២ សាំយូអែល 7:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ដូច្នេះ ចូរឯងប្រាប់ដាវីឌអ្នកបម្រើយើងឥឡូវថា ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលយ៉ាងនេះ យើងបានយកឯងពីក្រោលចៀម គឺពីការឃ្វាលហ្វូងសត្វមក ដើម្បីឲ្យឯងបានធ្វើជាអ្នកនាំមុខសាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ហេតុនេះ ត្រូវប្រាប់ដាវីឌ ជាអ្នកបម្រើរបស់យើងថា ព្រះអម្ចាស់នៃពិភពទាំងមូល ទ្រង់មានព្រះបន្ទូលដូចតទៅ: “កាលអ្នកនៅជាគង្វាលចៀមនៅឡើយ យើងបានយកអ្នកចេញពីវាលស្មៅមក ដើម្បីឲ្យអ្នកធ្វើជាមេដឹកនាំជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ដូច្នេះ ចូរឯងប្រាប់ដាវីឌអ្នកបំរើអញឥឡូវថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលយ៉ាងនេះ អញបានយកឯងពីក្រោលចៀម គឺពីការឃ្វាលហ្វូងសត្វមក ដើម្បីឲ្យឯងបានធ្វើជាអ្នកនាំមុខសាសន៍អ៊ីស្រាអែល ជារាស្ត្រអញ សូមមើលជំពូកអាល់គីតាប8 ហេតុនេះត្រូវប្រាប់ទត ជាអ្នកបម្រើរបស់យើងថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ទ្រង់មានបន្ទូលដូចតទៅ: “កាលអ្នកនៅជាអ្នកគង្វាល ចៀមនៅឡើយ យើងបានយកអ្នកចេញពីវាលស្មៅមក ដើម្បីឲ្យអ្នកធ្វើជាមេដឹកនាំជនជាតិអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង។ សូមមើលជំពូក |
លោកសាំយូអែលបានយកប្រេងមួយដប ហើយចាក់លើក្បាលលោកសូល រួចថើបគាត់ដោយពោលថា៖ «តើព្រះយេហូវ៉ាមិនបានចាក់ប្រេងតាំងអ្នក ឲ្យធ្វើជាអ្នកគ្រប់គ្រងលើប្រជារាស្ត្រអ៊ីស្រាអែលទេឬ? អ្នកនឹងគ្រប់គ្រងលើប្រជារាស្រ្តរបស់ព្រះយេហូវ៉ា ហើយអ្នកនឹងសង្គ្រោះគេពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវដែលនៅជុំវិញ ទីសម្គាល់នេះអ្នកនឹងដឹងថា ព្រះយេហូវ៉ាពិតជាបានតែងតាំងអ្នក ឲ្យធ្វើជាមេគ្រប់គ្រង លើប្រជារាស្ត្ររបស់ព្រះអង្គមែន។
«ថ្ងៃស្អែក ពេលថ្មើរណេះ យើងនឹងចាត់មនុស្សម្នាក់ពីស្រុកបេនយ៉ាមីនមករកអ្នក អ្នកត្រូវចាក់ប្រេងតាំងអ្នកនោះ ឲ្យគ្រប់គ្រងលើពួកអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង អ្នកនោះនឹងសង្គ្រោះប្រជារាស្ត្រយើង ឲ្យរួចពីកណ្ដាប់ដៃនៃពួកភីលីស្ទីន ដ្បិតយើងបានឃើញប្រជារាស្ត្ររបស់យើង ព្រោះសម្រែករបស់គេបានឮមកដល់យើងហើយ»។
ព្រះបាទសាឡូម៉ូនទូលឆ្លើយថា៖ «ព្រះអង្គបានសម្ដែងសេចក្ដីសប្បុរសយ៉ាងធំដល់អ្នកបម្រើរបស់ព្រះអង្គ គឺព្រះបាទដាវីឌជាបិតារបស់ទូលបង្គំ តាមដែលទ្រង់បានប្រព្រឹត្តនៅចំពោះព្រះអង្គ ដោយសេចក្ដីពិត និងសេចក្ដីសុចរិត ហើយដោយមានចិត្តទៀងត្រង់ដល់ព្រះអង្គ ព្រះអង្គក៏បានបម្រុងទុកសេចក្ដីសប្បុរសដ៏ធំនេះឲ្យទ្រង់ទៀត គឺបានប្រទានឲ្យទ្រង់មានកូន សម្រាប់អង្គុយលើបល្ល័ង្ករបស់ទ្រង់ ដូចជាមានសព្វថ្ងៃនេះ។
"ចាប់តាំងពីថ្ងៃដែលយើងបាននាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងចេញពីស្រុកអេស៊ីព្ទមក នោះយើងមិនបានរើសទីក្រុងណាមួយ ក្នុងកុលសម្ពន័្ធសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដើម្បីនឹងស្អាងវិហារឲ្យឈ្មោះយើងបាននៅទីនោះឡើយ តែយើងបានរើសដាវីឌតាំងឡើង ឲ្យគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលជាប្រជារាស្ត្រអញ"។
ហើយព្រះបាទដាវីឌទូលដល់ព្រះថា៖ «គឺទូលបង្គំទេតើ ដែលបង្គាប់ឲ្យរាប់ចំនួនជនទាំងឡាយ គឺទូលបង្គំដែលបានធ្វើបាប ហើយប្រព្រឹត្តល្មើស តែពួកចៀមទាំងនេះវិញ តើគេបានធ្វើខុសអ្វី? ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមឲ្យព្រះហស្តរបស់ព្រះអង្គបានទាស់នឹងទូលបង្គំ និងពួកវង្សរបស់ទូលបង្គំចុះ សូមកុំទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គ ឲ្យគេត្រូវវេទនាឡើយ»។