពេលនេះឯងទេដឹង?»
ប៉ុន្ដែ ឯទូលបង្គំវិញ ព្រះបានសម្ដែងពីអាថ៌កំបាំងនេះឲ្យទូលបង្គំយល់ មិនមែនដោយព្រោះទូលបង្គំមានប្រាជ្ញា លើសជាងមនុស្សទាំងអស់ទេ គឺព្រះអង្គបានសម្ដែងមកដើម្បីកាត់ស្រាយថ្វាយព្រះករុណា ហើយឲ្យព្រះករុណាបានជ្រាបអស់ទាំងគំនិត ដែលទ្រង់បានគិតនៅក្នុងព្រះហឫទ័យប៉ុណ្ណោះ។
ទឹកនឹងហៀរហូរពីធុងរបស់គេ ហើយពូជរបស់គេនឹងចម្រើនផលឡើងព្រោះមានទឹកច្រើន ស្តេចរបស់គេនឹងបានខ្ពស់ជាងស្តេចអ័កាក់ ហើយនគររបស់គេនឹងបានថ្កើងឡើង។
«ប្រសិនបើអ្នកខំប្រឹងស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះរបស់អ្នកឲ្យអស់ពីចិត្ត ព្រមទាំងប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងបទបញ្ជា ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ នោះព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងលើកអ្នកឡើងជាខ្ពស់ លើអស់ទាំងសាសន៍នៅលើផែនដី។