ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 14:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ កិត្តិនាម​របស់​ព្រះបាទ​ដាវីឌ ក៏​ល្បី​សុស‌សាយ​ទួទៅ​គ្រប់​ស្រុក ហើយ​ព្រះ‌យេហូវ៉ា​បណ្ដាល​ឲ្យ​គ្រប់​ទាំង​សាសន៍​ខ្លាច​ដល់​ទ្រង់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កិត្តិនាម​របស់​ព្រះ‌បាទ​ដាវីឌ ក៏​ល្បី​ខ្ចរ‌ខ្ចាយ​គ្រប់​ស្រុក ហើយ​ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​ទាំង​អស់​ស្ញែង​ខ្លាច​ព្រះ‌បាទ​ដាវីឌ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ កិត្តិ‌នាម​របស់​ដាវីឌ ក៏​ល្បី​សុស‌សាយ​ទួទៅ​គ្រប់​ស្រុក ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល ឲ្យ​គ្រប់​ទាំង​សាសន៍​ខ្លាច​ដល់​ទ្រង់។

សូមមើលជំពូក

អាល់គីតាប

កិត្តិ‌នាម​របស់​ស្តេច​ទត ក៏​ល្បី​ខ្ចរ‌ខ្ចាយ​គ្រប់​ស្រុក ហើយអុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​ទាំង​អស់​ស្ញែង​ខ្លាច​ស្តេច​ទត។

សូមមើលជំពូក



១ របា‌ក្សត្រ 14:17
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​ដាវីឌ​ក៏​ធ្វើ​តាម​បញ្ជា​របស់​ព្រះ ហើយ​ប្រហារ​ពួក​ពល‌ទ័ព​ភីលី‌ស្ទីន ចាប់​តាំង​ពី​ក្រុង​គីបៀន​រហូត​ដល់​ក្រុង​កេស៊ើរ។


យើង​បាន​នៅ​ជា‌មួយ​ឯង នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​ឯង​បាន​ទៅ​ដែរ ក៏​បាន​ដក​ខ្មាំង​ទាំង​អស់​ពី​មុខ​ឯង​ចេញ ហើយ​បាន​លើក​ឈ្មោះ​ឯង​ជា​ធំ ដូច​ជា​ឈ្មោះ​នៃ​អស់​អ្នក​ធំ​ដែល​នៅ​ផែនដី


ឯ​ពួក​អាំម៉ូន​គេ​ក៏​យក​សួយ‌អាករ​មក​ថ្វាយ​ព្រះបាទ​អូសៀស​ដែរ ហើយ​ទ្រង់​មាន​កិត្តិ‌នាម​ល្បី​ឮ​ទួទៅ រហូត​ដល់​ប្រទល់​ដែន​ចូល​ស្រុក​អេស៊ីព្ទ ដ្បិត​ទ្រង់​មាន​ព្រះ‌ចេស្តា​កាន់​តែ​ខ្លាំង​ឡើង​ក្រៃ‌លែង


ពេល​គេ​បាន​ឮ​ពី​ទូល‌បង្គំភ្លាម នោះ​គេ​ក៏​ស្តាប់​តាម​ទូល‌បង្គំ ពួក​សាសន៍​ដទៃ​គោរព​ចុះ​ចូល​ចំពោះ​ទូល‌បង្គំ។


គ្មានអ្នក​ណា​ម្នាក់​នឹង​អាច​ឈរ​នៅ​មុខ​អ្នក​រាល់​គ្នា​បាន​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​បណ្ដាល​ឲ្យ​ស្រុក​ទាំង​មូល​ដែល​អ្នក​រាល់​គ្នា​ដាក់​ជើង​ជាន់ ភិត​ភ័យ ហើយ‌ខ្លាច​អ្នក​រាល់​គ្នា ដូច​ព្រះ‌អង្គ​បាន​សន្យា​នឹង​អ្នក។


នៅ​ថ្ងៃ​នេះ យើង​នឹង​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​ប្រជា‌ជន ដែល​នៅ​ក្រោម​មេឃ​ទាំង​ប៉ុន្មាន​ភ័យ​ញ័រ ហើយ​កោត‌ខ្លាច​ដល់​អ្នក។ ពេល​គេ​ឮ​និយាយ​ពី​អ្នក គេ​នឹង​ញាប់‌ញ័រ ព្រម​ទាំង​មាន​ចិត្ត​ថប់​បារម្ភ​ដោយ​ព្រោះ​អ្នក"»។


ព្រះ‌យេហូវ៉ា​គង់​ជាមួយ​លោក​យ៉ូស្វេ ហើយ​កេរ្ដិ៍​ឈ្មោះ​របស់​លោក​ល្បី​សុស‌សាយ​ពេញ​ស្រុក​នោះ​ទាំង​មូល។


គេ​ឆ្លើយ​តប​លោក​យ៉ូស្វេ​ថា៖ «ព្រោះ​មាន​គេ​ប្រាប់​មក​យើង​ខ្ញុំ ជា​បាវ​បម្រើ​របស់​លោក​ជា​ប្រាកដ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​លោក បាន​បង្គាប់​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ឲ្យ​ចែក​ស្រុក​នេះ​ទាំង​អស់​ដល់​ពួក​លោក ហើយ​ឲ្យ​បំផ្លាញ​ពួក​អ្នក​ស្រុក​នេះ​ទាំង​អស់ ចេញ​ពី​មុខ​លោក។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ខ្ញុំ​ប្រព្រឹត្ត​ដូច្នេះ ដោយ​ភ័យ​ខ្លាច​ចំពោះ​អាយុ​ជីវិត​របស់​យើង​ខ្ញុំ​ជា​ខ្លាំង ព្រោះ​តែ​ពួក​លោក។